ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ដាក់ឱ្យដំណើរការផ្លូវជាតិលេខ៥ពីបាត់ដំបង មក ក្រុងសិរីសោភ័ណ ក្រោយបាន​បញ្ចប់ការ​ស្ថាបនារួចរា​ល់រួចរាល់របស់ក្រុមហ៊ុនសាងសង់ជប៉ុន

ដាក់ឱ្យដំណើរការផ្លូវជាតិលេខ៥ពីបាត់ដំបង មក ក្រុងសិរីសោភ័ណ ក្រោយបាន​បញ្ចប់ការ​ស្ថាបនារួចរា​ល់រួចរាល់របស់ក្រុមហ៊ុនសាងសង់ជប៉ុន
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្តបន្ទាយមានជ័យ៖កំ​ណា​ត់ផ្លូវជាតិលេខ៥ ពីបាត់ដំបង មកក្រុងសិរីសោភ័ណ ដែលមា​នប្រវែង​សរុប ៨៤,៧៤ គីឡូម៉ែត្រ ត្រូវបានបើកឲ្យចរាចណ៍ធ្វើដំណើរទៅមក បន្ទាប់ពីបញ្ចប់ការស្ថាប​នារួច​​រាល់​រួចរាល់​របស់ក្រុមហ៊ុនសាង​សង់ជប៉ុន។

 

ការបើកឲ្យធ្វើចរាចណ៍នេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ដោយមានការអញ្ជើញ​ចូករួមពីឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃអភិបាលខេត្តបន្ទាយមានជ័យ, តំណាងក្រុម​ហ៊ុន​សាង​សង់​ជប៉ុន លោក សុក ចាន់ថា ប្រធានមន្ទីរសា​ធារ​ណៈការ និងដឹកជញ្ជូនខេត្ត ,លោកឧត្តម​សេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាលខេត្តបន្ទាយ​មានជ័យ ,លោកឧត្តម​សេនីយ៍ត្រី បោន ប៊ិន មេ​បញ្ជាការក​ងរាជអាវុធ​ហត្ថខេត្តបន្ទាយមានជ័យ និងប្រធា​នមន្ទីរពាក់ព័ន្ធ និងមន្ត្រីប​ច្ចេកទេ​សជាច្រើននាក់ផង​ដែរ​។

 

លោក សុក ចាន់ថា បានឲ្យដឹងថា កំណាត់ផ្លូវជាតិលេខ៥ ពីក្រុងបាត់ដំបង ទៅសិរីសោភ័ណ ខេត្តបន្ទា​យមានជ័យ នេះបានបញ្ចប់ការសាងសង់ទាំង ស្រុងយ៉ាង​រឹងមាំ​ ក្រោមជំ​នួយរបស់រដ្ឋាភិ​បាលជប៉ុន។

 

លោកបន្តថា កន្លងទៅកំណាត់ផ្លូវមួយខ្សែនេះ បើកឲ្យប្រើប្រាស់តែមួយជំហៀងលើគន្លងតែមួយ​នាំឲ្យមានការកកស្ទះ មិនសូវសុវត្ថិភាពសម្រាប់ការធ្វើដំណើរ។ក្រោយការបើកឲ្យចរាចរណ៍​ពេញ​លេញនឹងចែ​កគន្លងគ្នាដាច់ ពីរទៅពីរមក មិនអាច​ជិះបញ្រ្ចាសដូចមុនទៀតបាន​នោះឡើយ។

 

ជាងនេះទៅទៀតលោកបញ្ជាក់ទៀតថា ផ្លូវមួយខ្សែនេះមានសារៈសំខាន់ណាស់ ហើយក៏ជាច្រកសេ​ដ្ឋកិច្ចដ៏ធំមួយសម្រាប់ ប្រទេ​សកម្ពុ​ជាតភ្ជាប់​បណ្តាញ​ដឹក​ជញ្ជូន​ជាមួយបណ្តាប្រ​ទេសក្នុងតំ​បន់អា​ស៊ាន។គម្រោងធ្វើឱ្យប្រសើរឡើងវិញ​កំណាត់ផ្លូវជាតិលេខ៥ គឺជា​គម្រោ​ងក្រោម​កម្ចីឥណទាន សម្ប​ទា​នពីរដ្ឋា​ភិបាលជប៉ុន តាមរយៈទីភ្នាក់​ងារសហប្រតិបត្តិការ អន្តរជាតិ​ជប៉ុនប្រចាំកម្ពុជា ដែលផ្តើម​សាងសង់​ចេញ​ពីព្រែកក្តាម រហូតដ​ល់ក្រុងប៉ោយប៉ែត ឆ្លងកាត់ខេ​ត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់​ដំបង និងខេត្តបន្ទាយមានជ័យ មានប្រវែងសរុប៣៦៦ គីឡូម៉ែត្រ គ្រោងចំណាយថវិកាប្រមាណ ៥០០ លានដុល្លារ អាមេរិក។ចំពោះការសាងសង់ពង្រីកពី ២គន្លង ទៅ ៤គន្លង មានទទឹង សរុប ២៣ ម៉ែត្រ ក្រាលដោយកៅស៊ូ AC (Asphalt Concrete) និងមានសួនច្បារកណ្តាលផងដែរ៕

Filed in: ព័ត៌មានថ្មី