ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ទទួលអំណោយសប្បុរសជនពីក្រុមហ៊ុន ឌីលីវើរី ហេរ៉ូ (ខេមបូឌា) ឯ.កដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ទទួលអំណោយសប្បុរសជនពីក្រុមហ៊ុន ឌីលីវើរី ហេរ៉ូ (ខេមបូឌា) ឯ.កដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(ខេត្តកំពត)៖ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ នៅសាលាខេត្តកំពត ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានទទួលអំណោយសប្បុរសធម៌ពីក្រុមហ៊ុន ឌីលីវើរី ហេរ៉ូ (ខេមបូឌា) ឯ.ក (foodpanda) ក្នុងគោលដៅចូលរួមចំណែកជាមួយរដ្ឋបាលខេត្តក្នុងយុទ្ធនាការ ប្រយុទ្ធ និងបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ក្នុងខេត្តកំពត ។

អំណោយសម្ភារៈប្រើប្រាស់ទាំងនោះរួមមានម៉ាស់ចំនួន ២០០ប្រអប់ស្មើនឹង ១០.០០០សន្លឹក, អាល់កុល ៥កាន ស្មើនឹង១៥០លីត្រ, ទឹកបរិសុទ្ធ ចំនួន៤០កេស រួមនឹងឆ័ត្រធំចំនួន១០, កាបូបស្ពាយចំនួន ៥០ កាបូប, សៀវភៅសរសេរ ១២០ ក្បាល , ដប ទឹក foodpanda ១០ ដប និងអាវយឺត ៣០ អាវ ។

ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានថ្លែងអំណរគុណ កោតសរសើរចំពោះសប្បុរសជនជាម្ចាស់ អំណោយ នៃក្រុមហ៊ុន ឌីលីវើរី ហេរ៉ូ (ខេមបូឌា) ឯ.ក (foodpanda) ដែលបានចូលរួមចំណែកជាមួយរដ្ឋបាលខេត្តកំពត ក្នុងស្មារតី និងកាយវិការមនុស្សធម៌ ក៏ដូចជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះវិធានការចំណាត់ការក្នុងការបង្ការទប់ស្កាត់ជំងឺកូវីដ១៩ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព អាយុជីវិតរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចសង្គម នៅក្នុងទូទាំងប្រទេស។

ឯកឧត្តមអភិបាលខេត្តក៏បានចាត់ទុកអំណោយ សប្បុរសជនបានផ្ដល់ជូនរដ្ឋបាលខេត្តពេលនេះ គឺជាតម្រូវការចាំបាច់សំខាន់សម្រាប់យកទៅចាត់ចែងដល់មន្ទីរពេទ្យ និងរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ក្នុងខេត្តបានប្រើប្រាស់ក៏ដូចជា ការជួយដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះ និងរងផលប៉ះពាល់នៃជំងឺកូវីដ-១៩៕ សេង ណារិទ្ធ

Filed in: ព័ត៌មានថ្មី