ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

គ្រប់ជំនាញពាក់ព័ន្ធនៅស្រុកជ័យសែនខេត្តព្រះវិហារ កំពុងតែឈរអោបដៃមើលក្រុមឈ្មួញ ដឹកជញ្ជូនឈើយកទៅចែកចាយតាមដេប៉ូឈើផ្សេងៗនិងទទួលផលប្រយោជន៍

គ្រប់ជំនាញពាក់ព័ន្ធនៅស្រុកជ័យសែនខេត្តព្រះវិហារ កំពុងតែឈរអោបដៃមើលក្រុមឈ្មួញ ដឹកជញ្ជូនឈើយកទៅចែកចាយតាមដេប៉ូឈើផ្សេងៗនិងទទួលផលប្រយោជន៍
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ព្រះវិហារ÷សកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើបានកក្រើកសារឡើងវិញហើយដោយសារតែមន្ត្រី ជំនាញរដ្ឋបាលព្រៃឈើនិងមន្ត្រីបរិស្ថាននៅក្នុងទឹកដីស្រុកជ័យសែន និងទឹកដីស្រុករវៀង ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ឈរអោបដៃមើលនិងមានការឃុប ឃិតគ្នាជាប្រព័ន្ធ បើកផ្លូវក្នុងការដឹកជញ្ជូន ផលអនុផលព្រៃឈើជារៀងរាល់យប់រាល់ ថ្ងៃនៅលើទឹកដីស្រុកជ័យសែនខេត្តព្រះវិហារ។

ប្រជាពលរដ្ឋក៍ដូចជាក្រុមអ្នកសាព័ត៌មានបានសង្កេតឃើញថា មិនថាយប់រឺថ្ងៃទេតែងតែ មានរថយន្តដឹកជញ្ជូនផលអនុផលព្រៃឈើចម្រុះគ្រប់រូបភាពបានធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីស្រុកជ័យសែន ឆ្ពោះទៅខេត្តកំពង់ធំ និងមកខេត្តព្រះវិហារ ជាច្រើនគ្រឿង តែគ្មានការបង្រ្កាប។

មន្រ្តីជំនាញបែរជាឈរអោបដៃមើលនិងត្រូវរ៉ូវគ្នាជាប្រព័ន្ធ ប្រភពពីពលរដ្ឋបានអះអាងថាការដឹកជញ្ជូនផលអនុផលព្រៃឈើចេញពីស្រុកជ័យសែន និងស្រុកផ្សេងៗទៀតទៅចែកចាយតាមដេប៉ូ សុទ្ធតែរថយន្តកែឆ្នៃ រថយន្តសាំយ៉ុង ពេលខ្លះប្រជាពលរដ្ឋក៏បានរអ៊ូរទាំការដឹកជញ្ជូនឈើគឺវាធ្វើឲ្យខូចហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសផ្លូវថ្នល់ ក្នុងស្រុក ជ័យសែនតែម្ដង ការដឹកជញ្ជូនឈើនេះមិនត្រឹមតែ បំផ្លាញព្រៃឈើនោះទេថែមទាំងបំផ្លាញដល់សម្បត្តិរួមទៅទៀត។

ជាការពិតណាស់មហាជនទូទៅបាន សង្កេតឃើញថាជំនាញរដ្ឋបាលព្រៃឈើប្រចាំការស្រុក ជ័យសែនលោក រី ឡាយ នាយសង្កាត់ព្រៃឈើ និងលោក ជឹម វិឆយ នាយកដែន គ្រប់គ្រងព្រៃឡង់  ខាងបរិស្ថាន គេបានដើរទន្ទឹមគ្នា ចាប់ដៃជាមួយអ្នករកស៊ីបទល្មើស ព្រៃឈើ នៅលើទឹកដីខេត្ត ព្រះវិហារ ប្រហែលក្រុមឈ្មួញឈើទាំងនោះ ដាក់ថ្នាំឲ្យងាប់សសៃ អស់ហើយទើបដំណើរ ការបានយ៉ាងរលូន សូម្បីតែនាយផ្នែករដ្ឋបាលព្រៃឈើស្រុក រវៀង លោកស៊ុ ស៊ីវុត្ថា ដែលធ្លាប់មានឈ្មោះបោះសំលេង ចាប់ហើយមិនលែងនោះក៏ស្ងៀម ស្ងាត់ដែរ។

មជ្ឈដ្ឋានជាច្រើនបានសុំស្នើរដល់  ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត និងជាប្រធាន គណៈបញ្ជាការឯកភាពខេត្ត ជាពិសេស លោក ពឹង ទ្រីដា ប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ត លោក នួន សុខខុម នាយខ័ណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ លោក សុង ច័ន្ធសុជាតិ ប្រធានមន្ទីបរិស្ថានខេត្ត មេត្តាពិនិត្យនូវទង្វើរបស់មន្ត្រីថ្នាក់ក្រោមឲ្យចេះ ការពារថែរក្សាផង បើមិនដូចច្នេះទេព្រៃឈើ ដែលនៅសេះសល់ច្បាស់ជាហិនហោច ជាក់ជាមិនខានឡើយព្រោះ ថា បទល្មើសស្ថិតក្នុងតំបន់ ឯកឧត្តម អស់លោកគ្រប់គ្រង ឬមួយឯកឧត្តម អស់លោក ជឿតែរបាយការណ៍របស់ មន្ត្រីខិលខូច ដែលចាំតែកើបលុយធ្វើមានបាន ហើយឡើងរបាយការណ៍ល្អៗជូនទេ ម្យ៉ាងទៀតមហាជន សង្កេត ឃើញបុគ្គលដែលមាន ឈ្មោះ(សិត) ជាឈ្មួញឈើ និងក្រុមអ្នកផ្សេងទៀតបានធ្វើការ ដឹកជញ្ជូនឈើជារៀងរាល់យប់ រាល់ថ្ងៃដោយរលូនដើម្បីយកទៅចែកចាយដល់ដេប៉ូផ្សេងៗ ផងដែរ៕
អង្គភាព យើងខ្ញុំរងចាំការបំភ្លឺរាល់សាមីនៅម៉ោង ធ្វើការសូមអរគុណ។

Filed in: ព័ត៌មានជាតិ