ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អ្នកតំណាងរាស្ត្រ ​មេបញ្ជាការយោ​ធភូមិភាគទី​៥ អញ្ជើ​ញ​ដាំដើមឈើប្រណិត បង្កើន​ធម្មជាតិបៃតង

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អ្នកតំណាងរាស្ត្រ ​មេបញ្ជាការយោ​ធភូមិភាគទី​៥ អញ្ជើ​ញ​ដាំដើមឈើប្រណិត បង្កើន​ធម្មជាតិបៃតង
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្តប៉ៃលិន៖នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ នេះ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបា​លខេត្តប៉ៃលិន ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិ​ភាគទី៥ ឯកឧត្តម សៅ សារ៉ាត់ អ្នកតំ​ណាងរាស្រ្តមណ្ឌល ប៉ៃលិន ព្រម​ទាំង​មានកា​រចូលរួម​ពីសំណាក់ លោក លោកស្រី ថ្នាក់ដឹក​នាំ​ខេត្ត មន្ត្រីរាជការ កងកម្លាំងប្រ​ដាប់អាវុធ មន្ទីរអង្គភាពជុំវិញខេត្ត យុវជនសហ​ភាពសហ​ព័ន្ធយុវជ​នកម្ពុជា​ខេត្ត ចូលរួមដាំដើមឈើប្រណិតនៅទីបញ្ជាការទិសទី៣ ប៉ៃលន~សំឡូត។

 

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត បានគូសបញ្ជាក់អោយដឹងថា ការដាំកូនឈើថ្ងៃនេះ ក្នុងគោ​លបំណង បង្កើនឲ្យមានសោភ័ណភាព​បរិស្ថាន សំដៅជំរុញការផ្សព្វផ្សាយ និងអប់រំប្រជាពលរដ្ឋ សិស្សានុ​សិស្ស ឲ្យយល់ដឹងពីសារះសំខាន់ និងផលប្រយោជន៍ក្នុងការដាំដើមឈើ ។

 

ទន្ទឹមនឹង​នេះដើមឈើមានសារៈ​សំខាន់ណាស់ចំពោះជីវិត មនុស្ស សត្វ និងជីវៈចម្រុះគ្រប់ ប្រភេទ ។វាផ្តល់សារៈប្រយោជន៏យ៉ាងច្រើនដូចជាផ្តល់មកនូវ ម្លប់ ផ្លែផ្កា អុស សំរាប់ដុតជាឈើសំណង់ ជាជម្រក​សត្វព្រៃ ជម្រកមច្ឆាជាតិ ជារបាំងខ្យល់ របាំងទឹកជំនន់ និងនាំមកនូវ ទឹកភ្លៀង សំរាប់បង្កបង្កើនផលចិញ្ចឹមជីវិតមនុស្សលោក ។

 

ពេលវេលានេះពិត​ជាមានសារៈសំខាន់ណាស់ គឺដើម្បីបង្កើនធនធានធម្មជាតិឡើងវិញ ការពារធន​ធា​នធម្មជាតិចម្រុះ និងកាត់បន្ថយឥទ្ធិពល អវិជ្ជមាននៃការប្រែប្រួល អាកាស ធាតុ ជាពិសេសនោះ គឺទុកជាសម្បត្តិជាតិ និងជាស​ម្បត្តិស​កល និងដើម្បីកែប្រែ​សោភ័ណ្ឌភាពសហគមន៍ ដើម្បីលើ​កស្ទួយ​មុខមាត់ខេត្តរបស់យើងផងដែរ។

 

លោកឧត្តមសេនីយ៍ត្រី ទី សុខា មេបញ្ជាការទិសទី៣ ប៉ៃលិនសំឡូត បានលើកឡើងថា នេះជា​វប្បធម៌ដ៏ឧត្តម​ដែលប្រជាជាតិកម្ពុជា បានចូលរួមយ៉ាងសកម្ម និងធ្វើអោយសកម្មភាពនេះ មាន​ជារៀងរ​ហូតនៅក្នុងសង្គមជាតិយើងដែលធ្វើអោយតំបន់ដីព្រៃ រិចរិលដាំដុះដីព្រៃឈើឡើងវិញ និងចូលរួម​ការពារព្រៃឈើឲ្យគង់វង្ស កាន់តែប្រសើរឡើង ។

 

ពីមួយឆ្នាំ​ទៅមួយឆ្នាំយើងសង្កេតឃើញថា ការដាំដើមឈើនេះ មានការចូលរួមពីសំ​ណាក់មហាជន​ជាច្រើនជាពិសេសយុវជន ដែលជាសសរទ្រូងប្រទេសជាតិនេះ ក្នុងគោលបំណង ថែរក្សាការពារ និងបណ្តុះ​គំនិតស្រលាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិ ដែលកំពុងតែរង​ការកាប់បំផ្លាញដែ​លនាំឲ្យ​ឈានទៅរកការបាត់បង់បន្តិចម្តងៗ

 

ហេតុដូចនេះហើយយើងទាំងអស់គ្នា ដែលជាអ្នកទទួលប្រយោជន៍ ពីដើមឈើ នោះគប្បីចូល​រួមដាំ​ថែរក្សាការពារ និងស្រឡាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិ ឲ្យបានគ្រប់ៗគ្នាដើម្បីជាប្រយោជន៏ ដល់ខ្លូនយើងផ្ទាល់ជីវិតសត្វព្រៃ គ្រប់ប្រភេទ និងប្រពន្ធជីវៈចម្រុះផងដែរ ។

 

សូមបញ្ជា​ក់ផងដែរថាការដាំកូនឈើនាពេលនេះ មានចំនួន៤០០០ដើម ប្រភេទកូនឈើ​ប្រណិត​ចម្រុះ ដែលទទួលបានការឧបត្ថម្ភពី រដ្ឋបាលខេត្តប៉ៃលិន អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ស្នងកា​រដ្ឋាន​នរគបាលខេត្តប៉ៃលិន ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង យោធភូមិភាគទី៥ កងរាជអាវុ​ធហត្ថខេត្ត រដ្ឋបាលព្រៃឈើ៕

Filed in: ព័ត៌មានជាតិ