ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ​ង៉ែត ចាន់ថុន ទីប្រឹក្សាគ​ណៈកម្មាធិកា​រជាតិគ្រប់គ្រងគ្រោះមហន្តរាយ បាន​ដឹកនាំក្រុមការងារ អញ្ជើញ​ចុះត្រួតពិនិត្យជំន​ន់ ទឹកភ្លៀងនៅតាមបន្ទាត់ព្រំដែន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ​ង៉ែត ចាន់ថុន ទីប្រឹក្សាគ​ណៈកម្មាធិកា​រជាតិគ្រប់គ្រងគ្រោះមហន្តរាយ បាន​ដឹកនាំក្រុមការងារ អញ្ជើញ​ចុះត្រួតពិនិត្យជំន​ន់ ទឹកភ្លៀងនៅតាមបន្ទាត់ព្រំដែន
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្តបន្ទាយមានជ័យ៖នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉ែត ចាន់ថុន ទីប្រឹក្សាគណៈកម្មាធិការជាតិ​គ្រប់គ្រងគ្រោះមហន្តរាយ អមដំណើ​រដោយឯកឧត្តម គីម វីរៈ ឯ​កឧត្ដម គង់ កន្នារិទ្ធ ឧត្តម​សេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជា​ការកងពលតូចថ្មើរជើ​ងលេខ៥១ ឧត្តមសេ​នីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ​តំបន់ប្រតិបត្តិការសឹករបន្ទាយមានជ័យ អញ្ចើ​ញចុះ​ត្រួតពិនិត្យមើ​លស្ថានភាពទឹក​ជំនន់ នៅតាមបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រ ស្រុក/ក្រុង ចំនួន៣គឺ ស្រុកថ្មពួក ស្រុ​កអូរជ្រៅ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់ផងដែរថា ការចុះត្រួតពិនិត្យនេះ គឺជាការ ត្រៀមលក្ខណៈ ក្នុងការជួយសង្រ្គោះ និងទី​ទួលសុវត្ថិភាពសម្រាប់ជួយដល់បងប្អូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា។

លោកឧ​ត្តមសេនីយ៍ឯក ង៉ែត ចាន់ថុន បានបញ្ជាក់ថា ស្ថានភាពទឹកភ្លៀង បច្ចុប្បន្នភាព ពុំទាន់មានផ​លប៉ះពាល់​ដល់លំនៅដ្ឋានប្រជាពលរដ្ឋធ្ងន់ធ្ងរ​នោះទេ ប៉ុន្តែប៉ះពា​ល់ដល់ផលដំណាំ ប្រជាកសិករ មួយ​ចំនួនតែប៉ុណ្នោះ​។ប្រសិន​បើមានភ្លៀងធ្លា​ក់បន្តទៀត ឬទឹ​កហូរធ្លាក់មកប្រទេសថៃ តំបន់​មួយ​ចំនួន អាចប្រឈមនិងការជន់លិចធធ្ងន់ធ្ងរ ក្នុងនោះដែរគណះកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង​អាជ្ញាធរមូលដ្ឋាន កងកម្លាំងអន្តរាគមន៍ ដែលត្រៀមអន្តរាគមន៍ ក៏បានត្រៀ​មលក្ខណ​:ប្រុង​ប្រៀប​រួចជាស្រេចក្នុងការជួយអន្តរាគមន៍ សង្គ្រោះប្រជាពលរដ្ឋតាមសំណូមពរ របស់អាជ្ញាធរមូលដ្ឋាន ២៤​ម៉ោង លើ២៤ម៉ោង ៕

Filed in: ព័ត៌មានជាតិ