ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

លោកជំទាវ ឱ វណ្ណឌីន ​នាំយក​អំណោ​យរបស់​សម្ដេច​តេជោ និងសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូន លោកតា និងលោកយា​យ​វ័យ១០០ឆ្នាំឡើង ដែលស្ម័គ្រ​ចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ក្នុង​ស្រុក​ព្រៃកប្បាស និងស្រុកគិរីវង់

លោកជំទាវ ឱ វណ្ណឌីន ​នាំយក​អំណោ​យរបស់​សម្ដេច​តេជោ និងសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូន លោកតា និងលោកយា​យ​វ័យ១០០ឆ្នាំឡើង ដែលស្ម័គ្រ​ចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩  ក្នុង​ស្រុក​ព្រៃកប្បាស  និងស្រុកគិរីវង់
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្តតាកែវ៖នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិ​ការក្រសួង​សុខាភិបាល និងជា​ប្រធានគណៈកម្មការចំពោះកិច្ចចាក់​វ៉ាក់សាំងកូវីដ១៩ អមដំណើរដោយឯក ឧត្ដម អ៊ូច ភា អភិបាល​នៃគណៈអភិបាលខេត្តតាកែវ និងក្រុមការងារ បានអញ្ជើញបាន​នាំយក​ថវិការ​បស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងស​ម្តេចកិត្តព្រឹទ្ធបណ្ឌិត ចំនួន ៣.០០០.០០០រៀល និងសម្ភារជាគ្រឿងឧបភោគ បរិភោគមួ​យចំនួន​ទៀត ទៅប្រគល់ជូនលោកតាឈ្មោះ ហ៊ិន ទ្រី ដែលមានអា​យុជាង១០០ឆ្នាំ ដែលបានស្ម័គ្រ​ចិត្តចាក់វ៉ាក់សាំង​ការពារជំងឺកូវីដ១៩ ចំនួនពីរលើករួចមកហើយ នៅភូមិក្រាំង ឃុំស្នោ ស្រុក​ព្រៃកប្បាស ខេត្ត​តាកែវ។

 

ថ្លែងក្នុងឱកាសនោះ លោកជំទាវ ឱ វណ្ណឌីន បាននាំនូវការផ្ដាំផ្ញើសាក សួរសុខទុក្ខពីសំណាក់​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូន លោកយាយ ព្រមទាំង កូន ចៅ ចៅទួត ព្រមទាំ​ងបានជម្រាបសាកសួរអំពីស្ថានភាពសុខភាពរបស់ លោកយាយ ក្រោយពីចា​ក់វ៉ាក់សាំង​បង្ការជំងឺកូវីដ១៩ផងដែរ។

 

ឆ្លៀតក្នុងឱកាសនោះដែរ លោកតា លោកយាយ បានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែលបានខិតខំប្រឹងប្រែងស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ ដើម្បីបង្ការ​ជំងឺកូវីដ១៩ ហើយលោកយាយផ្ទាល់ក៏បានទទួលនូវវ៉ាក់សាំងនេះ បូកទាំងអំណោយរ​បស់សម្ដេចថែមទៀត៕

Filed in: ព័ត៌មានជាតិ