ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

រដ្ឋលេខាធិការក្រសួងការពារជាតិ ចុះសួរសុខទុក្ខ យោធិនពិការ និងនាំ​យកគ្រឿងឧបភោគ បរិភោគ ជូន​មណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ ​តេជោភ្នំឆ័ត្រ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ

រដ្ឋលេខាធិការក្រសួងការពារជាតិ ចុះសួរសុខទុក្ខ យោធិនពិការ និងនាំ​យកគ្រឿងឧបភោគ បរិភោគ ជូន​មណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ ​តេជោភ្នំឆ័ត្រ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ២០២១ នៅក្នុង​មណ្ឌលអភិវឌ្ឍន៍​យោធិនពិការ​៣១៧ តេជោភ្នំឆ័ត្រក្នុងភូមិតេជោភ្នំឆ័ត្រ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បាន​ទទួលអំ​ណោយ និងការសួរសុខទុក្ខពីឯកឧត្ដម នាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការ ក្រសួង ការពារជាតិ នាយករងខុទ្ទកាល័យ សម្តេចតេជោ ហ៊ុន សែន និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេច​ពិ​ជ័​យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី ​រដ្ឋមន្ត្រីក្រសួងកា​រពារជាតិ ក្នុងឱកាស​បុណ្យភ្ជុំបិណ្ឌ ប្រពៃ​ណីជាតិ បានអញ្ជើញចុះសួរសុខទុក្ខ យោធិនពិការ មណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ តេជោ​ភ្នំឆ័ត្រ ក្នុងឱកាស បុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ តាមវិធានប្រមុខរាជរដ្ឋាភិបាល និងក្រសួង​សុខាភិ​បាល ក្នុងបរិបទកូវីដ១៩ ។

 

ថ្លែងក្នុងឱកាសនោះឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈាន បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើ សាក​សួរ​សុខទុក្ខរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្ថាបនិក ឯក នៃសន្តិភាព និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទ​ក្រហមកម្ពុជា​ដែលជានិច្ច​កាលសម្តេចទាំងទ្វេតែង តែ យកចិត្តទុកដាក់ដល់ជីវភាពរស់នៅរបស់បងប្អូន យោធិន​ពិការ រួមទាំ​ងក្រុមគ្រួសារនៅគ្រប់ទី កន្លែងដោយបានជួយឧបត្ថម្ភគាំទ្រសំដៅធ្វើ យ៉ាងណា​ឱ្យបង​ប្អូន​មានជីវភាពកាន់​តែប្រសើរឡើងនោះ ជាពិសេស ក្នុងឱកាស បុណ្យទានម្តងៗ បើ​ទោះជាមាន ការយាយីពីកូវីដ១៩ ក៏ដោយ។

 

ឯកឧត្តម បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋយោធិនពិការទាំងអស់ កុំធ្វេសប្រហែស​មើលស្រាល​លើជំងឺកូវីដ១​៩ឱ្យសោះ ព្រោះជំងឺ​នេះនៅតែជាជំងឺឆ្លងរាតត្បាត យ៉ាងកាច សាហាវបំផុត ដែលគ្មាន​ថ្នាំ​ព្យាបាលនៅឡើយទេម​កទល់ថ្ងៃនេះ។ឯកឧត្តម ក៏បានអំពាវនាវដ​ល់បងប្អូន​ប្រជាពលរដ្ឋបន្ត​ប្រើប្រាស់ម៉ាស់ ឧស្សាហ៍​ដុសលាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជែល ហើយកុំទៅទីប្រជុំ​ជន ដែលមានមនុស្សច្រើន បើគ្មានការចាំបាច់អ្វីទេនោះ។

 

ជាមួយនោះឯក​ឧត្តម បាននាំយកគ្រឿងឧបភោគ បរិភោគជា អង្ករ មី ត្រីខ ទឹកបរិសុទ្ធ ភេសជ្ជៈ ម៉ាស់ អាល់កុល និងថវិកា ដែលជាអំណោយដ៏ថ្លៃថ្លាសម្តេចពិជ័យសេនា ទៀ បាញ់ និងឯកឧ​ត្តមផ្ទាល់ជូនយោធិនពិការមណ្ឌល៣១៧ផងដែរ៕

Filed in: ព័ត៌មានជាតិ