ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

អភិបាលខេត្តកំពត អញ្ជើញចុះជួបសំណេះសំណាលជាមួយកុមារ ក្នុងឱកាសនៃដំណើរការចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងថ្ងៃដំបូងជូនកុមារអាយុពី៦ឆ្នាំ ដល់ក្រោម១២ឆ្នាំនៅមន្ទីរពេទ្យបង្អែកខេត្តកំពត

អភិបាលខេត្តកំពត អញ្ជើញចុះជួបសំណេះសំណាលជាមួយកុមារ ក្នុងឱកាសនៃដំណើរការចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងថ្ងៃដំបូងជូនកុមារអាយុពី៦ឆ្នាំ ដល់ក្រោម១២ឆ្នាំនៅមន្ទីរពេទ្យបង្អែកខេត្តកំពត
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ត្រីជំនាញពាក់ព័ន្ធមួយចំនួនទៀត បានអញ្ជើញចុះពិនិត្យសកម្មភាព និងសំណេះសំណាលលើកទឹកចិត្តដល់កុមារា កុមារី ឪពុក ម្ដាយ អាណាព្យាបាល និងក្រុមគ្រូពេទ្យ នៅក្នុងឱកាសដំណើរការបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កុមារអាយុចាប់ពី៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ នៅមន្ទីរពេទ្យបង្អែកខេត្តកំពត ប្រកបដោយក្ដីសង្ឃឹម ថាថ្ងៃខាងមុខឆាប់ៗនេះកុមារនឹងបានចូលរៀនឡើងវិញ បន្ទាប់ពីសាលារៀនបានបិទអស់ជាច្រើនខែកន្លងមក។

ឯកឧត្តម ជាវ តាយ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងទ្វេតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ពិសេសនៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ សម្តេចបានដាក់ចេញនូវវិធានការបង្ការទប់ស្កាត់ការឆ្លងរីករាលដាល់ជំងឺកូវីដ១៩ បានទាន់ពេលវេលា ដើម្បីការពារសុខមាលភាព និងអាយុជីវិតប្រជាពលរដ្ឋទូទៅ។ សម្តេចក៏បានដាក់ចេញនូវគោលនយោបាយការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ជាការងារសំខាន់បំផុត ដើម្បីឈានទៅបើកដំណើរការសកម្មភាពប្រទេសឲ្យធម្មតាឡើងវិញ។

ឯកឧត្តមបានបន្តថា ប្រមុខរាជរដ្ឋាភិបាល បានផ្តល់វ៉ាក់សាំងជាជំហ៊ានបន្តបន្ទាប់ដល់ពលរដ្ឋគ្រប់រូប ដំបូងជូនដល់មនុស្សធំ(១៨ឆ្នាំឡើង), បន្ទាប់មកកុមារអាយុពី ១២ដល់ ក្រោម១៨ឆ្នាំ ហើយលើកទី៣នេះ សម្តេចផ្តល់ជូនដល់កុមារអាយុពី៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ ចំនួនប្រមាណ១លាន ៨សែននាក់នៅទូទាំងប្រទេស ក្នុងនោះខេត្តកំពតមានចំនួនប្រមាណជាង៧ម៉ឺននាក់។ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ឬឪពុក ម្ដាយអាណាព្យាបាលរបស់កុមារត្រូវជំរុញនាំកូនមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឲ្យបានគ្រប់គ្នា ហើយត្រូវបន្តចូលរួមអនុវត្តនូវវិធានការ ៣ការពារ ៣កុំ ឲ្យបានខ្ជាប់ខ្ជួនជាប្រចាំកុំធ្វេសប្រហែសឲ្យសោះ ដើម្បីយើងរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។

ក្នុងឱកាសនោះតំណាងឪពុកម្ដាយអាណាព្យាបាល ដែលបានជូនកូនមកចាក់វ៉ាក់សាំង បានសម្តែងសេចក្តីត្រេកអរ និងបានថ្លែងអំណរគុណដល់សម្តេចតេជោ ដែលបានផ្តល់វ៉ាក់សាំងដល់កូនរបស់ពូគគេ។ កុមារាកុមារីក៏បានបង្ហាញពីសេចក្តីអង់អាចក្នុងការស្ម័គ្រចិត្តមកចាក់វ៉ាក់សាំងថា ពួកគេភ័យបន្តិចបន្តួចដែរ តែដើម្បីការពារអាយុជីវិត និងឆាប់បានចូលរៀនឡើងវិញ ពួកគេត្រូវតែមកចាក់ដោយគ្មានរារែក៕ សេង ណារិទ្ធ

 

Filed in: ព័ត៌មានជាតិ