ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

យោធាថៃឃាត់ខ្លួនពលរដ្ឋខ្មែរ៨នាក់ ដែលបម្រុងឆ្លងដែនទៅប្រទេសថៃខុសច្បាប់, ពួកគេចំណាយលុយឲ្យមេខ្យល់ម្នាក់ៗ ៣ ទៅ ៤ ពាន់បាត

យោធាថៃឃាត់ខ្លួនពលរដ្ឋខ្មែរ៨នាក់ ដែលបម្រុងឆ្លងដែនទៅប្រទេសថៃខុសច្បាប់, ពួកគេចំណាយលុយឲ្យមេខ្យល់ម្នាក់ៗ ៣ ទៅ ៤ ពាន់បាត
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(បន្ទាយមានជ័យ)៖ យ៉ាងហោចណាស់មានប្រជាពលរដ្ឋខ្មែរ ប្រុសស្រីចំនួន០៨នាក់ ត្រូវបានកម្លាំងយោធាចម្រុះរបស់ថៃ បានឃាត់ខ្លួន ខណៈពួកគេបម្រុងលួចឆ្លងដែនទៅធ្វើការនៅប្រទេសថៃ ដោយខុសច្បាប់ នៅតាមច្រករបៀង នៅក្នុងភូមិសាស្រ្ត ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

បើតាមសេចក្តីរាយការណ៍ពីភ្នាក់ងារព័ត៌មាន KAP News ប្រចាំខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា «អង្គភាពទាហានប្រាណទី១៣ ប្រចាំស្រុកខ្លងហាត សហការជាមួយទាហានកងរយទី១,៣០២ និងនគបាលខ្លង ណាំសៃ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរឃុំថាប់ព្រិច ស្រុកអារញ្ញ ខេត្តស្រះកែវ បានឃាត់ខ្លួនជនសង្ស័យប្រុសស្រី៨នាក់ បម្រុងឆ្លងដែន និងលួចរត់ខុសច្បាប់ទៅធ្វើការនៅប្រទេសថៃ តាមច្រករបៀង នៅក្នុងភូមិសាស្រ្ត ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ម្សិលមិញ»។

សូមបញ្ជាក់ថា អង្គភាពទាហានប្រាណទី១៣ ប្រចាំស្រុកខ្លងហាត សហការជាមួយទាហានកងរយទី១,៣០២ និងនគបាលខ្លង ណាំសៃ អង្គភាពពាក់ពន្ធ័ និងអាជ្ញាធរឃុំថាប់ព្រិច ស្រុកអារញ្ញ ខេត្តស្រះកែវ បានឃើញពលករ ស្រីប្រុសជាច្រើននាក់ ដើរមកតាមផ្លូវរបៀង តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ សំដៅចូលមកក្នុងប្រទេសថៃ បរិវេណភូមិថាន់ចៃ ឃុំថាប់ព្រិច។ ពេលសមត្ថកិច្ចថៃចូលទៅត្រួតពិនិត្យមនុស្ស ទើបដឹងថាជាពលករខ្មែរ។

ក្រោយពីសមត្ថកិច្ចថៃសួរនាំ, ពលករខ្មែរទាំង៦នាក់ បានធ្វើដំណើរមកពីខេត្តបន្ទាយមានជ័យ និងចង់ទៅធ្វើការនៅខេត្តឈុនបុរី ដោយមកប្រមូលផ្ដុំគ្នានៅឃុំបឹងបេង ស្រុកម៉ាឡៃ និងបានចំណាយលុយក្នុងម្នាក់ពី ៣,០០០ ទៅ៤,០០០បាត មានមេខ្យល់ជនជាតិខ្មែរ ជាអ្នកនាំលួចឆ្លងដែនឆ្លងកាត់អូរណាំសៃ ព្រំដែនកម្ពុជា-ថៃ រហូតត្រូវសមត្ថកិច្ចថៃ ចាប់បានក្រោយពីសមត្ថកិច្ចឆែកឆេរពួកគេ គឺពុំមានឯកសារធ្វើដំណើរ ទើបពិនិត្យកំដៅ តាមវិធានរបស់ផ្នែកសុខាភិបាល មុនហ្នឹងនាំខ្លួនទៅកាន់ទីបញ្ជារការកងរយទី១៣០២ ។

នៅវេលាម៉ោង៨យប់ថ្ងៃដដែល សមត្ថកិច្ចថៃ បានតាមប្រមាញ់ រហូតបានជួបពលករខ្មែរដែលលួចរត់បាន២នាក់ទៀត ហើយសមត្ថកិច្ចក៏បាននាំខ្លួនពលករដែលចាប់បាន៦នាក់ សរុបទាំងអស់៨នាក់ ប្រគល់ឱ្យនគបាលឃុំខ្លងណាំសៃ ដើម្បីមានវិធានការបន្ត។

សូមបញ្ជាក់ថា សមត្ថកិច្ចថៃ នៅតែបន្តរិតបន្តឹងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីទប់ស្កាត់ការលួចឆ្លងដែនចូលដោយខុសច្បាប់ របស់ពលករខ្មែរ និងដើម្បីការពារការរាលដាលជំងឺកូវីដ១៩៕

Filed in: ព័ត៌មានជាតិ