ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ស្ត្រីវ័យ៣​៥ឆ្នាំម្នាក់ នាំកូនប្រុស ស្រី​ទាំង៤នាក់ ដើររើស​អេតចា​យលក់ ពេល​យប់ទៅដេ​កក្នុងបរិ​វេណ​កា​ស៊ីណូ​ហាល​ទឹកសន្សើម បន្ទាប់ពីប្តីជាប់គុក

ស្ត្រីវ័យ៣​៥ឆ្នាំម្នាក់ នាំកូនប្រុស ស្រី​ទាំង៤នាក់ ដើររើស​អេតចា​យលក់ ពេល​យប់ទៅដេ​កក្នុងបរិ​វេណ​កា​ស៊ីណូ​ហាល​ទឹកសន្សើម បន្ទាប់ពីប្តីជាប់គុក
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្តបន្ទាយមានជ័យ៖ក្រោយ​ពីប្តី ត្រូវបាន​សមត្ថកិច្ច​ចាប់ឃាត់បញ្ជូន​ទៅពន្ធនាគារ ពាក់ព័ន្ធករណី​គ្រឿង​ញៀន​ ស្ត្រីជាប្រពន្ធបាននាំកូនប្រុស ស្រី ចំនួន៤នាក់ ដើររើស​អេតចាយលក់ និងសុំទា​នគេ ដើម្បីចិ​ញ្ចឹមជីវិត ដល់​ពេលយប់នាំគ្នាទីទៅដេកក្នុង​បរិវេណកាស៊ីណូហាលភ្លៀង ទឹក​សន្សើម រស់​ទាំង​វេទនា។

 

យោងតាមប្រជាពលរដ្ឋបាន​ឲ្យដឹងថា ស្ត្រីរូបនេះមានឈ្មោះ ហែម ស្រីល័ក្ខ អាយុ៣៥ឆ្នាំ ស្នាក់នៅ​ក្នុងភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានកូនប្រុស ស្រី ចំនួន៤នាក់ ដោយកូនច្បងអាយុ១២ឆ្នាំ និងកូនពៅអាយុ២ឆ្នាំសុទ្ធសឹងតែមិនបានចូលសាលា​ទាំងអស់​។

 

ស្ត្រីកំសត់ខាងលើបានរៀបរាប់ទាំងអួលដើម.ក និយាយទាំងទឹកភ្នែកនៅមុខកូនៗរបស់ខ្លួនដែល កំពុងតែដេកលង់លក់លើចិញ្ចើមផ្លូវដោយគ្មានខ្នើយ និងគ្មានមុងផងនោះថា ប្តីគាត់ត្រូវសមត្ថកិច្ច​ចាប់ខ្លួនពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន ដោយជាប់ពន្ធនាគារជិត២ខែមកហើយ។

ស្ត្រីរូបនោះ​បន្តថា ក្រោយ​ពីប្តី ជាប់គុក​រួចមករូបគា​ត់គ្មាន​មុខរបររកស៊ី​ចិញ្ចឹមកូនៗ​ទាំង៤នាក់​នោះឡើយ ក្រៅពីនាំកូនៗដើរ​សុំទានគេ និងរើសអេតចាយផ្សំផង ជួន​កាលសុំ​ទានមិនបាន អេតចា​យក៏​រើសមិនបាន ព្រោះស​ម័យនេះជាសម័​យកូវីដ១៩ មិនសូវមានមនុស្សឲ្យឡើយ។យប់​ណាសុំ​ទានគេបានយកលុយទៅទិញបាយឲ្យកូនៗហូបតែយ​ប់ណា​រកលុយមិនបាន គឺត្រូវនាំកូនៗដេកលើ ចិញ្ចើមផ្លូវ លុះព្រឹកឡើងទើបនាំកូនៗ ដើរទៅផ្ទះដែលមានចម្ងាយ៣គីឡូម៉ែត្រ ពីទីប្រជុំជន។

 

ស្ត្រីកំសត់រូបនេះ បន្តទៀតថា សព្វថ្ងៃនេះសុំផ្ទះគេនៅ ប្តីក៏ជាប់គុកចំណែកកូនៗវិញក៏មិនបាន​ចូលរៀនដូចកូនអ្នកដទៃឡើយ។បើនៅតែយ៉ាងនេះដោ​យសារការហូបចុក មិនត្រឹមត្រូវមិនមានមុង ភួយ ជាពិសេសគ្រោះអវិជ្ជា ដោយសារមិនបានចូលរៀនជាដើមជាពិសេស​មានជំងឺ និងកើត​មានឡើង​លើក្រុម​គ្រួសាររប​ស់គាត់ជាក់មិនខាន៕

Filed in: ព័ត៌មានជាតិ