ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

នគរបាល ចាប់​ឃាត់ខ្លួនមុខ​សញ្ញាជួញដូរ​ និង​ប្រើប្រាស់​គ្រឿងញៀន ​បាន​ចំនួន​៣នាក់ ​នៅ​សង្កាត់​ប៉ោយ​ប៉ែត

នគរបាល ចាប់​ឃាត់ខ្លួនមុខ​សញ្ញាជួញដូរ​ និង​ប្រើប្រាស់​គ្រឿងញៀន ​បាន​ចំនួន​៣នាក់ ​នៅ​សង្កាត់​ប៉ោយ​ប៉ែត
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្តបន្ទាយមានជ័យ៖ជន​សង្ស័យ​ប្រុស ស្រីចំនួន៣នាក់ ដែលជាប់ពាក់ព័ន្ធករណីញដូ​រ​ និង​ប្រើ​ប្រាស់​គ្រឿងញៀន ត្រូវបាន​កម្លាំងជំនាញ ការិយាល័យប្រឆាំង​គ្រឿងញៀន នៃស្នង​ការដ្ឋានន​គរបាល​ខេត្តប​ន្ទាយមានជ័យ និងកម្លាំងអ​ធិការដ្ឋានន​គរបា​លក្រុង​ប៉ោយប៉ែត ដឹកនាំ​ដោយ​លោកវ​រសេនីយ៍​ឯកធិន ស៊ិនដេត ស្នងការរ​ង ទទួលផែនការងារ ប្រ​ឆាំង​គ្រឿងញៀន ចាប់ឃាត់ខ្លួនកាលពី​វេលាម៉ោង០២និង៣០នាទីរសៀល ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២​០២១ នៅចំណុចបន្ទប់​ជួល០១កន្លែង ស្ថិតនៅភូមិ​បាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

 

លោកវរសេនីយ៍ឯក ធិន ស៊ិនដេត បានឲ្យដឹងថា៖ការចុះប្រតិបត្តិកា​របង្រ្កាបមុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ដោយ​អនុវត្តតា​មបទបញ្ជា​យ៉ាងម៉ាត់​របស់លោក ឧត្តមសេ​នីយ៍ទោ សិទ្ធិ  ឡោះ ស្នង​ការនគរបាលខេត្តបន្ទាយមា​នជ័យ និង​ដោយមាន​ការសម្របសម្រួល ពីឯកឧត្តម កើត សុវណ្ណា​រ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយ​មានជ័យ

 

លោកវរសេនីយ៍ឯក ធិន ស៊ិនដេត បន្តថា ជនសង្ស័យទាំង០៣នាក់ ដែលត្រូវបានកម្លាំងនគរបាល​ឃាត់ខ្លួនរួម​មានៈ

ឈ្មោះ ចាន់ គីម ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ

ឈ្មោះ ឆន សារ៉ាក់ ភេទប្រុស អាយ៤២ឆ្នាំ មុខរបរកម្មករលើ​កគីបខោអាវ(ជាប្តីប្រពន្ធ) មុខ​សញ្ញាជួញដូរ

ឈ្មោះ ឆួម សៀង ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយ​ប៉ែត មុខសញ្ញាប្រើប្រាស់។វត្ថុតាងដកហូតបានរួមមាន៖ម្សៅក្រា​មពណ៌សថ្លា​(សង្ស័យសារធាតុ​ញៀន​)ចំនួន០៣កូនថង់​តូច ទម្ងន់ស្មើ៦.០៩ក្រាម ថ្លឹង​ទាំងសំ​បក, ថ្នាំប្រភេ​ទគ្រាប់ពណ៌​ក្រហមចំនួន​ចំនួន​៦០គ្រាប់, ដែកកេះ២, សំបកថង់មួយចំនួន និងបំពង់​បឺតមួយចំនួន។

បច្ចុប្បន្នជន​សង្ស័យទាំ​ង០៣នាក់ រួមទាំ​ងវត្ថុតាង នគរបាលការិ​យាល័យប្រឆាំងគ្រឿងញៀន បាន​រៀប​ចំសំណុំរឿងបញ្ជូ​នទៅសាលា​ដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ដើម្បី​ចាត់​ការតាមនិតិវិធី

Filed in: ព័ត៌មានជាតិ