ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញជួបសំណេះសំណា​លជាមួយក្រុមមន្ត្រីជួរមុខ នៃមន្ទីរការងារ និង​បណ្តុះ​បណ្តាលវិជ្ជាជីវះខេត្ត ដែលបំពេ​ញការងារគ្រប់គ្រងទ​ប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩

ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញជួបសំណេះសំណា​លជាមួយក្រុមមន្ត្រីជួរមុខ នៃមន្ទីរការងារ និង​បណ្តុះ​បណ្តាលវិជ្ជាជីវះខេត្ត ដែលបំពេ​ញការងារគ្រប់គ្រងទ​ប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្តកណ្តាល៖នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណអ​ភិបាលខេត្តកណ្តាល បា​នអញ្ជើញជួបសំណេះ​សំណាលជាមួយក្រុមមន្ត្រីជួរមុខ នៃមន្ទីរការងារ និងបណ្តុះបណ្តា​លវិជ្ជាជីវះខេត្ត ដែលបំពេញការងារគ្រប់គ្រងទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ តាម​បណ្តារោងចក្រ សហគ្រាស ក្នុងមូលដ្ឋានខេត្តកណ្តាល។

នាឱកាសនោះ ឯកឧត្តម គង់ សោភ័ណ្ឌ បានមានប្រសាសន៍ សំណេះសំណាល និងលើកទឹកចិត្ត​ដល់មន្ត្រីរាជការ ដែលកំពុង​បំពេញការងារនៅមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវះ​ទាំងអស់​ហើយបានលើកឡើង​ពីសារសំខាន់​នៃមុខងារ តួនាទី ភារកិច្ច និងការទទួលខុសត្រូវគ្រប់ផ្នែក គ្រប់ថ្នាក់ ដើម្បីលើកកម្ពស់ និងអភិវឌ្ឍសមត្ថភា​ពរបស់ខ្លួន ដើម្បីក្លាយជាសេ​នាធិការដ៏មាន​ប្រ​សិទ្ធភាពដល់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការគ្រប់គ្រងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវះ រួមចំណែក​ធ្វើជាបង្អែកដ៏រឹងមាំក្នុងការអនុវត្តដោយជោគជ័យ

 

ទន្ទឹម​នោះ ឯកឧត្តមអភិបា​លខេត្ត ក៏បានរំលឹកថា ក្នុងកាលៈ​ទេសៈបច្ចុប្បន្នដែ​លប្រទេសជាតិ​កំពុងនៅ​បន្តប្រឈម​នឹងវិបត្តិសកលនៃជម្ងឺកូវីដ១៩ ដែលមានផល​ប៉ះពាល់ធ្ងន់ធ្ងរ​ខាងសេដ្ឋ​កិច្ចសង្គម រដ្ឋបាលខេត្ត អាជ្ញាធរ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត ពិសេសមន្ទីរការងារ និងបណ្តុះ​បណ្តាលវិជ្ជាជីវះ ត្រូវធ្វើគំរូក្នុងកា​រចូលរួមប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ តាមរយៈកា​រអនុវ​ត្តការ​ងារប្រកបដោយប្រសិទ្ធភាពក្នុងស្មារតីទទួលខុសត្រូវខ្ពស់

 

ឯកឧត្ដមបញ្ជាក់ថា ក្នុងស្ថានភាពយ៉ាងណា​ក្តី យើងត្រូវរួមគ្នាពុះពាររាល់ការលំបាក ប្រឹងប្រែងបំ​ពេញការងារឱ្យបានប្រសើរទ្វេដងថែមទៀត ដោយជឿជាក់យ៉ាងមុតមាំថា កម្លាំងសាមគ្គីប្រជាជា​តិយើងក្រោមកា​រដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាលដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រ​មុខ យើងពិតជាឈ្នះកូវីដ១៩ និងជំនះបានរាល់​ការលំបាកដែលជាផលប៉ះពាល់នៃវិបត្តិកូវីដ១៩ នាំសង្គមជា​តិយើងវិលត្រឡប់ឆាប់រហ័សទៅកាន់ប្រក្រតីភាពជាធម្មតាឡើងវិញ ដើម្បីបុព្វ​ហេតុសុខ​សន្តិភាពនិង​ការអភិវឌ្ឍ សម្រាប់អានាគតរុងរឿងជារៀងដរាបរបស់មាតុភូមិយើង។

 

ឯកឧត្តម ធុល នាង ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវះខេត្ត បានថ្លែងថា ក្រោយពីទទួ​លបានព័ត៌​មានដែលពាក់​ព័ន្ធនឹងការឆ្លងរាលដាលជំងឺកូវីដ១៩ នៅតាមរោងចក្រ សហគ្រាស គ្រឹះ​ស្ថាន ដែលមានកម្មករ និយោជិតដែ​លកំពុងបម្រើការងារ ហើ​យមានវិជ្ជមានជំងឺកូវីដ១៩ មន្ទីរបា​នចាត់ តាំងមន្ត្រីជួរមុខ​ជាបន្ទាន់ ដែលមានជំនាញចុះ​ទៅធ្វើការអង្កេតស្រាវជ្រាវកំណត់មុខសញ្ញា ចំពោះអ្នកពាក់ព័ន្ធ ផ្ទាល់ និងប្រយោល ដើម្បីធ្វើការ​វាយតម្លៃលើ​លក្ខណវិ​និច្ឆ័យក្នុងការផ្អាកដំណើ​រការសកម្មភាពអា​ជីវកម្ម/ផលិតកម្ម ទាំងស្រុង ឬផ្នែកខ្លះរបស់រោងចក្រ សហគ្រាស ចំនួន ០២ថ្ងៃ និង​ចំនួន ១៤ថ្ងៃ ឬបើកឱ្យដំណើរការឡើងវិញ នូវរោងចក្រ សហគ្រាសទាំងនោះ ដោយគោរព​ស្នើសុំ​គោលការណ៍ និងសេចក្ដីសម្រេចពី ឯកឧត្តម អភិបាលនៃគណៈអភិបា​លខេត្ត និងជាប្រធានអនុគណៈ​កម្មការទប់ស្កាត់​ជំងឺកូវីដ១៩ ថ្នាក់ខេត្ត

Filed in: ព័ត៌មានជាតិ