ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

បញ្ជូន​ខ្លួ​នមេខ្យល់​ នាំពលក​រ​ឆ្លង​ដែន​ខុស​ច្បាប់ទៅថៃ​ចំនួ០៣នាក់ ទៅតុលា​ការខេត្តបន្ទាយមានជ័​យ

បញ្ជូន​ខ្លួ​នមេខ្យល់​ នាំពលក​រ​ឆ្លង​ដែន​ខុស​ច្បាប់ទៅថៃ​ចំនួ០៣នាក់ ទៅតុលា​ការខេត្តបន្ទាយមានជ័​យ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្តបន្ទាយមានជ័យ៖ជន​សង្ស័យ​ចំនួន៣នាក់ នាំ​ពល​ករបម្រុងឆ្លងដែ​នទៅប្រទេ​សថៃ​ខុសច្បាប់ ​ត្រូវបា​នកម្លាំង​យោ​ធា វរៈការពារព្រំដែន​លេខ៥០៣ ចំណុះ​ឲ្យយោធភូមិ​ភាគទី៥ ដឹកនាំដោយ​លោក​ឧត្តម​សេនីយ៍ត្រី ឃួន ជឿន មេ​បញ្ជាកា​រវរៈ​កងការ​ពារព្រំ​ដែន ចា​ប់ឃាត់ខ្លួន​​កាលពី​វេលា​ម៉ោង​១២និង០០នា​ទី ថ្ងៃទី១​៦ ខែកញ្ញា ឆ្នាំ២០២១ ស្ថិត​ក្នុងភូមិសាស្ត្រភូមិចក់ពួក ឃុំស្លក្រាម ស្រុក​ស្វា​យចេក ​ខេត្តបន្ទាយមានជ័យ ខណៈដែ​លកម្លាំង​កំពុងចុះ​ល្បាត​តាមប​ន្ទាត់​ព្រំដែន ក៏​បានប្រទះ​ឃើញរ​ថយន្ត​ចំនួន០២គ្រឿង ដឹក​មនុស្សចំនួន​២៧នាក់ ក្នុង​នោះមានស្រ្តី​ចំនួន១១នាក់ កុមារចំនួន​០២នាក់​។ក្រោយ​ពីឃាត់ខ្លួនកម្លាំងយោធា​បានបញ្ជូន​​ប្រគល់​មកឱ្យបញ្ជា​ការដ្ឋានកងរាជ​អាវុធហត្ថ​ខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។

 

លោកវរសេនី​យ៍ឯក ម៉ែន ភិរម្យ មេបញ្ជាកា​ររងកងរាជអាវុធហត្ថខេត្ត ទទួល​ការងារស្រាវជ្រាវ និង​បង្ក្រា​បបទល្មើសបានឱ្យដឹងថា ក្នុងចំណោម២​៧នាក់ មាន០៣នាក់​ជាមេខ្យល់

/ ឈ្មោះ តុង កុត ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ ​មុខរបររត់តាក់ស៊ី

/ ឈ្មោះ មឿយ ផល្លី ភេទស្រី អាយុ៤១ឆ្នាំ អ្នក​ទាំង០២រ​ស់នៅភូមិត្រាំកង់ ឃុំជន្លាសដៃ ស្រុកក្រ​ឡាញ់ ខេត្តសៀមរាប។

/ ឈ្មោះ ស្មឿន លីហ៊ាង ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិកំណប់ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ចំណែកពលករ​បម្រុងចេញ​ទៅប្រទេសថៃ​ចំនួន២៤​នាក់ រួមទាំងកុមារ០​២នាក់​ផងនោះ ត្រូវបានកម្លាំងវរៈ​ការពារព្រំដែ​ន៥០៣ បញ្ជូនទៅ​មណ្ឌលចត្តាឡីស័ក នៅវិទ្យាល័​យ​ស​ម្ដេចឳ ស្ថិតក្នុង​ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

 

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បន្តថា ជនសង្ស័យទាំង​០៣នាក់ ក្រោយ​កម្លាំងជំនាញធ្វើការ​សួនាំ​រួចបា​នឆ្លើយសារភាពថា ពួកគេពិតជា​បានដឹកព​លករទាំង​អស់នោះ ដើម្បីយកឱ្យ​មេខ្យល់ម្នាក់​ទៀតពុំស្គាល់​អត្តសញ្ញាណទេ គឺទាក់ទ​ងគ្នាតាមទូរស័ព្ទ ពេលមកដល់​មាត់ច្រកព្រំដែ​នទើបកម្លាំកង​ទ័ពឃាត់ខ្លួន​បានតែម្ដង ចំពោះស្រ្តីឈ្មោះ​ មឿយ ផល្លី ត្រូវជាប្រពន្ធរ​បស់ឈ្មោះ តុង កុត មិនដឹ​ងរឿងអ្វីនោះ​ទេព្រោះថ្ងៃ​នោះប្តីរបស់​គាត់​ហៅមកជាមួយ​បានជាគ្នា ព្រោះប្តីរប​ស់គាត់មិនស្រួលខ្លួន ។

ករណីខាង​លើនេះ​ក៏ទទួលបា​នការអនុញ្ញតពី​លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការក​ងរាជអាវុធ​ហត្ថខេត្ត និងមានកា​រសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាអាជ្ញាអម​សាលាដំបូង​ខេត្តបន្ទាយមា​នជ័យផងដែរ បច្ចុប្បន្ន ជនសង្ស័យទាំង០៣នាក់ និង​រថយន្តចំនួន០​២គ្រឿង​ ត្រូវបាន​បញ្ជូន​ទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីចាត់​ការបន្តតាមនិតិវិធី៕

Filed in: ព័ត៌មានជាតិ