ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ក្លឹបកំសាន្ត ktv ល្បែងonline រីកដុះដូចផ្សិត ក្នុងក្រុងប៉ោយប៉ែត ផ្គើន នឹង វិធានការទប់ស្កាត់ ការរីករាលដាល នៃ ជម្ងឺ១៩ របស់ក្រសួងសុខាភិបាល

ក្លឹបកំសាន្ត ktv ល្បែងonline រីកដុះដូចផ្សិត ក្នុងក្រុងប៉ោយប៉ែត ផ្គើន នឹង វិធានការទប់ស្កាត់ ការរីករាលដាល នៃ ជម្ងឺ១៩ របស់ក្រសួងសុខាភិបាល
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ក្រុងប៉ោយប៉ែត ៖ ទីតាំងក្លឹបកំសាន្ត ខារ៉ាអូខេ ល្បែងអនឡាញ តាមអីនធឺណេត ដែលប្រមូលផ្តុំមនុស្សកកកុញជាច្រើនកន្លែងដែលគេស្គាល់ថា :
១/ក្លិប KTV ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (បើកពេលយប់)។

២/ក្លឹបបាល់ទះ ស្ថិតផ្លូវចូលវត្តត្រាច ភូមិក្បាលស្ពាន ១ សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត ។
៣/ក្លឹបកំសាន្តនឹងKTV នៅជិតបុរីហ៊ុយឡេងហៅ sky អាគារចិន។
៤/ទីតាំងល្បែងអនឡាញតាមអ៊ិនធើណិតស្ថិតនៅផ្លូវ 016 ជិតវត្តត្រាច ភូមិក្បាលស្ពាន ១ សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត ។

ទីតាំងទាំងអស់ខាងលើកំពុងបើកដំណើរការ ហើយមានការប្រមូលផ្ដុំមនុស្សយ៉ាងច្រើន នៅពេលយប់ ឲ្យភ្ញៀវចូលច្រៀងយ៉ាងរលូន ផ្គើន នឹង វិធានការណ៍ ការទប់ស្កាត់ជម្ងឺកូវីដ១៩ របស់ក្រសួង សុខាភិបាល។

នាពេលបច្ចុប្បន្ន រដ្ឋបាលរាជធានីខេត្ត កំពុងបន្ត យកចិត្តទុកដាក់អនុវត្តពីវិធានការរបស់ក្រសួងសុខាភិបាល និងសេចក្ដីណែនាំរបស់រដ្ឋាភិបាល ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈអោយបានជោគជ័យ។

ផ្ទុយទៅ មូលដ្ឋានក្រុងប៉ោយប៉ែតដែលមាន លោក គាត់ ហ៊ុល អភិបាលក្រុង និង ជាប្រធានគណៈបញ្ជាការឯកភាពមិនបានពិនិត្យនិងយកចិត្តទុកដាក់ពីបញ្ហានេះឡើយ បណ្ដែតបណ្ដោយអោយមានបើកល្បែងស៉ីសងក្លឹបកំសាន្តនិង ktv រីកដូចផ្សិត ប្រមូលផ្ដុំមនុស្សច្រើន មិនរក្សាគម្លាតបង្កហានិភ័យ អំឡុងពេលជម្ងឺ covid-19 កំពុងរីករាលដាលក្នុងសហគមន៍។

ទីតាំងនេះរាល់ថ្ងៃមានមនុស្សប្រមូលផ្ដុំគ្នា ច្រើនលេងល្បែងស៉ីសង ក្លឹបកំសាន្ត ktv ដោយគ្មានការគោរពអនុវត្តតាមវិធានការក្រសួងសុខាភិបាល និងសេចក្ដីជូនដំណឹងរបស់សាលារាជធានីខេត្ត ឡើយ។

ចំពោះបញ្ហានេះ ភ្ញាក់ងារសារព័ត៌មាន បានសុំការបំភ្លឺពី លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត តាមរយៈ telegrame តែមិនមានការឆ្លើយតបនោះឡើយ។

ជាចុងក្រោយបងប្អូនប្រជាពលរដ្ឋ សង្ឃឹមជឿជាក់ថា អាជ្ញាធរក្រុងប៉ោយប៉ែត គួរមានវិធានចំពោះទីតាំងទាំងនេះ មិនបណ្ដែតបណ្ដោយអោយ បើកល្បែងស៉ីសង ក្លឹបកំសាន្ត ktvនិងមានការប្រមូលផ្ដុំមនុស្សច្រើនមិនរក្សាគំម្លាត ក្នុងអំឡុងពេលកូវីត ១៩ កំពុងរីករាលដាល ដូច្នេះទេ នៅពេលសាលារាជធានីខេត្តក៏ដូចជាក្រសួងសុខាភិបាលមានការព្រួយបារម្ភនៅការឆ្លងរាលដាលនេះ តែចំពោះអ្នកញៀនល្បែងក្លឹបកំសាន្ត ktvទាំងនោះពុំមានការព្រួយបារម្ភអ្វីបន្តិចឡើយ។

ប្រជាពលរដ្ឋសូមស្នើដល់ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃ គណៈអភិបាលខេត្ត បន្ទាយមានជ័យ និងឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមន្ត្រីពាក់ព័ន្ធ ចុះស៊ើបអង្កេត មានវិធានការបង្ក្រាប និងទប់ស្កាត់ ទីតាំងខាងលើ ដើម្បីការពារ ការរីករាលដាលនៃជម្ងឺកូវិដ 19៕ដោយ:លន់ណូកសេរី

Filed in: ព័ត៌មានជាតិ