ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

តើលោក កែវ នន មេឃុំពពកនិងលោក ឡេង សុខា មេភូមិស្រែក្រសាំងរួមទាំងបក្ខពួកជាច្រើននាក់ទៀត តើអាចគេចរួចពីសំណាញ់ច្បាប់ដែរយ៉ាងណា

តើលោក កែវ នន មេឃុំពពកនិងលោក ឡេង សុខា មេភូមិស្រែក្រសាំងរួមទាំងបក្ខពួកជាច្រើននាក់ទៀត តើអាចគេចរួចពីសំណាញ់ច្បាប់ដែរយ៉ាងណា
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្តកំពង់ធំ:ស្រុកស្ទោង.នៅថ្ងៃទី២៤ ខែកញា ឆ្នាំ២០២១ មហាជនកំពុងតែរងចាំមើល អំពីសកម្មភាពដែលឃុបឃិតគ្នាជាប្រព័ន្ធនិងក្លែងបន្លំឯកសារ សាធារណៈដើម្បីបិទបាំងប្រព្រឹត្តបទល្មើសឈូសឆាយដីព្រៃដែលរដ្ឋសំរាងទុកនិងដីអភិរក្សសត្វខ្សឹបនៅក្នុងភូមិសាស្រ្តទឹកដីឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ កន្លងមកក៏ដូចជាសព្វថ្ងៃនេះដីព្រៃដែលរដ្ឋសំរាងទុកស្ទើរតែរលាយអស់ហើយ តើច្បាប់ចាត់វិធានការយ៉ាងដូចម្ដេចដែរចំពោះករណីដែលលោកមេឃុំនិងលោកមេភូមិឃុបឃិតគ្នាដើម្បីបំផ្លាញធនធានធម្មជាតិ យកធ្វើជាកម្មសិទ្ធិនិងផលប្រយោជន៍ខ្លួនឯងបែបនេះ?

មហាជនសូមឱ្យគ្រប់ស្ថាប័ននិងក្រសួងពាក់ព័ន្ធទាំងអស់មេត្តាដាក់ការស៊ើបអង្កេតជាបន្ទាន់ចំពោះករណីដីព្រៃឈើនៅក្នុងឃុំពពក ស្រុកស្ទោង ជាពិសេសដីគម្របព្រៃឈើនិងដីអភិរក្សសត្វខ្សឹប ដែលជាដីរបស់រដ្ឋសំរាងទុក ត្រូវបានលោកមេឃុំបើកភ្លើងខៀវនិងមានការឃុបឃិតគ្នាក្លែងបន្លំឯកសារជាសាធារណៈ ដើម្បីបំផ្លាញធនធានធម្មជាតិហើយយកដីលក់ឲ្យឈ្មួញដែលចូលទៅចែចូវ នៅក្នុងមូលដ្ឋានរបស់ខ្លួន មហាជនបានចោទសួរទៅស្ថាប័នច្បាប់ថាតើអ្នកបំផ្លាញព្រៃឈើនិងក្លែងបន្លំឯកសារជាសាធារណៈដើម្បីបំភាន់ភ្នែកថ្នាក់ដឹកនាំហើយយកដីលក់ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនតើមានទោសដែលឬក៏អត់

ជាក់ស្ដែងដីនៅក្នុងភូមិស្រែក្រសាំងស្ទើរតែរលាយអស់ហើយដោយសារតែមានការឃុបឃិតគ្នានិងដីនៅព្រំប្រទល់ក្នុងភូមិសាស្ត្រឃុំប្រឡាយ ឃុំពពកក៏ស្ទើរតែរលាយអស់ទៅហើយដែរ មហាជនបានសង្កេតឃើញកន្លងមកនៅក្នុងគោលដៅដែលមានការឃុបឃិតគ្នាជាប្រព័ន្ធនោះគេឃើញតែលិខិតសញ្ញេរបស់លោកកែវននព្រមទាំងបក្សពួកជាច្រើននាក់ទៀតដែលបានរួមគំនិតផ្ដួចផ្ដើម ធ្វើលិខិតក្លែងបន្លំបង់ពន្ធឱ្យខេត្តក្នុងមួយហិចតា 200 ដុល្លារដើម្បីជាថ្នូរនឹងយកដីរដ្ឋ ជាចុងក្រោយមហាជនសូមសំណូមពរសូមឱ្យឯកឧត្តមទេសរដ្ឋមន្ត្រីឱម យិនទៀង ប្រធានអង្គភាពប្រឆាំងនឹងអំពើពុករលួយសូមឯកឧត្តមមេត្តាបើកការស៊ើបអង្កេតមកលើទឹកដីខេត្តកំពង់ធំ ពាក់ព័ន្ធនឹងករណីដីព្រៃលិចទឹកដីព្រៃលើប្រាកដជាឃើញពាក់ព័ន្ធនឹងអំពើពុករលួយស៊ីជម្រៅយ៉ាងខ្លាំងជាទីបំផុត៕

Filed in: ព័ត៌មានជាតិ