ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

សមត្ថកិច្ចខេត្តកែប ឃាត់ខ្លួនក្រុមក្មេងទំនើង ប្រុស ស្រី ជាច្រើននាក់ ខណៈផឹកស៊ីល្មើសនឹងវិធានការសុខាភិបាល

សមត្ថកិច្ចខេត្តកែប ឃាត់ខ្លួនក្រុមក្មេងទំនើង ប្រុស ស្រី ជាច្រើននាក់ ខណៈផឹកស៊ីល្មើសនឹងវិធានការសុខាភិបាល
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(ខេត្តកែប)៖ ក្រុមក្មេងទំនើងប្រុស ស្រី ចំនួន ២៣នាក់ ដែលផឹកស៊ីល្មើសនឹងវិធានសុខាភិបាល និងបង្កឲ្យមានការប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ត្រូវបានកម្លាំងនគរបាល(កម្លាំងអន្តរាគមន៍)ខេត្តកែប ចាប់ឃាត់ខ្លួន កាលពីយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ក្បែរចំណុចទីលម្ហែឆ្នេរកែប ស្ថិតក្នុងរមណីយដ្ឋានខេត្តកែប។

ជាមួយនឹងការឃាត់ខ្លួន ក្រុមក្មេងទំនើងប្រុស ស្រី ខាងលើ​ ក្រោមការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប និងកិច្ចសហការរវាងកម្លាំងល្បាតប្រចាំមាត់ឆ្នេរកែប។ ចំពោះក្រុមក្មេងទំនើងទាំង២៣នាក់ខាងលើ ពួកគេជិះម៉ូតូចំនួន៩គ្រឿង ដែលមកពីរាជធានីភ្នំពេញ និងមកពីតាមបណ្តាខេត្តផ្សេងទៀត ដោយក្រុមក្មេងទំនើងទាំងនោះបានប្រមូលផ្តុំគ្នាផឹកស៊ីល្មើសនឹងវិធានការសុខាភិបាល និងបានដុតផាវផ្ទុះលាន់ឮដូចលាចផ្ទុះ បង្កការភ្ញាក់ផ្អើល ធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈនៅតំបន់ទេសចរណ៍ឆ្នេរកែប។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចបាននាំមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីអប់រំ ធ្វើកិច្ចសន្យាបញ្ឍប់ការប្រមូលផ្តុំគ្នាផឹកសុីតទៅទៀត នឹងហៅអាណាព្យាបាលមកធានាយកទៅអប់រំបន្តនៅផ្ទះផងដែរ៕ សេង ណារិទ្ធ

Filed in: ព័ត៌មានជាតិ