ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅសា​លាដំបូងខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណី ឆបោក នៅក្រុ​ងប៉ោ​យប៉ែត

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅសា​លាដំបូងខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណី ឆបោក នៅក្រុ​ងប៉ោ​យប៉ែត
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្តបន្ទាយមានជ័យ៖ជនសង្ស័យជា​ជនជាតិថៃម្នាក់ ត្រូវកម្លាំង​កង​រាជអាវុធ​ហត្ថក្រុង​ប៉ោយប៉ែត​ ចាប់​ឃាត់ខ្លួន ពាក់​ព័ន្ធទៅនឹ​ងករណី ឆបោ​កយ​កប្រាក់ពីជន​រង សរុប​ចំនួន៦​៥,១០០​០បាត(ប្រាំមួយ​សែន ប្រាំម៉ឺន មួយពា​ន់បាត)

 

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានក​ងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា យោង​តាមការឆ្លើយបំភ្លឺរប​ស់ដើ​មបណ្ដឹង​ឈ្មោះ ងឹម ​សារី ភេទប្រុស អាយុ៣៤ឆ្នាំ បច្ចុប្បន្ន រស់​នៅភូមិ​សាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោ​យប៉ែត បានឱ្យដឹងថា នៅវេលាម៉ោ​ង០៩និង២៦នាទី ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ២០២១ ឈ្មោះ ចាន់ចិរ៉ា​ ខុងឌី ភេទស្រី អាយុ៣០ឆ្នាំ ​ជាជនជាតិថៃ បច្ចុប្បន្ន ស្នាក់​នៅបណ្ដោះ​អាសន្ន ស្ថិតក្នុងភូមិ​សាមគ្គីមានជ័យ​ សង្កាត់/ក្រុងប៉ោយប៉ែត បាន​មក​វេរ​ប្រាក់​នៅហាងរ​បស់ខ្លួន​នៅចំ​ណុចបុរី KTH ស្ថិត​ក្នុងភូមិគីឡូម៉ែត្រលេខ៤ ​សង្កាត់ផ្សារ​កណ្ដាល ក្រុងប៉ោយប៉ែត ដោ​យ​វេរប្រាក់ទៅឱ្យឈ្មោះ​ស៊ីធិឆៃ ឈី​ណា​សាន់ ​ជាបន្តបន្ទាប់សរុបប្រាក់ថៃ​ចំនួន៤៥,១០០០បាត (បួន​សែន ប្រាំម៉ឺន មួយពាន់​បាត) ក្រោយពីវេ​រប្រា​ក់រួច​ឈ្មោះ ចាន់ចិរ៉ា ខុងឌី បាន​សន្យា​ឱ្យខ្លួន​ទៅយក​ប្រា​ក់​សុទ្ធនៅ​បន្ទប់ជួលរប​ស់គេ​នៅម្ដុំដី​ស ស្ថិតក្នុងក្រុង​ប៉ោយប៉ែត។បន្ទា​ប់មក​ទៀតនៅ​វេលាម៉ោង​១២និង០៦នាទី ថ្ងៃ ខែ ឆ្នាំ ដដែលរូ​បខ្លួនបាន​ទាក់​ទង​ទៅហាងរ​បស់ខ្លួន​មួយក​ន្លែងទៀត​នៅផ្សារ​ទំនើប ប៊ិកស៊ី ស្ថិតក្នុង​ភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ឈ្មោះ ចាន់ចិរ៉ា ខុងឌី បាន​ឱ្យរូប​ខ្លួន​វេរប្រាក់មុន​ទៅ​ឈ្មោះ ​ខាងលើ​ដដែលចំនួន​២០០,០០០បាត(ពីរសែនបាត) បន្ថែមទៀត ហើយ​ខ្លួ​នពុំទា​ន់បានទទួលប្រាក់​សុទ្ធនៅឡើយទេទាំងពីរលើក ដោយសារទុ​កចិត្តឈ្មោះ ចាន់ចិរ៉ា ខុងឌី ជាម៉ូយ​ប្រចាំ ទើបខ្លួនវេ​រ​ប្រាក់ជា​បន្តបន្ទាប់ស​រុបចំនួន៦​៥១,១០០០បាត (ប្រាំមួយសែន ប្រាំ​ម៉ឺន មួយពាន់បាត)

 

ម្ចាស់បណ្ដឹងបានបញ្ជាក់ទៀតថា ក្រោយពីវេរប្រាក់ចំនួនពី​រលើករួចរូបខ្លួន​បានទៅយក​ប្រាក់ពី​ឈ្មោះ ចាន់ចិរ៉ា ខុងឌី នៅក​ន្លែងស្នាក់នៅ​បណ្ដោះអាសន្នខាងលើ ស្រាប់តែជ​នសង្ស័យ​រូបនេះបា​នគេចខ្លួនបាត់ ដោយ​ឃើញហេតុការណ៍​ដូច្នេះទើបរូបខ្លួន​បានមកដាក់ពា​ក្យបណ្ដឹង​នៅមូលដ្ឋាន​កងរាជអាវុធ​ហត្ថក្រុងតែម្តង ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងទៀតថា ក្រោយទទួ​លបានពាក្យប​ណ្ដឹងរបស់ជ​នរង​គ្រោះ​រួចមក លោកបាន​ដឹកនាំកម្លាំង​ចុះធ្វើការស្រាវជ្រាវ​រហូតឈាន​ដល់ការឃាត់ខ្លួនជ​នសង្ស័យ​បាន​នៅវេលាម៉ោង១៨និង០០នាទី ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ហើ​យបញ្ជូន​មកមូល​ដ្ឋាន​កងរាជ​អាវុធហត្ថក្រុងដើម្បីសាកសួរចម្លើយ។

 

នៅចំពោះមុខសមត្ថកិច្ចជ​នសង្ស័យបានឆ្លើយ​សារភាពថា រូបគេពិតជាបា​នឱ្យជន​រងគ្រោះ​វេរ​ប្រាក់ឱ្យចំនួន​០២លើកសរុបចំនួន៦៥១​,០០០បាត ទៅឱ្យឈ្មោះ ស៊ីធិឆៃ ឈីណាសាន់ ពិតប្រាកដ​មែន ហើយខ្លួនបានឱ្យ​ឈ្មោះ ស៊ីធិឆៃ ឈី​ណាសាន់ យកទៅឱ្យម្ដាយ​របស់ខ្លួននៅប្រទេសថៃផងដែរ ចំណែកខ្លួ​នមិន​មានប្រាក់សុទ្ធឱ្យ​ទៅជនរងគ្រោះទើបគេច​ខ្លួនតែម្ដង។

 

ដោយផ្អែកលើពាក្យបណ្ដឹងរប​ស់ជនរងគ្រោះ និងចម្លើយសារភាពរបស់ជនសង្ស័យ ទើបកម្លាំងជំ​នាញព្រហ្មទណ្ឌ​មូលដ្ឋានកងរាជអាវុធ​ហត្ថក្រុងប៉ោយប៉ែតក​សាងសំណុំរឿង​បញ្ជូនមកបញ្ជាការដ្ឋា​នកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី ។បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបាន​កម្លាំងការិយា​ល័យព្រហ្មទ​ណ្ឌកងរាជអាវុធហត្ថខេត្ត បញ្ជូន​ទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១នេះ ដើម្បីចាត់ការបន្តតាមនិតិវិធី៕

Filed in: ព័ត៌មានជាតិ