ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ដើរទៅងូតទឹកពាងនៅចំហៀងផ្ទះ ក៏ស្រាប់តែ ត្រូវពស់ពិសចឹក សំណាងល្អបានគ្រូពេទ្យជួយសង្រ្គោះទាន់

ដើរទៅងូតទឹកពាងនៅចំហៀងផ្ទះ ក៏ស្រាប់តែ ត្រូវពស់ពិសចឹក សំណាងល្អបានគ្រូពេទ្យជួយសង្រ្គោះទាន់
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្តបន្ទាយមានជ័យ:កាលពីវេលាម៉ោង៦និង៤៥នាទីយប់ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ មានក្មេងប្រុសម្នាក់ដើរទៅងូតទឹក ពាងនៅចំហៀងផ្ទះស្រាប់តែត្រូវពស់ពិសចឹក ហើយក្រុមគ្រួសារបានយកទៅមន្ទីរពេទ្យ ជួយសង្រ្គោះជីវិត ទាន់ពេលរួចផុតពីសេចក្តីស្លាប់។

នគរបាលមូលដ្ឋាន បានឲ្យដឹងថាក្មេងប្រុសដែលត្រូវពស់ចឹកនេះ មានឈ្មោះ សេន លីដែត ភេទប្រុស អាយុ៨ឆ្នាំ រស់នៅភូមិគោកអំពិល ឃុំផ្គាំ  ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

នេះបើយោងតាម នគរបាលមូលដ្ឋានបានបនថា តាមការឲ្យដឹងពីក្រុមគ្រួសារ នៅវេលាម៉ោង៦និង៤៥នាទីយប់ថ្ងៃទី២៩នោះ កុមារា ឈ្មោះ សេន លីដែត បានដើរទៅងូតទឹកពាងនៅចំហៀងផ្ទះនៅពេលកំពុងដើរទៅមិនបានឃើញសត្វពស់ ក៏ជាន់ចំពស់ស្រកាចាស់តែម្តង ពស់ក៏បានចឹកត្រូវចំជើងខាងឆ្វេងភ្លាមៗនោះដែរ ត្រូវបានក្រុមគ្រួសារដឹកមកព្យាបាលនៅមន្ទីរពេទ្យបង្អែក ក្រុងសិរីសោភ័ណ ហើយត្រូវបានគ្រូពេទ្យជួយចាក់វ៉ាក់សាំងបន្សាបពិសទាន់ពេលវេលាផងដែរ។

ក្រោយពីក្រុមគ្រូពេទ្យយកចិត្តទុកដាក់ក្នុងការសង្គ្រោះបន្ទាន់ ក្មេងប្រុសនោះ ក៏រួចផុតពីសេចក្តីស្លាប់ហើយៗកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក្រុងសិរីសោភ័ណ ដើម្បីតាមដានពិនិត្យជំងឺបន្តទៀត៕

Filed in: ព័ត៌មានជាតិ