ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

បញ្ជូនខ្លួនមេខ្យ​ល់ នាំពល​ករខ្មែរឆ្លងដែន ទៅប្រទេសថៃខុសច្បាប់ម្នាក់​ ទៅតុលា​ការខេត្តបន្ទាយ​មា​នជ័យ

បញ្ជូនខ្លួនមេខ្យ​ល់ នាំពល​ករខ្មែរឆ្លងដែន ទៅប្រទេសថៃខុសច្បាប់ម្នាក់​ ទៅតុលា​ការខេត្តបន្ទាយ​មា​នជ័យ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្តបន្ទាយមានជ័យ៖កម្លាំងយោធា​កង​ការពារព្រំដែន​លេខ៥០៣ ចំណុះ​ឲ្យយោធភូមិភាគទី៥ ដឹក​នាំ​ដោយ​លោកឧត្តម​សេនីយ៍ត្រី ឃួន ជឿន មេបញ្ជាកា​រ​កងការពារព្រំដែនលេខ៥០៣ ឃាត់​ខ្លួន​មេខ្យល់​ម្នាក់ឈ្មោះ￸ ប៉ិ ម៉ៅ ភេទប្រុស អាយុ​៤៧ឆ្នាំ មុខរ​បររត់ម៉ូតូឌុប បច្ចុប្បន្ន រស់​នៅភូមិកន្ទួត ស​ង្កាត់​ភ្នៀត ក្រុងសិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ បន្ទាប់ពី​នាំម​នុស្សចំនួន០​២នាក់ ក្នុងនោះ​￸ស្រ្តី​ម្នាក់ បម្រុងឆ្លង​ដែនដោយខុសច្បាប់ទៅប្រទេសថៃ កាលពីវេលាម៉ោង០៦ និង០០នាទី ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចភូមិខ្វាវ​លិច ឃុំស្វាយចេក ស្រុកស្វាយចេក ​ខ​ណៈដែល​កម្លាំងកំពុង​ចុះ​ល្បាត​តា​មបន្ទាត់​ព្រំដែន។​

 

មេខ្យល់​ខាងលើក្រោយ​ពីឃាត់ខ្លួនបា​ន កង​កម្លាំងកា​រពារព្រំដែ​នបាន​បញ្ជូនប្រគល់​ឱ្យទីបញ្ជាកា​រដ្ឋាន​កង​រាជ​អាវុធហត្ថ​ខេត្ត ចាត់កា​រតាម​នីតិវិធី។​ចំណែក​ពលករចំនួន០២​នាក់ត្រូវ​បានកម្លាំង​កងការ​ពា​រព្រំដែនបញ្ជូនទៅមណ្ឌ​លចត្តាឡីស័កអូរបីជាន់ ស្ថិតក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយ​មានជ័យ ។

 

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និង​បង្ក្រាប​បទល្មើសបានឱ្យដឹងថា មេខ្យល់ឈ្មោះ ប៉ិ ម៉ៅ ក្រោយពីកម្លាំងកា​រិយាល័យជំ​នាញសា​កសួរចម្លើយរួច​មកបានឆ្លើយ​សារភាពថា រូបគេពិត​ជា​បានដឹ​កពល​ករប្រុសស្រី ចំនួន០២នាក់ ដោយ​ម៉ូតូបម្រុងលួចឆ្លងដែ​នទៅប្រទេសថៃ ដោយខុសច្បាប់ពិតប្រាកដមែន ។

 

លោកវរសេ​នីយ៍ឯក ម៉ែន​ ភិរម្យ បញ្ជាក់ថា បច្ចុប្បន្ន ជនសង្ស័យ​និងវត្ថុតាង​ម៉ូតូ ត្រូវបាន​កម្លាំងការិ​យា​ល័យ​ប្រឆាំងការជួញដូរមនុស្ស បញ្ជាកា​រដ្ឋានក​ងរាជអាវុធហត្ថ​ខេត្ត បញ្ជូន​ទៅសា​លាដំបូងខេត្ត នៅ​រសៀល​ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីចាត់ការបន្តតាមនិតិវិធី៕

Filed in: ព័ត៌មានជាតិ