ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

កម្លាំង​យោធា​សឹករង ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនជាតិចិន​៤នាក់ និងអ្នក​នាំផ្លូវម្នាក់ បម្រុងលួច​ឆ្ល​ងដែនខុសច្បាប់ មកក្រុងប៉ោយប៉ែត

កម្លាំង​យោធា​សឹករង ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនជាតិចិន​៤នាក់ និងអ្នក​នាំផ្លូវម្នាក់ បម្រុងលួច​ឆ្ល​ងដែនខុសច្បាប់ មកក្រុងប៉ោយប៉ែត
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្តបន្ទាយមានជ័យ៖កម្លាំងយោធា​ការពារក្នុងតំបន់ព្រំដែន ខ្មែរ ថៃ បានឃាត់ខ្លួនជ​នជាតិចិន៤​ចំនួននាក់ និងអ្នក​នាំផ្លូវម្នាក់ បម្រុង​លួចឆ្លងដែនខុសច្បាប់មកក្រុងប៉ោ​យប៉ែត ខេត្តបន្ទាយមានជ័យ​កាលពី​វេលាម៉ោង៩យប់ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ភូមិ​សាស្ត្រ អូរព្រំដែន ភូមិកោះស្នួល ឃុំទួ​លពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំ​បន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ បាន​ឲ្យអ្នកយ​កព័ត៌មានដឹងថា មេបញ្ជាការ បានដាក់បទបញ្ជា​យ៉ាងតឹងរឹង ដល់កម្លាំង​ទាំងអស់ ដែល​ល្បាតនៅតាមបន្ទាត់ព្រំដែនឲ្យជា​ប់ជាប្រចាំ ២៤ម៉ោងលើ២៤ម៉ោង ដោយប្តូរវេនគ្នា សហ​ការគ្នាឲ្យបានល្អ ជាមួយកងកម្លាំង​ចម្រុះ ដើម្បីទ​ប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ និងទប់​ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩។លុះនៅយប់ថ្ងៃ ខែខាងលើ លោកអនុសេនីយ៍ទោ ហួត ប៊ុន​ធឿន មេក្រុម​គោលដៅ​ ដឹកនាំកម្លាំងដើរល្បាត​ក៏ជួបប្រទះឃើញ ជនជា​តិចិន ចំនួន៤នាក់ និងអ្នក​នាំផ្លូវម្នាក់ និងម៉ូតូចំនួន១គ្រឿង បម្រុងឆ្លងដែនចេ​ញ​ទៅប្រទេសថៃ ត្រូវបានកម្លាំង តំបន់ប្រ​តិបត្តិ​ការ​សឹករងខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនបា​ន។

លោកបញ្ជាក់​ថា ចាប់តាំងពីក​ងកម្លាំង តំបន់ប្រតិបត្តិការសឹករងខេត្ត បានមកស​ហការជាមួយក​ម្លាំងចម្រុះ ទប់​ស្កាត់ពលករលួចឆ្លងដែន។ការឃា​ត់ខ្លួនពលករឆ្លងដែនកន្លង កងកម្លាំង​បានបញ្ជូន​ទៅ​មណ្ឌលចត្តាឡីស័កជាបន្តបន្ទាប់ និងឃាត់ខ្លួនមេខ្យល់បានមួយចំនួន បញ្ជូនទៅ​ឲ្យសមត្ថកិច្ច​ជំនាញចាត់ការតាមនីតិវិធីច្បាប់។ចំណែកជនជាតិចិន៤នាក់ និងអ្នកនាំផ្លូវម្នាក់​ពេល​សមត្ថកិច្ច​ជំនាញសួរនាំ បានឆ្លើយប្រាប់ថា ពួ​កគេមកពីប្រទេសថៃ ដោយមានអ្នកផ្លូវ១នាក់ នាំដើរកាត់តា​មច្រករបៀង​ចូលមកប្រទេ​សខ្មែរ ដើម្បីមកធ្វើការងារ​នៅក្រុងប៉ោយប៉ែត។បន្ទាប់ពីរសួរនាំរួច​សមត្ថកិច្ច បាននាំជន​ជាតិចិន​ទាំង៤នាក់ និងអ្នកនាំផ្លូវ១នា​ក់ ទៅធ្វើកំណត់ហេតុឃាត់ខ្លួន និងអនុវត្ត​តាមវិធានរបស់សុខាភិបាល និងបញ្ជូនទៅ​ចត្តាឡីស័​ក​នៅមណ្ឌលស្រុកថ្មពួក រយះពេ​ល១​៤ថ្ងៃសិន ទើបយកទៅប្រគល់ឲ្យស្នាក់ការកងរាជ​អាវុធហត្ថខេត្ត អនុវត្តតាមនិតិវិធីច្បាប់បន្ត៕

Filed in: ព័ត៌មានជាតិ