ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

រដ្ឋបាលខេត្តប៉ៃលិន ចេញសេចក្តីណែនាំស្តីពីការរៀបចំទិវាសន្តិភាពអន្តរជាតិលើកទី១៩

រដ្ឋបាលខេត្តប៉ៃលិន ចេញសេចក្តីណែនាំស្តីពីការរៀបចំទិវាសន្តិភាពអន្តរជាតិលើកទី១៩
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្តប៉ៃលិន៖បើយោងតាមលិខិតរបស់រដ្ឋបាលខេត្តប៉ៃលិន ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា ៖ ដើម្បីរៀបចំទិវាសន្តិភាពអន្តរជាតិ លើកទី១៩ ឱ្យប្រព្រឹត្តទៅស្របតាមគោលបំណង សំណូមពរនៃអនុក្រឹត្យ សារាចរណែនាំ សេចក្តីសម្រេច និង ចូលរួមបដិបត្តិ តាមសេចក្តីណែនាំនានា សំដៅកាត់ផ្តាច់ និងទប់ស្កាត់ការឆ្លងរាលដាល នៃ«ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភ:» ដែលជាជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរ គណ:កម្មាធិការរៀបចំបុណ្យជាតិ-អន្តរជាតិ ខេត្តប៉ៃលិន សូមធ្វើការណែនាំដូចខាងក្រោម ៖
– រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ រោងចក្រ សហគ្រាស គ្រប់មន្ទីរអង្គភាព គ្រឹះស្ថានរដ្ឋ និងឯកជនជុំវិញខេត្ត អង្គការសង្គមក្រៅរដ្ឋាភិបាល សង្គមស៊ីវិល ត្រូវបំផុសមន្រ្តីរាជការ បុគ្គលិក នយោជិត កម្មការ និយោជក យុទ្ធជន និងប្រជាពលរដ្ឋ ឱ្យយល់ដឹងទិវាសន្តិភាពអន្តរជាតិ ២១ កញ្ញា ជាទិវាគ្មានអំពើហិង្សា និងបញ្ឈប់ការផ្ទុះអាវុធទូទាំងសកលលោក ដោយត្រូវអនុវត្តនូវវិធានការការ ពារ នានារបស់ក្រសួងសុខាភិបាល គឺត្រូវពាក់ម៉ាស ធ្វើការវាសកម្តៅ រក្សាអនាម័យ លាងដៃជាមួយ សាប៊ូ ឬអាល់កុល ជែល និងរក្សាគម្លាតសុវត្ថិភាពសង្គម បុគ្គល និងត្រូវរៀបចំចងទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក បំភ្លឺភ្លើងពណ៌ ឱ្យបានព្រមគ្នា ដើម្បីអបអរសាទរទិវានេះ ។

– មន្ទីរវប្បធម៌ និងវិចិត្រសិល្ប:ខេត្ត ត្រូវផលិតកម្មវិធីសូត្រកំនាព្យ ប្រគុំតន្រ្តីបុរាណ សម័យ ចាប៉ី អាយ៉ៃឆ្លើយឆ្លង ដែលមានខ្លឹមសារពាក់ព័ន្ធទៅនឹងសន្តិភាព ផ្សព្វផ្សាយតាមវិទ្យុទូរទស្សន៍រដ្ឋ និងឯកជន ។

– មន្ទីរធម្មការ និងសាសនាខេត្ត ត្រូវផលិតឱ្យមានកម្មវិធីយល់ដឹងអំពី អត្ថន័យទិវាសន្តិភាព ២១ កញ្ញា តាមរយ:ការសូត្រធម៌ សម្តែងធម្មទេសនា ផ្សព្វផ្សាយតាមវិទ្យុ និងទូរទស្សន៍ នូវមេ ត្តាធម៌ ចំពោះ មនុស្សសត្វទូទៅ និងសុំសេចក្តីសុខសន្តិភាព សម្រាប់មនុស្សជាតិនៅលើពិភពលោក ណែនាំគ្រប់វត្តអារាម ឱ្យតុបតែងលម្អ ដោយទង់ជាតិ ។

ចំណែកមន្ទីរអប់រំយុវជន និងកីឡាខេត្ត ត្រូវ បំផុសលោកគ្រូ អ្នកគ្រូ សាស្រ្តាចារ្យ ពន្យល់សិស្ស និស្សិតឱ្យយល់ដឹងពីស្មារតី ទិវាសន្តិភាពអន្តរជាតិ ។

– ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមេ បញ្ជាការតំបន់ប្រតិបត្តិការសឹករងប៉ៃលិន ត្រូវការពាររក្សាសន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់ស ង្គម ចរាចរណ៍ បម្រើការរៀបចំ ទិវាសន្តិភាពអន្តរជាតិ ធានាបានសេចក្តីសុខក្សេមក្សាន្ត ជូនប្រជា ពលរដ្ឋ ៕

Filed in: ព័ត៌មានជាតិ