ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ពលករខ្មែរចំនួន​ ៨នាក់ បម្រុងនិងលួចឆ្លងដែនខុសច្បាប់ចូលទៅប្រទេសថៃ​ ត្រូវបានកម្លាំងវរសេនាតូចថ្មើរជើងលេខ៥១៣​ សហការជាមួយកម្លាំងប៉ូលិស​៨១៥​ ធ្វេីការឃាត់ខ្លួន

ពលករខ្មែរចំនួន​ ៨នាក់ បម្រុងនិងលួចឆ្លងដែនខុសច្បាប់ចូលទៅប្រទេសថៃ​ ត្រូវបានកម្លាំងវរសេនាតូចថ្មើរជើងលេខ៥១៣​ សហការជាមួយកម្លាំងប៉ូលិស​៨១៥​ ធ្វេីការឃាត់ខ្លួន
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្តបន្ទាយមានជ័យ:លោកវរសេនីយ៍ទោ​ យូ​ សុគន្ធភក្តី​ មេបញ្ជាការ​វរសេនាតូចថ្មេីរជេីងលេខ​៥១៣​ កាលពីយប់ថ្ងៃទី២៨ ខែកញ្ញា​​ ឆ្នាំ២០២១​ បានចាត់តាំងកម្លាំងនៅជួរមុខតាមខ្សែរបន្ទាត់ព្រំដែនខ្មែរ-ថៃ នៅទិសម៉ាឡៃ​ (ស្រុកម៉ាឡៃ)​ សហការជាមួយកម្លាំងប៉ូលិសព្រំដែន៨១៥ និង​ កម្លាំងនៅតាមមូលដ្ឋាន ចេញល្បាតត្រួតពិនិត្យតាមព្រំដែនចាប់ពី​ភូមិសន្តិភាព​ ឃុំទួលពង្រ​ ដល់ភូមិចំបក់​ ឃុំបឹងបេង ក៏បានប្រទះឃេីញ​ ហេីយធ្វេីការឃាត់ខ្លួនពលករខ្មែរបានចំនួន​ ៨នាក់​ ស្រីចំនួន​ ៣នាក់​ ប្រុសចំនួន​ ៥នាក់​ នៅត្រង់ចំណុចភូមិបន្ទាយ២​ ឃុំអូរសំព័រ​ ស្រុកម៉ាឡៃ​ ដែលបម្រុងនិងឆ្លងអូរលួចចូលទៅប្រទេសថៃ​ ក៏ត្រូវបានកម្លាំងសហការយេីងធ្វេីការឃាត់ខ្លួនរួចសាកសួរនាំ​ និង​ បានប្រគល់ជូនប៉ូលិសព្រំដែន៨១៥​ ដេីម្បីអនុវត្តទៅតាមច្បាប់។

សូមបញ្ជាក់ថា​ ដេីម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល​ ក្នុងការទប់ស្កាត់ការរីរាលដាលនៃជំងឺកូវិត១៩​ កុំអោយឆ្លងចូលជាសហគមន៍​ កម្លាំងវរសេនាតូចថ្មេីរជេីងលេខ៥១៣​ តែងតែយកចិត្តទុកដាក់អនុវត្តតាមបទបញ្ជាថ្នាក់លេី​ ទាំង​ ៣ទិសក្នុងខេត្តបន្ទាយមានជ័យ​ ចាប់ពីទិសអូរនាង​ ប៉ោយប៉ែត​ និង​ ទិសម៉ាឡៃ​ សហការជាមួយកម្លាំងនៅតាមមូលដ្ឋានចេញល្បាតឆែកឆេរ ត្រួតពិនិត្យជាប្រចាំ ក្នុងការទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់៕

Filed in: ព័ត៌មានជាតិ