ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

បញ្ជូនខ្លួនជនសង្ស័យ៥នាក់ ទៅតុលាការខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន

បញ្ជូនខ្លួនជនសង្ស័យ៥នាក់ ទៅតុលាការខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្តតាកែវ៖ដោយអនុវត្តតាមបទបញ្ជា និងការណែនាំចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ ពីសំណាក់ លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដោយមានការសម្របសម្រួលពី ឯកឧត្តម ជីវ ចាន់តារា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តតាកែវ នៅព្រឹកថ្ងៃ ទី០១ ខែតុលា ឆ្នាំ២០២១ បានធ្វើការបង្រ្កាបករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ចំនួន០១ករណី នៅចំណុចភូមិម្កាក់ ឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន០៥នាក់ ស្រី០២នាក់ ដែលមានសាវតាជាតិដូចខាងក្រោម៖
ទី១-ឈ្មោះ ផល ផា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិរកា ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល(ជួញដូរ)។
ទី២-ឈ្មោះ ឆេង ស្រីម៉ី ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ(ជួញដូរ)។
ទី៣-ឈ្មោះ សយ ប៊ុនស្រ៊ី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអំពិល ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ(ប្រើប្រាស់)។
ទី៤-ឈ្មោះ ខន ចន្ថា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិត្រាំខ្នា ឃុំសូភី ស្រុកបាទី ខេត្តតាកែវ(ប្រើប្រាស់)។ ទី៥-ឈ្មោះ រិន គឹមរ៉ុង ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែករាំង ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល(ប្រើប្រាស់)។វត្ថុតាងរួមមាន៖ ១-គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE)ចំនួន០១កញ្ចប់តូច ដែលមានទម្ងន់១,០៣ក្រាម(មួយក្បៀសសូ ន្យបីក្រាម) ថ្លឹងថ្នាំសុទ្ធរបស់ឈ្មោះ ផល ផា។ ២-គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE)ចំនួន០១កញ្ចប់តូច ដែលមានទម្ងន់០,៥៣ក្រាម(សូន្យក្បៀសហាសិបបីក្រាម) ថ្លឹងថ្នាំសុទ្ធរបស់ឈ្មោះឆេង ស្រីម៉ី។ ៣-ម៉ូតូចំនួន០២គ្រឿង ម៉ាកសេ១២៥ពណ៍ខ្មៅគ្មានស្លាកលេខ០១គ្រឿង ម៉ាកប៊ិត(beat) ពណ៍សពាក់ស្លាកលេខ កណ្តាល 1AG-8693 និងទូរស័ព្ទចំនួន០៥គ្រឿង ម៉ាក(ifon=01,oppo=03,Tecno=01)។

បច្ចុប្បន្នជនសង្ស័យទាំង០៥នាក់ រួមនឹងវត្ថុតាងបានបញ្ជូនទៅកាន់សាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ផងដែរ៕

Filed in: ព័ត៌មានជាតិ