ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង រួមសាមគ្គីគ្នានឹងឧត្ដមសេនីយ៍ត្រី ម៉ក់ សាវុទ្ធី បាននាំយកថវិកា និងទេយ្យវត្ថុប្រគេនដល់ព្រះសង្ឃ គង់នៅវត្តព្រះបារមីវង្គដ្ឋបុរីកបិលភ័ស្តុ

ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង រួមសាមគ្គីគ្នានឹងឧត្ដមសេនីយ៍ត្រី ម៉ក់ សាវុទ្ធី បាននាំយកថវិកា និងទេយ្យវត្ថុប្រគេនដល់ព្រះសង្ឃ គង់នៅវត្តព្រះបារមីវង្គដ្ឋបុរីកបិលភ័ស្តុ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ដែលជាថ្ងៃកាន់បិណ្ឌទី៧ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមាន លោកឧត្ដមសេនីយ៍ត្រី ម៉ក់ សាវុទ្ធី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញបាននាំយក បច្ច័យ ចំនួន ១០លានរៀល និងទេយ្យវត្ថុ មួយចំនួន ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅក្នុងឱកាសភ្ជុំបិណ្ឌ វត្ត ព្រះបារមីវង្គដ្ឋបុរីកបិលភ័ស្តុក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

រួមមាន ÷អង្ករចំនួន២០បាវ ស្មើនឹង០១តោន,ទឹកសុទ្ធចំនួន៤០កេស,ទឹកក្រូច២០កេស,ទឹកដោះគោបឺត១០កេស,មី២០កេស,ទឹកត្រីទឹកស៊ីអ៊ីវ២០យួរ,ត្រីខកំប៉ុង០២កេស,ស្ករគ្រាប់០២កេស ប្រគេនដល់ព្រះសង្ឃដែលគង់នៅវត្តព្រះបារមីវង្គដ្ឋបុរីកបិលភ័ស្តុ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ព្រោះតែបញ្ហាកូវីដ១៩ បានធ្វើឲ្យពិធីកាន់បិណ្ឌ នៅតាមវត្តអារាមក្នុងឆ្នាំនេះ ត្រូវបានរឹតត្បិត ដោយមិនមានការជួបជុំ ឈរលើគោលការណ៍ «៣ការពារ និង៣កុំ» ទើបលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មិនបានអញ្ជើញទៅវត្ត ដើម្បីកាន់បិណ្ឌដោយផ្ទាល់ ទើបលោក សហការ សាមគ្គី ស្រុះស្រួលសាមគ្គីគ្នា ចាត់តំណាង ក្រុមការងារ នាំយកថវិកា និងទេយ្យវត្ថុទៅប្រគេនព្រះសង្ឃតាមវត្តនីមួយៗក្នុងរាជធានីភ្នំពេញ៕

Filed in: ព័ត៌មានជាតិ