ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

អភិបាលខេត្តកំ​ពង់ចាម អញ្ជើញចុះត្រួតពិ​និត្យដំ​ណើរការ​បើកសាលារៀនវិញ នៅវិទ្យាល័យបឹង កុក និងវិទ្យា​ល័យដីដុះ

អភិបាលខេត្តកំ​ពង់ចាម អញ្ជើញចុះត្រួតពិ​និត្យដំ​ណើរការ​បើកសាលារៀនវិញ នៅវិទ្យាល័យបឹង កុក និងវិទ្យា​ល័យដីដុះ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

កំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្ត កំពង់ចាម អមដំណើរ ដោយម​ន្ត្រីពា​ក់ព័ន្ធជាច្រើនរូប នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ បានអញ្ជើញ​ចុះពិនិត្យដំណើ​រការបើក​សា​លារៀនវិញរបស់សិស្សានុសិស្ស នៅវិទ្យាល័យបឹងកុក និងវិទ្យាល័យដីដុះក្រុងកំពង់ចាម។

 

ឆ្លៀតក្នុងឱកាស​នោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំដល់ លោកគ្រូ អ្នកគ្រូ និងសិស្សទាំងអស់ឲ្យមានការយកចិត្តទុកដាក់ខ្ពស់អំពីបញ្ហាសុខភាព គឺត្រូវ​អនុវត្តឲ្យបានខ្ជា​ប់ខ្ជួន នូវវិធានការ ៣ការពារ ៣កុំ ជាពិសេសត្រូវ ចេះការពារខ្លួនឯង រៀងៗខ្លួន ។ ក្នុងករណីបើមាន អាការះមិ​នស្រួលត្រូវប្រញាប់ រាយការណ៍ទៅឲ្យលោកគ្រូ អ្នកគ្រូ ដើម្បីយកសំណាកធ្វើតេស្តរក មេរោ​គកូវីដ១៩ ហើយធ្វេីការ ព្យាបាលឲ្យបានទាន់ពេលវេលា ដើ​ម្បីទប់ស្កាត់កុំឲ្យឆ្លង​រាលរីកដា​ល​ទៅអ្នកដទៃទៀត ។

 

គួររំលឹកថា ឯកឧត្តមអភិបាលខេត្ត កំពង់ចាម បានបើកឲ្យ សិស្សានុសិស្សចូលរៀនវិញ ចែកចេញ​ជា​ពីរតំណាក់កាលដោយតំណាក់កាល

  • ទី ១ ៖ ឲ្យសិស្សចាប់ពីថ្នាក់អនុវិទ្យាល័យ ឡើងទៅ និងសា​លាពុទ្ធិក : ចូលរៀន នៅថ្ងៃទី២០ ខែកញ្ញា និងតំណាក់កាល
  • ទី ២ ៖ ឲ្យសិស្ស ថ្នាក់បឋមសិក្សា ចូលរៀននៅ​ថ្ងៃទី១១ ខែតុលា ដែលការ​សម្រេចឲ្យ​សិស្ស​ចាប់ពី អនុវិទ្យាល័យចូលរៀនមុននេះ ដោយ​សារពួកគាត់បាន​ចាក់ វ៉ាក់សាំង ការពារជំងឺកូវីដ ១៩ រួចហើយ ម្យ៉ាងទៀត ពួកគាត់ ស្ថិតនៅក្នុង​វ័យមួយដែល​ទទួល​បានការអប់រំច្រើន​អំពីវិធានការ ការពារការឆ្លងរាល​ដាលនៃជំងឺកូ វីដ១៩ ។ ជាមួយគ្នា នោះ លោកគ្រូ អ្នកគ្រូ ត្រូវបានចាក់ វ៉ាក់សាំងគ្រប់ចំនួន និងធ្វើការ ពិនិត្យសំណាករកមេរោគកូវីដ ១៩ ផងដែរ ៕
Filed in: ព័ត៌មានជាតិ