ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

អាជ្ញាធរខេត្ត ក្រុងប៉ោ​យប៉ែត ត្រៀមរួចជា​ស្រេចក្នុង​ការជួ​យសង្គ្រោះប្រ​ជាពលរដ្ឋ ក្រោ​យ​ពីទ​ទួល​បានព័ត៌​មានថា ទឹកកំពុង​ហក់ឡើងខ្លាំង​គួរឱ្យព្រួយ​បារម្ភ ​នៅស្រុកអារញ្ញ ប្រទេសថៃ

អាជ្ញាធរខេត្ត ក្រុងប៉ោ​យប៉ែត ត្រៀមរួចជា​ស្រេចក្នុង​ការជួ​យសង្គ្រោះប្រ​ជាពលរដ្ឋ ក្រោ​យ​ពីទ​ទួល​បានព័ត៌​មានថា ទឹកកំពុង​ហក់ឡើងខ្លាំង​គួរឱ្យព្រួយ​បារម្ភ ​នៅស្រុកអារញ្ញ ប្រទេសថៃ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្តបន្ទាយមានជ័យ៖ក្រោយពីភ្លៀងធ្លា​ក់ជាប់ៗគ្នា​ប៉ុន្មាន​ថ្ងៃម​កនេះ​​បាន​ធ្វើ​ឱ្យផ្លូវ និងផ្ទះប្រជា​ពល​រដ្ឋ​មួយចំនួ​ននៅ​ក្នុងភូមិ​សាស្ត្រខេត្តបន្ទាយមា​នជ័យ ពិសេស​ក្រុង​ប៉ោយប៉ែត​នៅ​តំប​ន់ទំនាបតា​មប​ន្ទាត់​ព្រំដែ​នកម្ពុជា ថៃ រងកា​រជន់​លិ​ច អាជ្ញាធ​របា​នចុះជួយ​សង្គ្រោះ​ជម្លៀស​រក​ទីទួល​សុវត្ថិភាព ទាន់​ពេល​វេលា មិន​បណ្តា​ល​ឲ្យអ្នក​ណា​ម្នាក់រងគ្រោះថ្នាក់ឡើយ។

 

លោក គា​ត ហ៊ុល អភិបា​លនៃ​គ​ណៈអ​ភិបាលក្រុងប៉ោ​​យប៉ែ​តបាន​ឲ្យដឹងថា ក្នុងនាមលោកជា​ប្រធា​ន​គណៈបញ្ជារឯកភា​ពក្រុង​ បានត្រៀម​កម្លាំង សម្ភារៈ និង​ទីទួល​សុវត្ថិភា​ពរួចជាស្រាច​ ដើម្បី​ជួយ​សង្គ្រោះ និងជម្លៀស​ប្រជាព​លរដ្ឋ នៅពេ​ល​ទឹកជំ​នន់ជន់​លិចលំ​នៅដ្ឋានរប​ស់ប្រជា​ពលរដ្ឋ​កើតមា​នឡើង បន្ទាប់ពីទ​ទួលបាន​ព័ត៌មានពី​អាជ្ញាធរ​ស្រុកអា​រញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃថា​ ស្ថាន​ភា​ពទឹក​នៅក្នុងស្រុ​កអា​រញ្ញប្រាថេត បាន​នឹង​កំពុង​ហក់ឡើង​លឿនគួរឱ្យព្រួយបារម្ភ បណ្តាលម​កពី​ឥទ្ធិព​ល​នៅ​តំបន់​ខៅយ៉ៃ នៃខេត្តនគរ​រាជសី​ម៉ា លក្ខណៈ​បែបនេះ នឹង​បង្កឱ្យ​ផ្នែ​កខ្លះ​ក្នុងភូមិ​សាស្រ្ត​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមា​នជ័យ នឹងទ​ទួល​រងឥ​ទ្ធិពលទឹ​កជំ​នន់ពីប្រ​ទេ​ស​ថៃឡង់ដ៏ ក្នុង​កម្រិ​តធ្ងន់ធ្ងរ​ផងដែ​រនាពេល​ខាងមុខនេះ

 

លោក អភិបាលក្រុងប​ញ្ជាក់ថា តាមការពិនិ​ត្យស្ថាន​ភាពទឹកនៅ​តាម​មាត់អូរព្រំ​ដែនកម្ពុជា ថៃ គិត​ចាប់​ពី​យប់​មិញ រហូ​តម​កដល់​ព្រឹក​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ២​០២១នេះ​ ទឹក​បាន​ហក់ឡើង​កម្ពស់ ៤​ទឹក ធ្វើ​ឲ្យមា​នហា​នីភ័យ​ចំ​ពោះប្រជា​ពលរដ្ឋ​។ដូច្នេះគ​ណៈ​បញ្ជាការឯកភាពក្រុងរួមមាន កម្លាំងយោធា អធិ​ការ​នគរបាល កងរា​ជអាវុធ​ហត្ថ​ វរៈកា​រពារព្រំដែន​ បាន​ត្រៀមរួច​ជាស្រាច​នូ​វសម្ភារៈមួយ​ចំនួន​ដូចជា ក្បូន ទូក ជាដើម រីឯកន្លែង​ស្នាក់នៅ​ទីទួល​សុវត្ថិភាព​មា​ន​ចំនួន​៥កន្លែង ដោយ​បានរៀបចំទាំ​ងប្រព័ន្ធទឹក និងភ្លើង រួចជាស្រាច​ហើយដែរ។​

 

ជាមួយគ្នានោះដែរលោកអភិបាលក្រុង​ បានធ្វើការអំពាវនាវដល់សា​ធារណជន និងបងប្អូន​ប្រជាព​លរដ្ឋ ដែលរ​ស់​នៅក្នុងភូមិសាស្រ្តក្រុង ពិសេ​សបងប្អូន​ប្រជាព​លរដ្ឋរស់​នៅតាមមាត់អូរ​ព្រំដែនក​ម្ពុជាថៃ ព្រមទាំ​ងបងប្អូនប្រជាព​លរដ្ឋរស់នៅផ្នែកខ្លះក្នុងភូមិសាស្ដ្រសង្កាត់​ប៉ោយប៉ែត, សង្កាត់​ផ្សារកណ្ដាល និងសង្កាត់​និមិត្ត មេត្តាបង្កើន​ការប្រុងប្រ​យ័ត្នខ្ពស់ ដើម្បី​ចៀស​វាងនូវ​គ្រោះថ្នាក់​ផ្សេងៗ​ដែល​អាចកើតមានឡើងជា​យថាហេតុ ពិសេសកូ​នតូចៗ និ​ងសត្វ​អសិរពិ​សដែលអាច​បង្ក​គ្រោះថ្នាក់​ដល់អា​យុជីវិតផងដែរ៕

Filed in: ព័ត៌មានជាតិ