ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ឯកឧត្តម​សាស្ត្រាចារ្យ ម៉ម ប៊ុ​នហេង ​អញ្ជើញចូលជួបសំណេះសំណាល ជាមួយអាជ្ញាធរខេត្ត ស្រុក ក្រុង មន្ត្រីមន្ទីរ សុខាភិ​បាលខេត្ត ក្នុងគោល​ដៅពង្រឹងវិធានការ​ការពារ ការរីករាលដាលជំងឺឆ្លងកូវីដ ១៩

ឯកឧត្តម​សាស្ត្រាចារ្យ ម៉ម ប៊ុ​នហេង ​អញ្ជើញចូលជួបសំណេះសំណាល ជាមួយអាជ្ញាធរខេត្ត ស្រុក ក្រុង មន្ត្រីមន្ទីរ សុខាភិ​បាលខេត្ត ក្នុងគោល​ដៅពង្រឹងវិធានការ​ការពារ ការរីករាលដាលជំងឺឆ្លងកូវីដ ១៩
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្តបន្ទាយមានជ័យ៖​ក្នុងឱកាសអញ្ជើញជួបសំណេះសំ​ណាល ជាមួយអាជ្ញាធរខេត្ត ស្រុក ក្រុង មន្ត្រីមន្ទីរ សុខា​ភិបាលខេត្ត ក្នុងគោល​ដៅពង្រឹងវិធានការការពារ ការរីករាលដាលជំងឺឆ្លងកូវីដ ១៩ នឹងជំងឺឆ្លងបំលែ​ងថ្មីដែលតា​ នៅសាលាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ នេះ ឯកឧ​ត្តម សាស្ត្រាចារ្យ ម៉ម ប៊ុន​ហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជំរុញ​គាំទ្រការព្យា​បាល​អ្នកជំងឺឆ្លងកូវីដ១៩​ កម្រិតស្រាល​នៅតាមផ្ទះ ហ្នឹងក៏សូម​ផ្ដាំផ្ញើដល់មន្ត្រីពា​ក់ព័ន្ធធ្វើការរឹតបន្តឹង បន្ថែម​ទៀតនៅតាមតំបន់បិទខ្ទប់ឬតំបន់ក្រហម។

 

ជាមួយគ្នានោះដែរ​ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រ​សួងសុខាភិបាល បានមានប្រសាសន៍​ថ្លែង​នូវការកោ​តសរសើរចំពោះ អាជ្ញាធរខេត្ត ស្រុក ក្រុង ក្រុមគ្រូពេទ្យ និងកងកម្លាំង​ប្រដាប់អាវុធ​ទាំង​អស់ ដែ​លបានលះបង់កំលាំង​កាយចិត្ត ជួយដល់ប្រជាពលរដ្ឋយើងក្នុងការទប់ស្កាត់ នៃការឆ្លង​រីករាលដា​លជំងឺកូវីដ១៩ ទទួលបានលទ្ធផលល្អក្នុងការគ្រប់គ្រងនិងព្យាបាល។

 

ទន្ទឹមនោះ​ដែរឯកឧត្តម ​អ៊ុំ​ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ រាយការណ៍ស​ង្ខេបបញ្ជាក់ថា ខេត្តបន្ទាយមានជ័យជាខេត្តមួយដែលមានការរីករាលដាលឆ្លងជំងឺកូវីដ១៩ ច្រើន​ព្រមទាំង​មានអ្នកស្លាប់ដោ​យសារជំងឺកូវីដ១៩ នេះជិត២០០​នាក់ ព្រោះថាភាគច្រើន​នៃការឆ្លងជំងឺ​កូវីដ19 គឺពលករខ្មែរយើងដែលវិលមកពីប្រទេសថៃ។

 

ឯកឧត្តម អ៊ុំ​ រាត្រី បន្តថា គណៈ​កម្មការប្រយុទ្ធជំងឺកូវីដ19 ថ្នាក់ខេត្ត សហការជាមួយក្រុមនៃ​មន្ទីរ​សុខាភិបា​លខេត្ត បានបង្កើតទីតាំងមណ្ឌលចត្តាឡីស័កចំនួន២២កន្លែងទូទាំងខេត្ត និងមណ្ឌលព្យា​បាលអ្នកជំងឺ​កូវីដ១៩ មាន១១ កន្លែងផងដែរ៕

Filed in: ព័ត៌មានជាតិ