ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

រដ្ឋមន្រ្តីវេង សាខុន និងថ្នាក់ដឹកនាំក្រសួងបានចូល រួមប្រជុំការពារ សេចក្តីព្រាងច្បាប់ស្តីពី”ការអ នុម័តយ​ល់ព្រមលើ​ពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ានបូកបីស្តីពី ការត្រៀមបម្រុង អង្ករ​សង្គ្រោះ បន្ទាន់”នៅទីស្តីកា​រក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

រដ្ឋមន្រ្តីវេង សាខុន និងថ្នាក់ដឹកនាំក្រសួងបានចូល រួមប្រជុំការពារ សេចក្តីព្រាងច្បាប់ស្តីពី”ការអ នុម័តយ​ល់ព្រមលើ​ពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ានបូកបីស្តីពី ការត្រៀមបម្រុង អង្ករ​សង្គ្រោះ បន្ទាន់”នៅទីស្តីកា​រក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

វេលាម៉ោង២ រសៀល ថ្ងៃព្រហស្ប៍ ១០កើត ខែ ភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.. ២៥៦៥ ត្រូវនឹងថ្ងៃ​ទី១៦ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងថ្នាក់ដឹកនាំ​ក្រសួងបាន​ចូលរួមប្រជុំកា​រពារសេ​ចក្តីព្រាងច្បាប់ស្តីពី”ការអនុម័តយល់ព្រមលើពិធីសារ ធ្វើវិសោធនកម្មកិច្ចព្រម​ព្រៀងអា​ស៊ានបូកបីស្តីពីការត្រៀមបម្រុងអង្ករសង្គ្រោះបន្ទាន់” ជាមួយគណៈកម្មការទី៣នៃព្រឹទ្ធសភា ដែល​ដឹកនាំ​ដោយឯកឧត្តម ម៉ុង ឬទ្ធី និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ដែលជាប្រធាន អនុប្រធាន និងសមាជិក សមាជិកានៃគណៈកម្មការមួយចំនួន នៃព្រឹទ្ធសភា។

 

កិច្ចព្រមព្រៀងនេះមានបំណងប្រើប្រាស់យន្ត​ការពង្រឹងសន្តិសុខស្បៀង ការកាត់បន្ថយភាពក្រីក្រ និងការលុបបំបាត់កង្វះអាហារូបត្ថម្ភក្នុងបណ្តាប្រទេសសមាជិកអាស៊ាន ដែលមានការជួ​យឧបត្ថម្ភពី​ប្រទេសបី គឺសាធារណរដ្ឋប្រជាមានិតចិន ប្រទេសជប៉ុន និងសាធារណរដ្ឋកូរ៉េ ដោយមិន​ឲ្យប៉ះពាល់​ដល់​ទ្រង់ទ្រាយពាណិជ្ជកម្មទូទៅនោះឡើយ។ ដោយឡែក ព្រះរាជាណាចក្រកម្ពុជា កិច្ចព្រមព្រៀង​នេះ​បានផ្តល់ផលប្រយោជន៍ដូចការរំពឹងទុកគឺធានាបាននូវសន្តិសុខស្បៀង កាត់បន្ថយភាពក្រីក្រ និងលុបបំបាត់​កង្វះអាហារូបត្ថម្ភ។ ជាក់ស្តែងនៅឆ្នាំ២០០៧២០០៨ កម្ពុជាទទួលបានអង្គរចំនួន ៤៨០តោន ឆ្នាំ២០១៥២០១៦ ទទួលបាន ២១០តោន ឆ្នាំ២០១៨២០១៩ ទទួលបាន ២៥០តោន និងនៅឆ្នាំ២០​២០ កន្លងមកបានទទួល ៣០០តោន សម្រាប់យកមកចែកជូនឲ្យ បងប្អូនប្រជា​ពលរដ្ឋដែល​ទទួលរងនូវផលប៉ះពាល់បណ្តាលមកពីគ្រោះមហន្តរាយធម្មជាតិ។

 

អង្គប្រជុំបានពិភាក្សាយ៉ាងល្អិតល្អន់ និងបានឯកភាពយល់ព្រមដាក់ ពិធីសារធ្វើវិសោ​ធនកម្មកិច្ចព្រម​ព្រៀងអាស៊ានបូកបីស្តីពីការត្រៀមបម្រុងអង្ករសង្គ្រោះបន្ទាន់” ដើម្បីដាក់ចូលក្នុង​របៀបវារៈនៃ​សម័យ​ប្រជុំពេញអង្គនៃព្រឹទ្ធសភាលើកទី៧ និតិកាលទី៤ ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២១ខាងមុខ៕

Filed in: ព័ត៌មានជាតិ