ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ឯកឧត្តម ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យអ​នុព័ន្ធយោ​ធាវៀតណាម ប្រចាំ​នៅកម្ពុជា ចូលជួប​ពិភាក្សាកា​រងារ នៅទីបញ្ជា​ការកងទ័ពជើងគោក នៃកងយោ​ធពលខេមរភូមិន្ទ

ឯកឧត្តម ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យអ​នុព័ន្ធយោ​ធាវៀតណាម ប្រចាំ​នៅកម្ពុជា ចូលជួប​ពិភាក្សាកា​រងារ នៅទីបញ្ជា​ការកងទ័ពជើងគោក នៃកងយោ​ធពលខេមរភូមិន្ទ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

រាជធានីភ្នំពេញ៖កាលពីរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គ​មេ​បញ្ជាការរងនៃកងយោធពល​ខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បាន​អនុញ្ញាតឱ្យលោ​កវរសេនីយ៍ឯកពិសេស ង្វៀន ថាញ់ជីញ អនុព័ន្ធយោធា នៃសាធារណ​រដ្ឋសង្គមនិ​យមវៀតណាម ប្រចាំនៅកម្ពុជា ចូលជួបពិ​ភាក្សាការងារ ទាក់ទងនឹងកា​រវាយតម្លៃល​ទ្ធផលកិច្ចសហ​ប្រតិបត្តិការផ្នែកយោធាដែលសម្រេចបានកន្លងមក និងការកំ​ណត់ទិស​ដៅបន្តស​ម្រាប់បណ្តា​ឆ្នាំ​ខាងមុខ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។

 

ថ្លែងក្នុង​ជំនួបនេះ លោកអនុព័ន្ធយោធាវៀតណាម បានជម្រាបជូន មេបញ្ជាការកងទ័ពជើងគោក អំពីលទ្ធផ​លប្រកបដោយផ្លែផ្កា នៃកិច្ចសហប្រតិបត្តិកា​ររវាងក្រសួងការពារជាតិ នៃសាធារណ​រដ្ឋសង្គមនិយ​មវៀតណាម និងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ក៏ដូចជា​អំពីបញ្ហា​ប្រឈមមួយ​ចំនួនដែលបានជួបប្រទះ​កន្លងមក ក្នុងកាលៈទេសៈនៃការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩។

 

លោកក៏បានបញ្ជាក់បន្ថែមផងដែរអំពីការបន្តខិតខំប្រឹងប្រែង ធ្វើយ៉ាងណាឱ្យកិច្ចស​ហប្រតិបត្តិការ​លើការងា​រហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស អាចដំណើរការទៅបានដោយគ្មានការរាំងស្ទះ និងរលូន​សមស្របទៅមុខ ជាពិសេសការសម្របទៅនឹងបែបបទគន្លងប្រក្រតីថ្មី។

 

ឧត្តម​សេ​នីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងកា​រសាទរចំពោះទំនាក់​ទំនងកិច្ចសហប្រតិបត្តិការដ៏ល្អ និងជិតស្និទ្ធរវាងរដ្ឋា​ភិបាល កងទ័ព និងប្រជាជននៃប្រទេសទាំងពីរ ក្នុងរយៈកាលកន្លងមកនេះ ជាពិសេ​សការជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមកនៅចំពោះមុខការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដែលជា​បញ្ហាប្រឈមរួម និងបានគូសបញ្ជាក់​អំពីសារៈ​សំខាន់នៃ​កិច្ចខិតខំប្រឹង​ប្រែងរួមគ្នារវា​ងកងទ័ពទាំ​ងពីរក្នុងការបន្តថែ​រក្សារឹតចំណងមិត្តភាព សាមគ្គីភាព ព្រមជាមួយនឹងការពង្រឹង និងពង្រីកកិច្ចស​ហប្រតិបត្តិការឱ្យបានកាន់តែរីកចម្រើនប្រសើរឡើងសម្រាប់បណ្តាឆ្នាំខាងមុខ ស្រប​តាមទិសដៅរបស់ក្រសួង​ការពារជាតិនៃប្រទេសទាំងពីរ សំដៅធានាបាននូវសន្តិភាព និងវិបុលភា​ពស​ម្រាប់ប្រជាជាតិនីមួយៗ ក៏ដូចជាតំបន់ទាំងមូល៕

Filed in: ព័ត៌មានជាតិ