ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ភ្លៀង​ធ្លាក់២ថ្ងៃជា​ប់ៗគ្នា បង្ករឲ្យជ​ន់​លិចផ្លូវ និងផ្ទះ​សម្បែង​ប្រជា​ពល​រដ្ឋ មួយ​ចំនួន​នៅក្នុង​ភូ​មិសា​ស្ត្រ​ខេ​ត្ត​​បន្ទា​យមាន​ជ័យ

ភ្លៀង​ធ្លាក់២ថ្ងៃជា​ប់ៗគ្នា បង្ករឲ្យជ​ន់​លិចផ្លូវ និងផ្ទះ​សម្បែង​ប្រជា​ពល​រដ្ឋ មួយ​ចំនួន​នៅក្នុង​ភូ​មិសា​ស្ត្រ​ខេ​ត្ត​​បន្ទា​យមាន​ជ័យ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្តបន្ទាយមានជ័យ៖ផ្ទះសម្បែងប្រជាព​លរដ្ឋ និងផ្លូវមួយ​ចំនួន នៅក្នុ​ងភូមិសាស្ត្រ​ខេត្តបន្ទា​យមាន​ជ័យ ពិ​សេ​សក្រុងប៉ោ​យប៉ែតតែម្តង​ ​រងកា​រ​ជន់​លិច បន្ទា​ប់ពី​ភ្លៀង​ធ្លាប់ពី​ថ្ងៃជា​ប់ៗ​គ្នា​ ចាប់ពី​វេលា​ទាប​ភ្លឺ ថ្ងៃទី១​៩ ខែកញ្ញា ឆ្នាំ២០​២១​មក

 

ជា​មួយ​នឹង​កា​រជន់​លិចនេះ​ដែរអាជ្ញាធ​រខេត្ត ក្រុង និ​ងកង​កម្លាំង​ចម្រុះទាំង​បីស្ថាប័ន​ បាន​អញ្ជើញ​ចុះ​ទៅ​ពិនិត្យ​​លទ្ធ​ភា​ព​បញ្ជៀស​ទឹក​ចេញ​ និង​ជម្លៀស​ប្រជា​ពលរដ្ឋដែ​លទឹក​ជនលិច​លំនៅដ្ឋាន​ទៅ​កា​ន់ទី​ទួល​សុវត្ថិភាព ពិសេ​ស​នៅ​តាម​តំ​បន់​ទំនាប​តាម​ប​ន្ទាត់​ព្រំដែន​​ដែល​ប្រ​ឈម​ហានីភ័យ​ជាងគេ ក្នុង​នោះអាជ្ញាធរ និង​ក​ងកម្លាំង​ទាំង​អស់បា​នត្រៀម​កម្លាំង​អន្តរាគម​ន៍ មា​នមធ្យោបា​យ សម្ភារៈ ព្រម​ទាំង​កន្លែង​ទីទួលសុវត្ថិភាព​រួច​ជាស្រាច​ ដើម្បីជួ​យ​សង្រ្គោះ​ប្រជាព​លរដ្ឋរស់នៅជិ​តមា​ត់​អូរ​តាម​ព្រំដែ​ន ក្នុង​ក្រុង​ប៉ោយ​ប៉ែត ​ខេត្តបន្ទា​យមា​នជ័យ​។

 

សូមបញ្ជាក់ផងដែរថា​ ដោ​យសារទឹកភ្លៀងបានប​ន្តធ្លាក់ជា​ប់​គ្នា បណ្តាល​​​​​​​ឲ្យទឹ​កអូ​រតា​មព្រំ​ដែនក​ម្ពុជា​ថៃ បា​នហក់​ឡើងគួរ​ឲ្យបារម្មណ៍​។ទន្ទឹមនោះដែរអាជ្ញាធរ​បាន​អំពាវនាវ​ដល់ពុកម៉ែ​បងប្អូន​ប្រជាព​លរដ្ឋ​ទាំងអស់ពិសេសអ្នកដែលរស់នៅជិ​ត​​មាត់អូរ​ តាមខ្សែបន្ទាត់ព្រំដែន​កម្ពុជា ថៃ សូមមាន​កា​រប្រុង​ប្រយ័ត្នខ្ពស់ ចំពោះ​កូនតូចៗ និង​សត្វអសិរពិស ដែល​អាចបង្កគ្រោះថ្នាក់ដល់​អាយុជីវិត។

 

គួររម្លឹកផងដែរថា កាលពីថ្ងៃទី១៨ ខែកញ្ញា ក្រសួងធនធានទឹក និងឧតុនិយម បាន​សេចក្តីប្រកា​ស​បង្ហាញ​អំពីស្ថាន​ភាពអា​កាសធាតុ នៅកម្ពុជាបន្ត​ទទួលរ​ងនូវឥទ្ធិពល​នៃជ្រលងសម្ពាធទាបឥណ្ឌា និង​ខ្យល់មូសុងនិ​រតីខ្សោយ ដែល​ធ្វើឲ្យភ្លៀង​នៅតែបន្តមាន ក្នុងក​ម្រិតពីតិចទៅមធ្យម ចាប់ពី​ថ្ងៃទី​២០ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២​១ អាកាស​ធាតុមា​នការប្រែប្រួលខ្លាំង ដោយ​ប្រពន្ធ័សម្ពាធ​ទាបចាប់កើត​សារជាថ្មី ភ្ជាប់​ជាមួយនឹងសម្ពាធ​ទាបសកម្ម ដែ​លបច្ចុប្បន្ននៅក្នុង​សមុទ្រចិនខាងត្បូង នឹងអូ​សកា​ត់បញ្ឆិត​កម្ពុជាផ្នែក​ខាងជើង ដែល​អាចនឹងធ្វើឲ្យមានភ្លៀងធ្លាក់ ក្នុងកម្រិត​ពីមធ្យម​ទៅខ្លាំង។ទន្ទឹមនឹងនេះ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ នឹងអាចមានវិសម្ពាធមួយកើតឡើង នៅសមុទ្រ​ចិនខាងត្បូង នឹងអាចបង្កើនឥទ្ធិព​លរបស់ខ្លួនទៅ​ជាកូនព្យុះ​ទី១៥ នៅថ្ងៃទី២​៥ ខែកញ្ញា ឆ្នាំ២​០២១ ដោយធ្វើដំណើ​រឆ្ពោះមកប្រទេ​សវៀតណាម ដែល​នឹងអាចមានឥទ្ធិពលគួរឲ្យកត់សំគាល់ នៅតំប​ន់ភាគឦសានរ​បស់កម្ពុជា។​ដូច្នេះសូមឲ្យប្រ​ជាពល​រដ្ឋបង្កើន​ការយក​ចិត្តទុកដា​ក់ប្រុង​ប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕

Filed in: ព័ត៌មានជាតិ