ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីលួចម៉ូតូ និងរក្សាទុ​កគ្រឿងញៀន​ដោយខុសច្បាប់

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីលួចម៉ូតូ និងរក្សាទុ​កគ្រឿងញៀន​ដោយខុសច្បាប់
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្តបន្ទាយមានជ័យ៖ជនសង្ស័យឈ្មោះ ហេង សុខហាក់ ភេទប្រុស អាយុ៣៣ឆ្នាំ បច្ចុប្បន្ន ស្នាក់​នៅបណ្ដោះ​￸អាសន្នក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបា​ន​កម្លាំង​កងរាជអា​វុធហត្ថក្រុងប៉ោយប៉ែត ចាប់​ឃាត់ខ្លួន ពាក់ព័ន្ធករណី​លួចម៉ូតូ និងរក្សាទុ​កគ្រឿង​ញៀន​ដោយខុសច្បាប់។

 

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូល​ដ្ឋានកង​រាជអាវុធ​ហត្តក្រុងប៉ោយ​ប៉ែតបានឱ្យដឹងថា តាមពាក្យ​បណ្ដឹងរប​ស់ឈ្មោះ￸ ធឿន គន្ធា ភេទស្រី អាយុ៣១ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិសាមគ្គីមានជ័យ ​សង្កាត់/ក្រុងប៉ោ​យប៉ែតបានរៀបរាប់ថា នៅវេលាម៉ោង២២និង០០នាទី ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ រូបខ្លួនបានចតម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម​ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៦ ពាក់ផ្លាកលេ​ខបន្ទាយមា​នជ័យ 1K-8212 នៅក្នុងផ្ទះដោយ​មានកូនសោរជាប់នៅជាមួយម៉ូតូ ហើយរូបខ្លួនបា​នចេញទៅអ​ង្គុយ​លេង​ផ្ទះអ្នក​ជិតខាង ពេល​ត្រឡប់មកវិញ ស្រាប់តែឃើញចោរម្នាក់កំពុង​អូសម៉ូតូរបស់ខ្លួន​ចេញពីផ្ទះ ឃើញដូច្នេះ￸រូបខ្លួនបានស្រែកហៅអ្នកជិតខាង​ឱ្យជួយចាប់ចោរនោះ￸តែម្ដង ហើ​យទូរស័ព្ទប្ដឹងទៅ​សមត្ថកិច្ចមូ​លដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីមកនាំខ្លួន​ចោរនោះ￸យក​ទៅសាកសួរ​ចម្លើយ។ ក្រោ​យ​ពីកម្លាំងនាំមក​មូលដ្ឋានក​ងរាជអាវុធហត្ថក្រុង ធ្វើការឆែកឆេររកឃើញ​គ្រឿងញៀនប្រភេទ​មេតំហ្វេ​តាមីនទឹកក​កចំនួន១៣កូនថង់តូច និងគ្រឿងញៀនអ៊ិចស្តាស៊ីចំនួន០៨គ្រាប់ផងដែរ

 

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បញ្ជាក់ថា ក្រោយពីកម្លាំងជំនាញ​សាកសួរចម្លើយរួច​បានឆ្លើយសារ​ភាពថា ខ្លួនគេពិតជា​បានធ្វើសកម្មភាពលួច​យកម៉ូ​តូរបស់ដើមបណ្ដឹ​ងខាងលើពិតប្រាកដមែន។ដោ​យផ្អែកលើក​រណី​ជាក់ស្ដែង និង​តាមកា​រស្ដាប់ចម្លើយរបស់ជនសង្ស័យ ព្រមទាំ​ងមានវត្ថុ​តាងផ​ង​នោះ​ទើបកម្លាំងជំ​នាញមូលដ្ឋានក​ងរាជអាវុធហត្ថក្រុង កសាងសំណុំ​រឿងបញ្ជូនមក​បញ្ជាការដ្ឋាន​កងរាជអាវុធ​ហត្ថខេត្តចាត់ការបន្ត ។បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុ​តាងគ្រឿងញៀនត្រូវ​បានកម្លាំង​ការិយាល័យជំនាញ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីចាត់កា​រតាមនីតិវិធី

Filed in: ព័ត៌មានជាតិ