ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

អគ្គីភ័យលេបត្របាក់ផ្ទះប្រជាពលរដ្ឋ១ខ្នង អស់ទាំងស្រុងនៅ​ស្រុកថ្មពួក សង្ស័យបណ្តាល​មកពី​ទុស្សេ​ខ្សែភ្លើង

អគ្គីភ័យលេបត្របាក់ផ្ទះប្រជាពលរដ្ឋ១ខ្នង អស់ទាំងស្រុងនៅ​ស្រុកថ្មពួក សង្ស័យបណ្តាល​មកពី​ទុស្សេ​ខ្សែភ្លើង
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្តបន្ទាយមានជ័យ៖សង្ស័យទុ​ស្សេខ្សែភ្លើង បណ្តាល​ឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ​០១ខ្នងសង់​អំពីឈើ ប្រក់​ស័ង្កសី​មានទំហំ០៧ម គុណ០៨ម ត្រូវបា​នអគ្គីភ័យលេ​បត្របាក់អស់ទាំង​ស្រុង ​បង្កឲ្យ​មានការភ្ញា​ក់ផ្អើល​នៅវេលាម៉ោង១០និង​៣០នាទីព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ នៅភូមិថ្នល់ដាច់ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទា​យមានជ័យ

 

នគរបាលស្រុកថ្មពួកបានឲ្យដឹងថា៖ផ្ទះដែលត្រូវបានអគ្គីឆាបឆេះនោះមាន​ម្ចាស់ឈ្មោះ លឿន ឡឹប ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ (ម្ចាស់មិនបាននៅផ្ទះទេ ធ្វើចំ​ណាក​ស្រុក​ទៅធ្វើកា​រនៅប្រទេសថៃ ដោយទុកឲ្យកូនប្រុសម្នាក់អាយុ១៣ឆ្នាំ នៅចាំផ្ទះ)

 

នគរបាលបញ្ជាក់ថា៖ក្រោយពីទទួលបានព័ត៌មា​នពីប្រជាពលរដ្ឋ នូវករណីអគ្គភ័យ​នេះភ្លាម​កម្លាំង​ប្រចាំ​បញ្ជាអ​ធិការដ្ឋាន​ និងប៉ុស្តិ៍​បានដឹកនាំ​ដោយលោកវរសេនីយ៍ទោ ឈឿន គឹមឈុន អធិការន​គរបា​លស្រុកថ្មពួក បាន​ប្រើប្រាស់រថយន្តពន្លត់​អគីភ័យ​ របស់​អធិការដ្ឋាន ០១គ្រឿង ចុះជួ​យអន្តរាគមន៍​បាញ់ទឹក ដើម្បីពន្លត់និងទប់ស្កាត់​មិនឲ្យឆេះឆ្លង​រាលដាលទៅផ្ទះអ្នកជិតខាង

 

ចំពោះមូលហេតុ​ដែលបង្កឲ្យកើតមា​នអគ្គីភ័យនេះ សង្ស័យបណ្តាល​មកពីទុស្សេខ្សែភ្លើង ខណៈ​ពេល​សាកថ្មទូរស័ព្ទ​ចោលនៅលើកន្លែងដេក​ ដែលមានពួក ខ្នើយ ពេលផ្ទុះថ្មទូរ​ស័ព្ទទៅ​ជាទុស្សេ​មានផ្កាភ្លើ​ងប៉ះនឹងពួក ខ្នើយ ក្លាយជាអគ្គីភ័យ ពីព្រោះមុនពេលកើតហេតុ កូនប្រុសម្ចាស់​ផ្ទះ ក្រោយពីដេក​លែងទូរស័ព្ទអស់​ថ្មបានសាកចោល ហើយ​ដើរទៅហូបបាយ​នៅផ្ទះជីដូនក្បែរនោះដែរ ប្រហែ​លជាមួយសន្ទុះ​ធំក៏បានស​ម្លេងផ្ទុះ​ដែរ​មិនបា​នចាប់អារម្មណ៍ថា ផ្ទុះថ្មទូរស័ព្ទទេ លុះមាន​ផ្សែ​ងនិង អណ្តា​តភ្លើងពេញបន្ទុកទើ​បដឹងនិងស្រែកឆោឡោចំពោះ​ការខូចខាត​ផ្ទះនិង​សម្ភារៈ​ប្រើប្រាស់ ទ្រព្យសម្បត្តិ ក្នុងផ្ទះឆេះ​អស់ទាំងស្រុង

Filed in: ព័ត៌មានជាតិ