ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ឯកឧត្តម អ៊ុន ចាន់ដា និងលោកជំទាវ រួមនឹងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទ អញ្ជើញចូល​រួមក្នុងពិ​ធីកាន់បិណ្ឌវេនទី១ នៅវត្តជ័យគិរី ហៅ( វត្ត ភ្នំហាន់ជ័យ )

ឯកឧត្តម អ៊ុន ចាន់ដា និងលោកជំទាវ រួមនឹងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទ អញ្ជើញចូល​រួមក្នុងពិ​ធីកាន់បិណ្ឌវេនទី១ នៅវត្តជ័យគិរី ហៅ( វត្ត ភ្នំហាន់ជ័យ )
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្តកំពង់ចាម៖នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្ដម អ៊ុន ចាន់ ដា អភិបាល​នៃគណៈអ​ភិបា​ល​ខេត្តកំ​ពង់ចាម និងលោក​ជំទាវ ញូង ចរិយា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បី សន្តិភាព ខេត្តកំពង់ចាម និងឯក​ឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត រួមនឹងមន្ត្រីរាជ​ការក្នុង​ខេត្តកំព​ង់ចាម អញ្ជើញចូលរួមកាន់បិណ្ឌ វេនទី០១ នៅវត្តជ័យគិរី ហៅ ( វត្តភ្នំហាន់ជ័យ ) ស្ថិតនៅ ក្នុងភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដើម្បីធ្វើការឧទ្ទិសមគ្គផលកុសល​ផលបុណ្យ ជូន​មាតា បិតា ញាតិកកាទាំងប្រាំពីរសន្តាន ដែលបានចែកឋាន និងអ្នកស្លាប់ ដោយ​សារជំងឺកូវិដ១៩ រួមនិងអតីតយុទ្ធជនស្នេហាជាតិ សូមឲ្យវិញ្ញាណក្ខនរប​ស់ពួកគាត់មកទទួលយក កុសលផលបុណ្យ និងបានទៅកើតក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។

 

ថ្លែងនៅក្នុងពិធីបុណ្យនោះ ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់ពុទ្ធបរស័ទទាំងអស់ នៅពេល​មកកាន់បិណ្ឌតាមវត្តអារាមនីមួយៗ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ដោយត្រូវ​ចូលរួម​អនុវត្ត​ទៅតាមវិធា​នការរបស់សុខាភិបាល និងវិ​ធានការរបស់ប្រមុខ រដ្ឋាភិបាល «៣ ការពារ និង ៣កុំ» ​ឲ្យបានខ្ជាប់ខ្ជួន​ ដើម្បីបញ្ជៀសការចំលងជំងឺកូវីដ។

 

ឯកឧត្តម អ៊ុន ចាន់ដា ថ្លែងបន្តថា យើងមិនត្រូវធ្វេសប្រហែសនៅពេ​លធ្វើដំណើរទៅកាន់វត្តអារាម ណាមួយត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ មានការយោគយល់ អធ្យាស្រ័យ ឱ្យគ្នាទៅវិញទៅមកក្នុង​​ការ ធ្វើដំណើ​រដើម្បីសេចក្តីសុខ និងសុវត្ថិភាពទាំងអស់គ្នា។

 

ក្នុងពិធីកាន់បិណ្ឌ វេវេទី១ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកជំទាវ រួមនឹង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ក្រោមឱវាទ ព្រមទាំងអ្នកតំ​ណាងរាស្ត្រមណ្ឌលកំពង់ចាម បាន នាំយ​ក នូវទេយ្យវត្ថុ និងបច្ច័យ មួយចំនួន ប្រគេនដល់ព្រះសង្ឃគង់នៅវត្តជ័យគិរី ហៅ (វត្ត ភ្នំហាន់ជ័យ ) រួមមានៈអង្ករ ចំនួន២០០គីឡូក្រាម ,មី ចំនួន ៥កេស ,ទឹកបរិសុទ្ធ ៥កេស ,ទឹកក្រូច ៥កេស, ទឹកដោះគោ ខាប់ ១កេស ,តែ ចំនួន ៥កញ្ចប់ ,ស្ករស ចំនួន ៥គគីឡូ ,ចង្ហាន់ ចំនួន ៧ស្រាក់ ,ផ្លែឈើ ចំនួន ៥កន្ត្រក់ និងបច្ច័យ សម្រាប់ កសាងដែលជាថវិការផ្ទាល់របស់ឯកឧត្តម អ៊ុន ចាន់ដា និង​លោកជំទាវ ចំនួន ២,០០០,០០០ រៀល បូករួម ថវិកា១០០ដុល្លារ និងថវិការបស់ សប្បុរសជន ចំនួន ៣,៣០០,០០០ រៀលផងដែរ៕

Filed in: ព័ត៌មានជាតិ