ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំង មុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូនមន្រ្តីនគរបាលជាតិ​ នៃអធិការដ្ឋាន​នគរបាល​ស្រុក​ស្ទឹងត្រង់

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំង មុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូនមន្រ្តីនគរបាលជាតិ​ នៃអធិការដ្ឋាន​នគរបាល​ស្រុក​ស្ទឹងត្រង់
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(កំពង់ចាម​) :​ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ នៅអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម​ បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង ថ្នាក់អធិការ អធិការរង នាយផ្នែក នាយរងផ្នែក នាយប៉ុស្តិ៍ នាយរងប៉ុស្តិ៍ និងបំពាក់ឋានន្តរសក្តិ ជូនមន្រ្តីនគរបាលជាតិសរុបរួមចំនួន៣៤នាក់​ ស្រីចំនួន០១នាក់ ។
សូមបញ្ជាក់​ផងដែរថា​ លោកវរសេនីយ៍​ទោ​ ឯម​ វឌ្ឍនា​ ត្រូវបានក្រសួងមកហាផ្ទៃ​ ចេញសេចក្ដីប្រកាសតែងតាំង​ ជាអធិការ​ នៃអធិការដ្ឋាន​នគរបាល​ស្រុក​ស្ទឹងត្រង់​ ជំនួសលោក​វរសេនីយ៍ឯក​ ប៉ាក់​ ជាតិ​ ដែលត្រូវបានផ្ទេរ​ ពីអធិការ​ នៃអធិការដ្ឋាន​នគរបាល​ស្រុក​ស្ទឹងត្រង់​ ទៅជាអធិការ​ នៃអធិការដ្ឋាន​នគរបាល​ស្រុក​ស្រីសន្ធរ​ ជំនួសលោក​វរសេនីយ៍ឯក​ សុខ​ យ៉េន​ ដែលត្រូវតែតាំងជា​ ស្នងការរង​ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម​ ។
ការតែងតាំង​ និងការផ្ទេរភារកិច្ច​នេះ​ គឺជាការផ្ទាស់ប្ដូរនូវបទពិសោធន៍ការងារ​ ក៏ដូចជាការលេីកសរសេីរចំពោះស្នាដៃ​ដែលបានខិតខំបំពេញតួនាទីភារកិច្ចកន្លង​មកបានយ៉ាងល្អប្រសេីរ របស់​មន្ត្រី​នគរបាល​ជាតិ​ នៃស្នងការដ្ឋាននគរបាលខេត្ត​កំពង់ចាម​ ។
កម្មវិធី​នេះ​ដែរ​ ប្រព្រឹត្តិ​ទៅ​នៅសាលាស្រុកស្ទឹងត្រង់​ ក្រោមអធិបតីភាព​លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្ត​កំពង់ចាម​ លោក​ សុិន​ សុខុន ប្រធានក្រុមប្រឹក្សាស្រុក​ លោក​ ទន់​ នេត​ អភិបាល​ នៃគណៈអភិបាលស្រុកស្ទឹងត្រង់​ និងមានការអញ្ជេីញចូលរួមពី​ លោកឧត្តមសេនីយ៍​ វរសេនីយ៍​ ស្នងការរង​ លោកមេបញ្ជាការ​រង​កងពល​ លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុក​ មេបញ្ជាការ​តំបន់​សឹករងស្រុក​ លោកនាយការិយាល័យ​ជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត​ លោកនាយការិយាល័យ​រដ្ឋបាលជុំវិញ​ស្រុក​ លោកមេឃុំ លោកអធិការ​ អធិការ​រង​ នាយផ្នែក​ នាយរងផ្នែក​ នាយប៉ុស្តិ៍​ ដែលត្រូវចូលរួមក្នុងកម្មវិធីប្រកាស​ តាំងតាំងនេះ​ ។
ក្នុងឱកាសនោះ​ លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្ត​កំពង់ចាម​ ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការនគរបាលជាតិ​ ចែកជូនដល់លោកមេឃុំទាំង១២​ ដែលបានអញ្ជេីញមកចូលរួមក្នុងកម្មវិធី​ ។
សូមបញ្ជាក់​បន្ថែម​ថា​ កម្មវិធី​នេះ​ដែរ​ យេីងបានអនុវត្តតាមវិធានការសុខាភិបាល​ ដោយគ្រប់សមាសភាពចូលរួម​ តម្រូវ​ឲ្យ​យកសំណាក​ វ៉ាស់កម្ដៅ​ លាងដៃនឹងអាល់កុល​ ពាក់ម៉ាស់​ឲ្យ​បានត្រឹមត្រូវ​ មុនចូលក្នុងកម្មវិធី​ និងរក្សាគម្លាតសុវត្ថិភាព​ ផងដែរ​ ៕

Filed in: ព័ត៌មានជាតិ