ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ឯកឧត្ដម គង់ សោភ័ណ្ឌ ដឹកនាំក្រុមការងារអញ្ជើញចុះដោះ​ស្រាយ ករណីការឃាត់សួរ ការដឹកជ​ញ្ជូនការ​សាច់​សត្វពពែ ដោយ​គ្មាន​លិខិតអនុញ្ញាតិរបស់បងប្អូន​ខ្មែរឥស្លាម នៅស្រុកពញាឭ

ឯកឧត្ដម គង់ សោភ័ណ្ឌ ដឹកនាំក្រុមការងារអញ្ជើញចុះដោះ​ស្រាយ ករណីការឃាត់សួរ ការដឹកជ​ញ្ជូនការ​សាច់​សត្វពពែ ដោយ​គ្មាន​លិខិតអនុញ្ញាតិរបស់បងប្អូន​ខ្មែរឥស្លាម នៅស្រុកពញាឭ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្តកណ្តាល៖នៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល​ខេត្តក​ណ្ដាល បានអញ្ជើញចុះ​ដោះស្រាយ ករណីកា​រឃាត់សួរ ការដឹកជញ្ជូនការសាច់សត្វពពែ ដោ​យ​គ្មាន​លិខិតអនុញ្ញាតិរបស់បងប្អូនខ្មែរឥស្លាមចំនួន​២៥គ្រួសារ នៅចំណុចភូមិព្រែកតាព្រហ្ម ឃុំកំពង់​អុស ស្រុកពញាឭ ខេត្ត​កណ្តាល។

 

ឯកឧត្ដម បាន​ឲ្យដឹងថា ជាទូទៅការកាប់​សាច់ជាលក្ខណៈ​គ្រួសារ ដើម្បីធ្វើជាម្ហូបអាហារ គឺ​មិន​មានការ ហាម​ឃាត់ឃាំ​ងនោះ​ទេ ប៉ុន្តែក​រណីនេះ ជាកា​រកាប់សត្វលក់ជាលក្ខណៈអាជីវកម្ម ការ​ធ្វើអា​ជីវកម្មល​ក់ដូរ និងកា​ប់សា​ច់ធ្វើម្ហូប​អាហារហូ​បជាលក្ខណៈគ្រួសារ គឺខុសគ្នា​។

 

ការសម្របសម្រួល​ដោះស្រាយបាន​សំណូមពរ ​ដល់ម្ចា​ស់សត្តឃាតដ្ឋានយ​កកម្រៃសេវា តម្លៃ ៤,០​០០​រៀល​ក្នុង០១​ក្បាល ​​ដោយមានអុ​ស ខ្ទះ និងប្រកប​ដោយអនាម័យត្រឹមត្រូវ។

 

ក្រោយកា​រសម្របសម្រួលម្ចា​ស់សត្តឃាតដ្ឋាន​បានយល់ព្រមឯ​កភាពយកតម្លៃ ៤,០០០រៀល ក្នុង​ការ​សំឡេះសត្វពពែ ០១ក្បាល ដោយមានអុស ​ប្រកបដោ​យអនាម័យត្រឹមត្រូវ ក្នុងរយៈពេ​ល០១​ឆ្នាំតំបូង និងសុំ​ឡើងតម្លៃ ៥,០០០រៀល​ ក្នុង០១ក្បាល នៅឆ្នាំ​ទី២ ទី៣ និងស្នើសុំ​លើកលែ​ងតម្លៃ​សេវាកម្មត្រួ​តពិនិត្យអនាម័យសាច់ តាមរយៈរដ្ឋបាលខេត្តកណ្តាល។

 

ចំពោះសំណូមពររបស់​ម្ចាស់​សត្តឃាត​ដ្ឋាន និងប្រ​ជាពល​រដ្ឋជាអា​ជីវករ លើបញ្ហានេះ ឯកឧត្តម​នឹងធ្វើរ​បាយការណ៍ជូន ឯកឧត្តម​អគ្គបណ្ឌិតសភាចារ្យ ឧប​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​គោរពស្នើសុំគោ​លការណ៍សំរេចដ៏ខ្ពង់ខ្ពស់ពី ស​ម្តេចតេជោ នាយករដ្ឋមន្ត្រី ដើ​ម្បីពិ​ចារណាលើការលើក​លែងចំពោះសំណូមពរខាងលើ ជូនបងប្អូនប្រជាពលរដ្ឋ៕

Filed in: ព័ត៌មានជាតិ