ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

អភិបាលរាជធានីភ្នំពេញ ជំរុញឲ្យកម្លាំងមាន​សមត្ថកិច្ច​ទាំងអស់ ត្រូវអនុវត្តអោយ​បានម៉ឺងម៉ា​ត់បំផុត ជុំវិញវិធា​នការការពារជម្ងឺកូវីដ-១៩

អភិបាលរាជធានីភ្នំពេញ ជំរុញឲ្យកម្លាំងមាន​សមត្ថកិច្ច​ទាំងអស់ ត្រូវអនុវត្តអោយ​បានម៉ឺងម៉ា​ត់បំផុត ជុំវិញវិធា​នការការពារជម្ងឺកូវីដ-១៩
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

រាជភ្នំពេញ៖ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យកម្លាំងមានសមត្ថកិច្ច ទាំង​អស់​ចំណុះអោយគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនិងអាជ្ញាធរខណ្ឌទាំង១៤ ត្រូវពង្រឹង​សន្តិ​សុខស​ណ្តាប់ធ្នាប់អោយបានល្អ ជាមួយការអនុវត្ត​អោយបានម៉ឺង​ម៉ាត់បំផុតជុំវិញ​វិធានការ​ការពារ​ជម្ងឺកូវីដ១៩ នៅក្នុងពិធីបុណ្យដាក់បិណ្ឌនិងភ្ជំបិណ្ឌ ដែលនឹង​ចូលមកដល់​នាពេលប៉ុន្មាន​ថ្ងៃទៀត​ខាងមុខនេះ។

 

ការ​ជំ​រុញ​បែបនេះរប​ស់ឯ​កឧត្ដម ឃួង ស្រេង បានធ្វើឡើងក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង (Video Conference) របស់គណៈបញ្ជា​ការឯកភាពរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី​២០ កញ្ញានេះ នៅសាលារាជធានីភ្នំពេញ ដើម្បីពិភាក្សា លើការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ ការអនុវត្ត​អោយបានម៉ឺងម៉ា​ត់បំផុតជុំវិញ​វិធានការការពារជម្ងឺកូវីដ១៩ នៅក្នុងពិធីបុណ្យដាក់បិណ្ឌនិងភ្ជំបិណ្ឌ អោយទទួល​បាននូវសន្តិសុ​ខ សុវត្ថិភាពល្អ និងមិនមានហានិភ័យ ពីការឆ្លងជម្ងឺកូវីដ១៩។

 

ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ចំពោះកងកម្លាំងមានសមត្ថកិច្ច ដែល​មានតួ​នា​ទីអនុវត្តការងារក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាពជូ​នប្រជាពលរដ្ឋ​នៅក្នុងពិធីបុ​ណ្យដាក់​បិណ្ឌ​និងភ្ជំបិណ្ឌខាងមុខ ត្រូវតែ​មានការប្រុងប្រយ័ត្នអោយ​បានខ្ពស់បំផុតចំពោះការឆ្លងជម្ងឺកូវីដ១៩ ត្រូវចេះ​ការពារខ្លួនឯង បើទោះបី ​មានប​ទពិសោធន៍នាពេលកន្លងមកហើយក្តី។

 

ក្នុងកិច្ចប្រជុំ​នោះដែរ ឯកឧត្ដម ឃួង ស្រេង ក៏បានណែនាំ​អោយប្រធាន​មន្ទីរធម្មការ និងសាស​នារាជធានីភ្នំពេញ ត្រូវកោះ​ប្រជុំជាមួយគណៈកម្មការ អាចារ្យវត្តទាំង១៥១វត្តនៅក្នុងរាជធានីភ្នំពេញ ដើម្បី​ត្រៀមលក្ខណៈសម្បត្តិអោយបានគ្រប់គ្រាន់ ក្នុងការរៀបចំវត្តអារាម ធ្វើយ៉ាងណាមិន​អោយ​មានហា​និភ័យនៃការឆ្លងជម្ងឺកូវីដ១៩​ នៅក្នុងពិធីបុណ្យដាក់បិណ្ឌនិងភ្ជំបិណ្ឌ ដែលនឹ​ងឈានចូល​មកដ​ល់ មិន​ប៉ុន្មាន​ថ្ងៃទៀត​នេះ។ក្នុងវត្តនិមួយៗនៅតាម​ក្លោហទ្វារវត្តត្រូវបាញ់អាកុល​និងវាស់កំដៅ។

 

ពាក់ព័ន្ធនិងជម្ងឺកូវីដ១៩នេះ ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ផងដែរថា ក្រោយការចាក់វ៉ាក់​សាំងជូនពលរដ្ឋនៅរាជធានីភ្នំពេញ និងបច្ចុប្បន្នកំពុង​ចាក់វ៉ាក់សាំងជូន​កុមារអាយុពី០៦​ឆ្នាំដ​ល់ក្រោម១​២ឆ្នាំនេះ ឃើញថា ការឆ្លងជម្ងឺកូវីដ១៩ បានថយចុះយ៉ាងខ្លាំងនៅភ្នំពេញ ដែល​ធ្វើអោយយើងអាចដើរទៅមុខជាជំហានៗ ក្នុងនោះយើងបាន បើកអោ​យមានការធ្វើច​រាចរណ៍​ឡើងវិញ​របស់បងប្អូនប្រជាពលរដ្ឋ បើកអោយដំណើរការរោងចក្រឡើងវិញ ហើ​យនៅពេលថ្មីៗនេះ យើង​បា​នបើកសាលារៀនថ្នាក់អ​នុវិទ្យាល័យនិងវិទ្យាល័យឡើងវិញ​ថែមទៀត។នេះ​ជាលទ្ធផលនៃកា​រខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា។

 

ក្នុងកិច្ចប្រជុំនោះដែរឯកឧត្ដមអភិបាលក៏ណែនាំស្នងការរាជធានីភ្នំពេញ ត្រូវណែនាំកងកម្លាំងបន្ថែម ដើម្បីជៀសបានពីការឆ្លងជម្ងឺកូវីដ១៩នេះដល់កងកម្លាំង។ បន្ថែមពីលើនេះទៀត កងកម្លាំងមាន​សមត្ថកិច្ច អាជ្ញា​ធរខណ្ឌទាំង១៤ត្រូវល្បាត មើលថែសម្បត្តិសាធារណៈរបស់រដ្ឋ ត្រូវការពារអោយបានគង់វង់ពីអំពើចោរកម្ម៕

Filed in: ព័ត៌មានជាតិ