ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

កងកម្លាំង ​វរសេនាតូចថ្មើរជើងលេខ​៥១៤ សហការ​ជាមួយកម្លាំងចម្រុះ ឃាត់​ខ្លួនពលករខ្មែរ ១១​នាក់ ដែល​បំរុងឆ្លងដែ​នចូលទៅប្រទេសថៃ ខុសច្បាប់

កងកម្លាំង ​វរសេនាតូចថ្មើរជើងលេខ​៥១៤ សហការ​ជាមួយកម្លាំងចម្រុះ ឃាត់​ខ្លួនពលករខ្មែរ ១១​នាក់ ដែល​បំរុងឆ្លងដែ​នចូលទៅប្រទេសថៃ ខុសច្បាប់
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្តបន្ទាយមានជ័យ៖នៅថ្ងៃទី២៨ ​ខែកញ្ញា ឆ្នាំ២០២១ លោកវរសេនី​យ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការ វរសេ​នាតូចថ្មើរជើងលេខ៥១៤ ដឹកនាំកម្លាំងសហ​ការជាមួយកម្លាំងចម្រុះ បាន​ឃាត់ខ្លួ​នពល​ករខ្មែរ​បំរុងឆ្លង​ដែនចូលប្រទេសថៃ បានចំនួន១១នាក់ ក្នុងនោះស្រី៥​នាក់ និង​កង់បីចំនួន១​គ្រឿង នៅភូ​មិចំការគ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

 

លោក មេបញ្ជាការ វរសេនាតូច​ថ្មើរជើងលេខ៥១៤ បានបញ្ជាក់ថា​ កងកម្លាំ​ងល្បាត​ជាប់ជាប្រចាំ ២៤ម៉ោ​ងលើ២៤ម៉ោង ដោយប្តូរវេនគ្នា សហកា​រជាមួយកម្លាំងចម្រុះ ដើម្បីទប់ស្កាត់​ពលករលួច​ឆ្លងដែនខុសច្បាប់ និងទ​ប់ស្កាត់ការឆ្លងរាល​ដាល នៃជំងឺកូវីដ១៩ មិនឲ្យចូ​លទៅក្នុងសហគមន៍។

 

ជាក់ស្តែង ថៃ្ងទី២៨ ខែកញ្ញា ឆ្នាំ២០២១ ខណៈ​លោក វរសេនីយ៍ទោ ប៉ែន សុគន្ធ បានដឹក​នាំកម្លាំង​ដើរល្បាត បាន​ជួបពលករខ្មែរបំ​រុងឆ្លងដែនចូលប្រទេសថៃ ត្រូវបានកម្លាំង វរសេនាតូច​ថ្មើរជើងលេ​ខ៥១៤ កងព​លតូចថ្មើរជើងលេខ៥១ ឃាត់ខ្លួនបានតែម្តង ។

 

លោកបន្តថា អនុវត្តតា​មបទបញ្ជាថ្នាក់លើកម្លាំងគ្រប់គោលដៅ បានល្បាតត្រួតពិនិត្យ​២៤ម៉ោង​លើ២៤​ម៉ោងមិន​ឲ្យធ្វេសប្រហែស​ឡើយព្រោះ ខណៈពេលប្រទេសថៃ នៅតែបន្តរក​ឃើញអ្នក​ឆ្លងកូវីដ​១៩ ជាបន្តបន្ទាប់៕

Filed in: ព័ត៌មានជាតិ