ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំ ពង្រឹងប្រសិទ្ធភាពការងារ ដល់កងវរសេនាតូច ទាំង៨ និងការិយាល័យជំនាញទាំង៣១

ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំ ពង្រឹងប្រសិទ្ធភាពការងារ ដល់កងវរសេនាតូច ទាំង៨ និងការិយាល័យជំនាញទាំង៣១
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្តបន្ទាយមានជ័យ:នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពង្រឹងប្រសិទ្ធភាពការងារ ដល់កងវរសេនាតូច ទាំង៨ និងការិយាល័យជំនាញទាំង៣១។

កិច្ចប្រជុំនេះត្រូវបានធ្វើឡើង ក្នុងគោលបំណង
១-ពង្រឹងប្រសិទ្ធិភាពការងារប្រចាំថ្ងៃរបស់នគរបាល
២-ដាក់ចេញនូវផែនការណ៍ត្រៀម បង្ការ បង្រ្កាប សង្គ្រោះ ជូនប្រជាពលរដ្ឋតាមមូលដ្ឋានដែលប្រឈម រងគ្រោះដោយទឹកជំនន់និងបញ្ហាកូវីដ
៣-កងកម្លាំងទាំងអស់ដែលឆ្លងកូវីដត្រូវបានលើកទឹកចិត្តពីអង្គភាព
៤-កម្លាំងទាំងអស់ត្រូវរៀនរស់ជាមួយកូវីដ និងថែរក្សាសុខភាព
៥-ត្រូវគ្រប់គ្រងតាម មណ្ឌលច័តាឡស័ក ,ព្រំដែន , និងត្រូវអនុវត្តតាមក្រសួងសុខាភិបាល ៣កុំ ៣ការពារ
៦-ត្រូវត្រៀមកម្លាំងប្រចាំការ ២៤/២៤ ដើម្បី ទ្រោលសភាពណ៍និងអន្តរាគមន៍ ហេតុការជាយថាហេតុ
៧-ត្រៀមកម្លាំង សម្ភារ: រថយន្ត ទូក ខ្សែ កង់ឡាន អាវពោង និងស្បៀង ចាំជួយសង្គ្រោះពលរដ្ឋពីទឹកជំនន់
៨-នគរបាលទាំងអស់ត្រូវពង្រឹងវិន័យ ការស្លៀកពាក់ឯកសណ្ធាន ក្នុងពេលបំពេញការ និងបេសកម្ម ឱ្យបានសមរម្យ ម៉ឺងម៉ាត់ ម៉ត់ចត់

នាឱកាសនោះដែរលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានដាក់ចេញនូវបទបញ្ជា ឲ្យគ្រប់បណ្តាកងឯកភាព និងជំនាញពាក់ពន្ធ័ទាំងអស់ ត្រូវលុបបំបាត់ភាពអសកម្មការងាររបស់ខ្លួន ត្រូវគោរព តួនាទីភារកិច្ច ឲ្យបានល្អ នៅមានសាមគ្គីភាពផ្ទៃក្នុង។ កងវរសេនាតូចទាំង៨ ត្រូវតៀមកម្លាំងនិងមានមុខ នៅការិយល័យជំនាញរៀងខ្លួនៗ ត្រៀមចុះអន្តរាគមន៍ហេតុការណ៍កើតឡើងជាយថាហេតុ៕

Filed in: ព័ត៌មានជាតិ