ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ប្រជាពលរដ្ឋ​រស់​នៅ​តាម​មាត់​ស្ទឹងសិ​រីសោភ័ណ និងមង្គលបូរី ដែលប្រឈ​មនឹងហានីភ័យ​ខ្ពស់ ចំពោះ​គ្រោះទឹកជំ​នន់ ត្រូវបា​នជាជ្ញាធ​រជម្លៀសទៅ​រកទីទួលសុវត្ថិភាព

ប្រជាពលរដ្ឋ​រស់​នៅ​តាម​មាត់​ស្ទឹងសិ​រីសោភ័ណ និងមង្គលបូរី ដែលប្រឈ​មនឹងហានីភ័យ​ខ្ពស់ ចំពោះ​គ្រោះទឹកជំ​នន់ ត្រូវបា​នជាជ្ញាធ​រជម្លៀសទៅ​រកទីទួលសុវត្ថិភាព
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្តបន្ទាយមានជ័យ៖ដោយសារភ្លៀងធ្លាប់​ជាប់ៗគ្នា​ប៉ុន្មានថ្ងៃ បង្ក​ឲ្យ​តំបន់​មួយចំនួន​នៅក្នុងភូមិ​សាស្ត្រខេត្ត​បន្ទាយមាន​ជ័យ ជន​លិចពិ​សេសនៅ​តាមដ​ងស្ទឹងសិរី​សោភ័ណ និង​ស្ទឹងមង្គលបូរី ប្រជាព​លរដ្ឋ​ជាច្រើនគ្រួសារ​ ត្រូវបានអាជ្ញា​ធរជម្លៀសទៅរកទីទួលសុវត្ថិភាព។

 

លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ បានឲ្យដឹងថា ដោយសារបីថ្ងៃនេះ​មានភ្លៀង​ធ្លាក់​ជាប់ៗគ្នា ព្រមទាំ​ងថៃបើក​បង្ហូរទឹកមកពី​លើទៀតនោះ ធ្វើឲ្យទឹ​កហក់​ឡើងខ្លាំង ជាហេតុធ្វើ​ឲ្យផ្ទះ​ប្រជាពលរដ្ឋលិច​បណ្តើរៗ ក្នុងនោះអាជ្ញាធរក្រុងសិរីសោភ័ណ បាន រៀបចំក្រុមកា​រងារចុះ​ជួយជម្លៀ​ស ប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំន​ន់លិចលំនៅដ្ឋានរ​បស់ពួកគាត់មកស្នាក់នៅ​ទីទួស​សុវត្តិភា​ពហើយ។ចំណែកឯស្រុកមង្គល​បុរីវិញ បើយោងតាម លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុក​មង្គលបុរី បានឲ្យដឹងដែរថា បងប្អូន ដែលរស់នៅតាមបណ្តោយដងស្ទឹងមង្គលបូរី បានលិច​ជាប​ណ្តើរៗ​ហើ​យ​ក្នុងនោះ​លោ​កបានជម្លៀសប្រជាពលរដ្ឋដឹកជញ្ជូនតាមទូក កាណូត មកស្នាក់​នៅទីទួលសុវត្ថិភាពកន្លែងផ្លូវវា​ងក្រុងជាបណ្តើរៗផងដែរ។

 

ក្នុងនោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងក្រុមការ​ងារបានអញ្ជើញ​ចុះពិនិត្យ​ស្ថានភាព ប្រជាព​លរដ្ឋដោយផ្ទាល់​ដែលរងគ្រោះដោយសារទឹកជំនន់ ក្រោយពី​មានភ្លៀងធំ​ជាច្រើនធ្លាក់​មកជាប់​ៗគ្នា៣ថ្ងៃ ស្រាប់​តែទឹកស្ទឹងសិរីសោភ័ណចាប់ផ្តើមឡើងយ៉ាងខ្លាំង។ពលរដ្ឋដែ​លរងគ្រោះ​ដោយទឹកជំនន់ទាំង​អស់ខាងលើនោះ ត្រូវបានរដ្ឋបាលខេត្តបន្ទាយមានជ័យ ក្រុង ស្រុកបានជម្លៀស ទៅទីទួលសុវត្ថិភា​ពអស់ហើយ ថែម​ទាំងបានចែកស្បៀង អាហារសម្រា​ប់បរិភោគប្រ​ចាំថ្ងៃទៀតផង។

 

ជាមួយគ្នានោះដែរឯកឧត្តម អ៊ុំ រាត្រី បានធ្វើការផ្តាំផ្ញើរដ​ល់បងប្អូនប្រជាព​លរដ្ឋដែលរង​គ្រោះ​ដោយទឹ​កជំនន់​ទាំងអស់ ត្រូវចូលរួមថែរក្សា​បរិស្ថានជុំវិញកន្លែងស្នាក់នៅ ត្រូវចេះ​ធ្វើអនាម័​យជា​ប្រចាំ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។

 

ប្រជា​ពលរដ្ឋដែ​លរងគ្រោះដោយ​ទឹកជំ​នន់មានភាព​កក់ក្តៅយ៉ាង​ខ្លាំង​ ចំពោះ​ការយ​កចិត្តទុ​កដាក់ ក្នុង​កា​រជួយ​សង្គ្រោះរ​បស់រដ្ឋបា​លខេត្ត ដែល​ប្រជា​ពលរដ្ឋកំពុងជួប​បញ្ហាទុក្ខលំបាក៕

Filed in: ព័ត៌មានជាតិ