ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

គិតត្រឹមល្ងាច ថ្ងៃទី៣០ កញ្ញា ឆ្នាំ២០២១នេះ ផលប៉ះពាល់​ រងគ្រោះដោយទឹកជំនន់នៅ​ខេត្ត​បន្ទាយ​មានជ័យ ប្រជាពលរដ្ឋមាន ១៨.៧១៥ គ្រួសារ​តែជម្លៀស​ទៅ​ទួល​សុវត្ថិភាព ១.១៥០គ្រួសារ​ហើយ

គិតត្រឹមល្ងាច ថ្ងៃទី៣០ កញ្ញា ឆ្នាំ២០២១នេះ ផលប៉ះពាល់​ រងគ្រោះដោយទឹកជំនន់នៅ​ខេត្ត​បន្ទាយ​មានជ័យ ប្រជាពលរដ្ឋមាន ១៨.៧១៥ គ្រួសារ​តែជម្លៀស​ទៅ​ទួល​សុវត្ថិភាព ១.១៥០គ្រួសារ​ហើយ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្តបន្ទាយមានជ័យ​:យោងតាម របាយការណ៍របស់រដ្ឋបាលខេត្តបន្ទាយមានជ័យបាន ឲ្យអ្នកយកព័ត៌មានដឹងថា មានប្រជាពលរដ្ឋដែលប៉ះពាល់​រងគ្រោះដោយទឹកជំនន់​ទឹកភ្លៀង និង​ទឹក​ហូរ​ពី ប្រទេស​ថៃ នៅ​ខេត្តបន្ទាយមានជ័យ គិតចាប់ពីថ្ងៃ​ទី​២០ ដល់​ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ​២០២១នេះ ទឹកជំនន់ទឹកភ្លៀង និងទឹកហូរមកពីប្រទេសថៃ ស្ទុះ​ឡើង​ដល់ ៩ ក្រុង ស្រុក  ទូទាំង​ខេត្តបន្ទាយមានជ័យ ក្នុងនោះមានស្រុក​មង្គល​បូរី ក្រុង​សិរីសោភ័ណ ស្រុក​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ស្រុក​ម៉ាឡៃ ស្រុកភ្នំស្រុក ស្រុកព្រះនេត្រព្រះ ស្រុកស្វាយចេក និង ស្រុកថ្មពួក ។​

​នេះបើយោង​លើទិន្នន័យ​របស់​រដ្ឋបាលខេត្ត និង​របស់​លេខាធិការដ្ឋាន គណៈកម្មាធិការ​គ្រប់គ្រង គ្រោះមហន្តរាយ ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា នៅ​ល្ងាច​ថ្ងៃទី​ ៣០ ខែកញ្ញា ឆ្នាំ​២០២១នេះ ផលប៉ះពាល់​មាន ៣៨ ឃុំ សង្កាត់ ក្នុងក្រុង​ ស្រុកទាំង ៩។ ពលរដ្ឋដែលរងគ្រោះមាន ១៨.៧១៥ គ្រួសារ / ខ្នង​ផ្ទះ មនុស្ស​រាយ ៧៩.៨២៨ នាក់ / ស្រី ៤០.៥២៩ នាក់ និង​ជម្លៀស​ទៅ​ទួល​សុវត្ថិភាព ១.១៥០ គ្រួសារ កើន​ជាង​ថ្ងៃទី ៣០
២៣៤ គ្រួសារ មនុស្ស​រាយ ៤.១០០ នាក់ កើន​លើសមានចំនួន ១.០៨៥ នាក់ / ស្ត្រី ១.៩២៧ នាក់ កើន ២៦៨ នាក់ និង​កុមារ ១.១៨៨ នាក់ កើន ២៧១ នាក់ ។​

​ទឹកជំនន់​បង្ក​ផល​ប់ះ​ពាល់ លិច​ស្រូវ កើន​ដល់​ប្រមាណ ២៥.២២៣ ហិកតា ដំឡូង​មី ២២ ហិកតា និង​ដំណាំ​រួមផ្សំ ប្រមាណ ៧៩ ហិកតា សត្វពាហនៈ ១០៣ ក្បាល​។ ចំណែក ហេដ្ឋារចនាសម្ព័ន្ធ រង​ផលប៉ះពាល់​ លិច​សាលា ២៦ កន្លែង វត្ត ៩ មណ្ឌល​សុខភាព ២ ទឹក​ហូរ​កាត់​ផ្លូវ ៥៤១ ខ្សែ ប្រវែង ២២៧.៣៣៤ ម៉ែត្រ​។​

​ចំពោះ​ប្រជាជន​ដែល​កំពុងស្នាក់នៅ ទួល​សុវត្ថិភាព បានទទួល​ស្បៀង​សង្គ្រោះបន្ទាន់របស់ សម្តេច​អគ្គមហាសេនាបតីតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាអាណាចក្រកម្ពុជា គ្រប់​ចំនួន​ហើយ​ផងដែរ៕

Filed in: ព័ត៌មានជាតិ