ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ឯកឧត្តម វេង សាខុននិងថ្នាក់ដឹកនាំក្រសួងបានចូលរួមប្រជុំការពារ សេចក្តីព្រាងច្បាប់ស្តីពី” ការ​អនុម័ត​យល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រម ព្រៀង អាស៊ានបូក បីស្តីពីការត្រៀម បម្រុង​អង្ករសង្គ្រោះបន្ទាន់”

ឯកឧត្តម វេង សាខុននិងថ្នាក់ដឹកនាំក្រសួងបានចូលរួមប្រជុំការពារ សេចក្តីព្រាងច្បាប់ស្តីពី” ការ​អនុម័ត​យល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រម ព្រៀង អាស៊ានបូក បីស្តីពីការត្រៀម បម្រុង​អង្ករសង្គ្រោះបន្ទាន់”
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ៖នៅវិមានព្រឹទ្ធសភាវេលាម៉ោង១១ព្រឹក ថ្ងៃចន្ទ័១៤កើតខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.. ២៥៦៥ ត្រូវនឹង​ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងថ្នាក់ដឹកនាំក្រសួង​បានចូលរួមប្រជុំការពារសេចក្តីព្រាងច្បាប់ស្តីពី” ការអនុម័​តយល់ព្រមលើពិ​ធីសារធ្វើវិសោធន​កម្មកិច្ចព្រម​ព្រៀងអាស៊ានបូកបីស្តីពីការត្រៀមបម្រុងអង្ករសង្គ្រោះបន្ទាន់” ក្នុងសម័យ​ប្រជុំពេញអង្គ​នៃព្រឹទ្ធសភាលើកទី៧ និតិកាលទី៤ ដែលដឹកនាំកិច្ចប្រជុំដោយឯកឧត្តមគិតិសង្គហបណ្ឌិត ទេព ងន ប្រធានស្ដីទីព្រឹទ្ធសភា និងមានការចូលរួមដោយសមាជិកសមាជិកានៃព្រឹទ្ធសភាទាំងមូល។

 

កិច្ចព្រមព្រៀងនេះមានបំ​ណងប្រើប្រាស់យន្តការពង្រឹងសន្តិសុខស្បៀង ការកាត់បន្ថយភាពក្រីក្រ និងការលុបបំ​បាត់កង្វះអាហារូបត្ថម្ភក្នុងបណ្តាប្រទេសសមាជិកអាស៊ាន និងបីប្រទេសទៀត គឺសាធារណរដ្ឋប្រជាមានិតចិន ប្រទេសជប៉ុន និងសាធារណរដ្ឋកូរ៉េ ដោយមិន​ឲ្យប៉ះពាល់​ដល់ទ្រ​ង់ទ្រាយ​ពាណិជ្ជកម្មទូទៅនោះឡើយ។ ដោយឡែក ព្រះរាជាណាចក្រកម្ពុជា កិច្ចព្រមព្រៀង​នេះបាន​ផ្តល់ផលប្រយោជន៍ដូចការរំពឹងទុកគឺធានាបាននូវសន្តិសុខស្បៀង កាត់បន្ថយភាពក្រីក្រ និងលុបបំ​បា​ត់កង្វះអាហារូបត្ថម្ភ។ ជាក់ស្តែងនៅឆ្នាំ២០០៧២០០៨ កម្ពុជាទទួលបានអង្គរចំនួន ៤៨០តោន ឆ្នាំ២០១៥២០១៦ ទទួលបាន ២១០តោន ឆ្នាំ២០១៨២០១៩ ទទួលបាន ២៥០តោន និងនៅឆ្នាំ២​០២០ កន្លងមកបានទទួល ៣០០តោន សម្រាប់យកមកចែកជូនឲ្យ បងប្អូនប្រជា​ពលរដ្ឋដែល​ទទួលរងនូវផលប៉ះពាល់បណ្តាលមកពីគ្រោះមហន្តរាយធម្មជាតិ។

 

អង្គព្រឹទ្ធសភាបានប្រជុំពិភាក្សាយ៉ាងល្អិត​ល្អន់ និងបានអនុម័តយល់ព្រមផ្តល់ស​ច្ចាប័នលើពិធីសារ​ធ្វើវិ​សោធនកម្ម កិច្ចព្រមព្រៀង​អាស៊ានបូកបី ស្តីពីការត្រៀមបម្រុងអង្ករសង្គ្រោះបន្ទាន់” សម្រាប់តំក​ល់​លិខិតុបករណ៍នៅលេខាធិការអាស៊ាន ដោយសំលេងអនុម័ត៣៨ លើ៣៨ នៃសំលេងស​មាជិកសមាជិ​ការ​ នៃអង្គព្រឹទ្ធសភាទាំងមូល៕

Filed in: ព័ត៌មានជាតិ