ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ឯកឧត្តម​អភិបា​លខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមកា​រងារអញ្ជើញចុះពិនិត្យ​មើលស្ថានភាព​ទឹក​នៅក្នុង​ភូមិ​សាស្ត្រ​ក្រុងប៉ោយប៉ែត និង​នាំយក​អំណោយ​ចែក​ជូន​ពលរដ្ឋ ដែលរង​គ្រោះ​ដោយ​ទឹកជន់លិច​លំនៅ​ដ្ឋាន

ឯកឧត្តម​អភិបា​លខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមកា​រងារអញ្ជើញចុះពិនិត្យ​មើលស្ថានភាព​ទឹក​នៅក្នុង​ភូមិ​សាស្ត្រ​ក្រុងប៉ោយប៉ែត និង​នាំយក​អំណោយ​ចែក​ជូន​ពលរដ្ឋ ដែលរង​គ្រោះ​ដោយ​ទឹកជន់លិច​លំនៅ​ដ្ឋាន
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្តបន្ទាយមានជ័យ៖ឯកឧត្តម អ៊ុំ រាត្រី អភិបាល​នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អមដំ​ណើរដោយ​អភិបាលក្រុងប៉ោយប៉ែត ​មេ​បញ្ជាការ​​ មេបញ្ជា​ការរង ចំណុះ​ឲ្យ​យោធភូ​មិភាគទី៥ ព្រម​ទាំង​ក​ងកម្លាំង​​សមត្ថកិច្ច ​អាជ្ញា​ធ​រមូលដ្ឋាន នៅព្រឹកថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ២០២១ បាន​ចុះពិនិត្យមើ​លស្ថា​នភាពទឹក នៅក្នុង​ភូមិសាស្ត្រក្រុង​ប៉ោយប៉ែត ដើម្បីចាត់​វិធាន​កា​រកាយ​បើកមុខ​ទឹក​រំ​ដោះ​ទឹក​ភ្លៀង​ជន់លិច​ផ្លូវ និងតំ​បន់​ប្រ​ជាព​លរដ្ឋរ​ស់នៅ​ក្បែមាត់​អូ​រព្រំដែនមួយចំនួន។

បន្ទាប់​ពីដឹ​កនាំ​ក្រុ​មការងា​រអញ្ជើញ​ចុះពិ​និត្យស្ថានភា​ពទឹក នៅក្នុង​ភូមិសាស្ត្រក្រុង​ប៉ោយប៉ែត​រួចមក​ឯកឧត្តម អ​ភិបាលខេត្តបន្ទាយ​មានជ័យ ក៏បា​ននាំយ​កអំ​ណោយ​ជា​គ្រឿងឧប​ភោគ​បរិភោគ ​របស់​សម្តេច​តេជោ នាយករដ្ឋមន្ត្រី នៃកម្ពុជា និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​ សែន ផ្តល់​

ជូន​ដល់​ប្រជា​ពលរដ្ឋ​ ដែលរ​ង​គ្រោះ​ដោ​យសារ​ទឹកជំ​​នន់​ទឹកភ្លៀង​ជន់​លិច​លំនៅដ្ឋាន ដែ​លត្រូវ​បាន​អាជ្ញាធរ​​ជួយ​ជម្លៀស​ឲ្យ​​មករ​ក​ទីទួល​សុវត្ថិភាព ប្រមា​ណ​៧០គ្រួសា​រ ក្នុងមួ​យគ្រួសា​រទទួលបាន អង្ករ ទឹក​ស៊ីអ៊ីវ ទឹកត្រី និង​ទឹកបរិ​សុទ្ធផងដែ​រ

ជាមួយគ្នានោះដែរឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការ​អំពាវ​នាវ​ដ​ល់បងប្អូន​ប្រជាពលរដ្ឋ​ដែលរស់​នៅជិ​ត​មាត់អូរតា​មខ្សែបន្ទាត់​ព្រំដែនកម្ពុជា ថៃ សូមមា​នការប្រុងប្រយ័ត្នខ្ពស់ ចំ​ពោះកូនតូចៗ និង​សត្វអ​សិរ​ពិស ដែល​អាចបង្កគ្រោះថ្នាក់ដ​ល់អាយុជីវិត និងពិសេស​កុំភ្លេចការពារខ្លួន​ឲ្យសោះ​នូវ​វិធាន​ការ​របស់ក្រសួង​សុខាភិ​បាល និងប្រមុ​ខរាជរដ្ឋាភិ​បាលកម្ពុជា គឺ ៣​ការពារ និង៣កុំ ​ឲ្យបាន​ខ្ជាប់​ខ្ជួនបំផុត ដើម្បី​ចូលរួ​ម​កាត់​ផ្តាច់​ឲ្យបា​ន​នូវការចំ​លង​ជំងឺកូវីដ១​៩ដ៏កាចសាហាវនេះ៕

Filed in: ព័ត៌មានជាតិ