ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ឃាត់ខ្លួនយុវជនម្នាក់ បន្ទាប់ពីណាត់នារីជាអនិតិជនទៅរួមរ័ក នៅក្នុងបន្ទប់ជួល

ឃាត់ខ្លួនយុវជនម្នាក់ បន្ទាប់ពីណាត់នារីជាអនិតិជនទៅរួមរ័ក នៅក្នុងបន្ទប់ជួល
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្តបន្ទាយមានជ័យ:យុវជនម្នាក់ស្គាល់នារីជាអនិតិជនបានត្រឹមតែ៧ថ្ងៃស្រាប់តែធ្វើការណាត់ជួបមករួមរ័កនៅក្នុងបន្ទប់ជួលល្ងាចឡើងត្រូវសមត្ថកិច្ចឃាត់ខ្លួន
នៅវេលាម៉ោង១២ និង២០នាទី ថ្ងៃត្រង់ ថ្ងៃទី ២៩ខែកញ្ញា ឆ្នាំ២០២១។

លោកវរសេនីយ៍ទោ ស៊ុន សារឿន នាយការរងការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារ អនីតិជន បានប្រាប់អ្នកយព័ត៍មានឲ្យដឹងថា
ជនសង្ស័យឈ្មោះ ធឿន រ៉ាម៉ាញ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាបុគ្គលិករោងចក្រកាត់ដេរអូរនាង ស្នាក់នៅបន្ទប់ជួល ភូមិអូរប្ញស្សី សង្កាត់ផ្សារណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ទោ ស៊ុន សារឿន បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ក្រោយរួមរ័កហើយល្ងាចឡើងម្តាយជនរងគ្រោះដាក់ពាក្យប្តឹងសមត្ថកិច្ចឲ្យជួយធ្វើអន្តរាគមន៍ លោកបានដឹកនាំកំលាំងនគរបាល១ក្រុមចុះឃាត់ខ្លួនជនសង្ស័យតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានរួមភេទជាមួយក្មេងស្រីពិត ក្រោយពីមានទំនាក់ទំនងជាមួយគ្នារយៈពេល១សប្តាហ៍កន្លងមក នៅវេលាម៉ោង១២និង២០នាទីថ្ងៃត្រង់ នាងបានណាត់ឲ្យខ្លួនទៅយកនាងមកលេងក្នុងបន្ទប់ខ្លួនជួល ហើយបានរួមភេទជាមួយនាងបានសម្រេច១ដង ហើយបានដឹកនាងទៅផ្ទះវិញ លុះល្ងាច ថ្ងៃដដែល ត្រូវបាននគរបាលមកឃាត់ខ្លួនតែម្តង ។

លោកវរសេនីយ៍ទោ ស៊ុន សារឿន បានឲ្យដឹងទៀតថា ដោយផ្អែកតាមបណ្តឹងរបស់ក្មេងស្រីរងគ្រោះ និងចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ធឿន រ៉ាម៉ាញ នគរបាលការិយាល័យជំនាញ បានកសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត នៅព្រឹក ថ្ងៃទី១ ខែ តុលា ឆ្នាំ ២០២១នេះ ដើម្បីចាត់ការបន្តតាមនិតិវិធី៕

Filed in: ព័ត៌មានជាតិ