ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ឯកឧត្តមទេស​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញជាអ​ធិបតីក្នុងពិធី​សម្ពោធដាក់ឱ្យ​ប្រើប្រាស់ជាផ្លូវ​ការនូវ ​ហេដ្ឋារចនាសម្ព័ន្ធចំ​ណតផែកុងតឺន័រ LM១៧ ជំហានទី៣ ដំណាក់កាលទី១ របស់កំពង់ផែ​ស្វយ័តភ្នំពេ​ញ

ឯកឧត្តមទេស​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញជាអ​ធិបតីក្នុងពិធី​សម្ពោធដាក់ឱ្យ​ប្រើប្រាស់ជាផ្លូវ​ការនូវ ​ហេដ្ឋារចនាសម្ព័ន្ធចំ​ណតផែកុងតឺន័រ LM១៧ ជំហានទី៣ ដំណាក់កាលទី១ របស់កំពង់ផែ​ស្វយ័តភ្នំពេ​ញ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(កណ្តាល)៖ថ្ងៃចន្ទ ១៤កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព..២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០​២១ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើ​ញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវហេដ្ឋារចនាសម្ព័ន្ធចំណតផែកុងតឺន័រ LM១៧ ជំហានទី៣ ដំណាក់កាលទី១ របស់កំពង់ផែស្វយ័តភ្នំពេញ ឋិតនៅភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ឯកឧត្តម ហ៊ឺ បា​វី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ សមាជិកសមាជិកាក្រុម ប្រឹក្សាភិបាល មន្ត្រីត្រួតពិនិត្យរដ្ឋរបស់កំពង់ផែស្វយ័តភ្នំពេញ ឯកឧត្តមអ​ភិបាល នៃគណៈអភិបាលខេត្ត កណ្ដាល មន្ត្រីរាជការ និងភាគីពាក់ព័ន្ធផងដែរ។

យោងតាមរបាយការ​ណ៍កំពង់ផែស្វយ័តភ្នំពេញ នៅឆ្នាំ២០១១កំពង់​ផែបានសម្រេចធ្វើការ​វិនិយោគ​លើការព​ង្រីកចំណតផែកុងតឺន័រ LM១៧ ឋិតនៅលើផ្ទៃដីទំហំ១០ ហិកតា មានសមត្ថភា​ពផ្ទុកកុងតឺ​ន័រ បាន ១៥០ 000 TEUs ក្នុងមួយឆ្នាំ ដោយប្រើប្រាស់ទុនវិនិយោគ ដែលបានម​កពីកម្ចីឥណទាន​របស់សាធារណរដ្ឋប្រជាមានិតចិនក្នុងទឹកប្រាក់ប្រមាណ២៨ ៩០០ ០០០ ដុល្លារអាមេរិក ដោយពុំទា​ន់ រាប់បញ្ចូលគ្រឿងចក្រលើកដាក់ទំនិញ ដើម្បីឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់។

ដោយឡែកកំណើនកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញគិតជាមធ្យមប្រចាំឆ្នាំមានចន្លោះពី១៥% ទៅ ១៨% ក្នុងនោះ៖ ឆ្នាំ២០១៩បរិមាណកុងតឺន័រឆ្លងកាត់មានចំនួន ២៨១ ០៤៣ TEUs និងឆ្នាំ​២០២០ មានចំនួន២៩០ ៨៥៧ TEUs ទោះបីជាមានវិបត្តិដែលកើតឡើងដោយជំងឺកូវីដ១៩ក៏ដោយ ដែលបរិមាណនេះបានឈានជិតដល់សមត្ថភាពផ្ទុកកុងតឺន័រសរុបនៃចំណតផែកុងតឺន័រ LM១៧ ជំហាន​ទី១ និងទី២ ដែលនាំឱ្យមានតម្រូវការពង្រីកហេដ្ឋារចនាសម្ព័ន្ធបន្ថែមនៃចំណតផែកុងតឺន័រ LM១៧ ដូច្នេះហើយទើបនៅចុងឆ្នាំឆ្នាំ២០១៩ កំពង់ផែស្វយ័ត​ភ្នំពេញបានអនុវត្ត​គម្រោងព​ង្រីក​ហេដ្ឋារ​ចនាសម្ព័ន្ធនៃចំណតផែកុងតឺន័រLM១៧ ជំហានទី៣ ដំណាក់កាលទី១នេះ។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តមទេសរដ្ឋមន្ត្រី បានរំលឹកជូនអង្គពិធីអំពីប្រវត្តិនៃដំណើរការកសាង និង​ពង្រីក កំពង់ផែស្វ័យយ័ត LM១៧ តាមរយៈប្រាក់កម្ចីសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន តាមអ​នុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករ​ដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជា កាលដែ​លឯកឧត្តមទេសរដ្ឋមន្ត្រីបា​នបម្រើការជារដ្ឋម​ន្ត្រីក្រសួង​សាធារណការ និងដឹកជញ្ជូន ក្នុងឆ្នាំ២០០៤ ដល់ឆ្នាំ២០០៨។

បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ យើងមិនរើសអើងការផ្តល់ជំនួយរបស់ ប្រទេសណាទេ មិនថាជប៉ុន កូរ៉េ ថៃ វៀតណាម ធនាគារពិភពលោក ឬធនាគារអភិវឌ្ឍន៍អាស៊ីឡើយ ជាក់ ស្តែងកំពង់ផែស្វ័យតនៅក្រុងព្រះសីហនុ គឺជាប្រាក់កម្ចីពីប្រទេសជប៉ុន មិនដូចការចោទប្រកាន់​ថាយើង ពឹងតែមិត្តចិនរហូតនោះទេ ពោលគឺឱ្យតែការអភិវឌ្ឍណាដែលប្រើប្រាក់កម្ចីសម្បទាន លឿន ទាន់​ពេល វេលា ទាន់តម្រូវការអភិវឌ្ឍរបស់ប្រទេសជាតិមាតុភូមិយើង យើងទទួលយក​ទាំងអស់ ប៉ុន្តែយើងមិន ទទួលទេ បើប្រាក់កម្ចីនោះមានការប្រាក់ខ្ពស់ពេក លក្ខខណ្ឌស្មុគស្មាញ ចំណាយពេ​លសិក្សារហូត៥ឆ្នាំទៅ៦ឆ្នាំ ទើបអនុម័តឱ្យខ្ចី ដែលធ្វើឱ្យយើង​ខាតបង់សេដ្ឋកិច្ច​ច្រើន​ក្នុងការក​សាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរបស់យើង។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតស​រសើរ ដោយស្មោះដល់ថ្នាក់ដឹកនាំ ក៏ដូចជាកម្មករនិយោជិតកំពង់ផែស្វយ័តភ្នំពេញទាំងអស់ ដែល​ខិត​ខំប្រឹងប្រែងបំពេញការងារ ជាពិសេសដែលខិតខំប្រឹងប្រែងសន្សំសំចៃថវិកា ក៏ដូចជាស្វែង​រក​ថវិកាពីប្រភពផ្សេងដើម្បីពង្រីកកំពង់ផែនេះដោយមិនចាំបាច់រង់ចាំតែប្រាក់កម្ចីសម្បទាន រហូតស​ម្រេចបានជោគជ័យគួរឱ្យកត់សម្គាល់ ដើម្បីទទួលនាវាដឹកទំនិញមកកាន់កម្ពុជា និងដឹកជ​ញ្ជូនទំនិ​ញពីកម្ពុជាទៅលក់នៅបរទេសផងដែរ។

ជាងនេះទៅទៀត ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់នៃការដឹកជញ្ជូនតាមផ្លូវទឹក ក្នុងការចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយតម្លៃដឹកជញ្ជូនទំនិញ កាត់បន្ថយ​ការខូចខាតផ្លូវថ្នល់ និងបានជម្រាបជូនថា៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសហកា​រជាមួយទី​ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ធនាគារពិភពលោក និងស្ថាប័ន​ពាក់ព័ន្ធទាំងអស់របស់រាជរដ្ឋាភិបាល សិក្សាចប់ស​ព្វគ្រប់នូវផែន​ការមេភស្តុភា​រកម្មក្នុងគោល​បំណ​ងកាត់បន្ថយតម្លៃដឹកជញ្ជូន និងភស្តុភាកម្មនៅកម្ពុជា។

ជាទីបញ្ចប់ ​ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្ដែងការគាំទ្រដល់ការបង្កើតផែរណប១០០% និងបានជំ​រុញឱ្យកំពង់ផែស្វយ័តភ្នំពេញសហការជាមួយផ្នែកឯកជនក្នុងការបង្កើត​ផែរណប​ថែមទៀត​ឱ្យបាន​ច្រើន ​ដើម្បី​បង្កើនប្រសិទ្ធភាពនៃការដឹកជញ្ជូនតាមផ្លូវទឹក ដោយហេ​តុថាយើងមាន​តែកំពង់ផែស្វ​យ័តតែមួយ នៅភ្នំពេញមិនអា​ចដឹកទំនិញកសិផ​លនៅទូទាំងប្រទេស​មកកំពង់ផែស្វយ័តភ្នំ​ពេញបានទេ៕

Filed in: ព័ត៌មានជាតិ