ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

អតីតសិស្សសាលាបាក់ទូក មួយក្រុម បានសម្តែងការក្តុកក្តួល និងចូលរួមរំលែកមរណៈទុក្ខ ដល់អតីតសាស្ត្រាចារ្យបរិញ្ញាប័ត្រភាសាខ្មែរ នាទសវត្សឆ្នាំ១៩៦០!

អតីតសិស្សសាលាបាក់ទូក មួយក្រុម បានសម្តែងការក្តុកក្តួល និងចូលរួមរំលែកមរណៈទុក្ខ ដល់អតីតសាស្ត្រាចារ្យបរិញ្ញាប័ត្រភាសាខ្មែរ នាទសវត្សឆ្នាំ១៩៦០!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ក្នុងបរិបទនៃការប្រើពាក្យគុណធម៌ ចំពោះសង្គមទូទៅ គេសំដៅដល់ លោកអ្នកដែលរក្សានូវ សច្ចធម៌ និងការដឹងគុណ (កត្តញ្ញូ សច្ចៈ ខន្តី) ចំពោះអ្នកជុំវិញខ្លួន។

 

កាលពីម្សិលមិញនេះ អតីតសិស្ស សាលាបាក់ទូក នាទសវត្សឆ្នាំ១៩៨០ មួយក្រុម ដែលផ្តួចផ្តើមបង្កើតឡើងដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មករួបរួមគ្នា ក្នុងគ្រាមជ្ឈឹមវ័យ បង្កើតគោលការណ៍ជួយគ្នាទៅវិញទៅមក និងតែងតែរំលឹកការដឹងគុណ ចំពោះលោកគ្រូអ្នកគ្រូដែលពួកគាត់ធ្លាប់បានរៀនជាមួយ កាលពីអតីតកាល ក្រោមពាក្យស្លោក “សាមគ្គីមិត្តភាព បង្កើតចិត្តរមនា ចែករំលែកជួយគ្នា គ្រប់គ្រាលំបាក” បានរួមគ្នាបរិច្ចាគ ថវិកាផ្ទាល់ខ្លួន សរុបបាន ៧លានរៀល នាំយកទៅប្រគល់ជូនគ្រួសារសព លោកគ្រូ ថាច់ សែម (អតីតសាស្ត្រាចារ្យបរិញ្ញាប័ត្រភាសាខ្មែរ តាំងពីទសវត្សឆ្នាំ១៩៦០ និងធ្លាប់បង្រៀនអក្សរសាស្ត្រខ្មែរនៅសាលាបាក់ទូកក្នុងទសវត្សឆ្នាំ១៩៨០ រយៈពេល ០២ឆ្នាំ) បានទទួលអនិច្ចកម្ម កាលពីព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ ក្នុងជន្មាយុ ៨៧ឆ្នាំ និងបានប្រារព្ធធ្វើបុណ្យនៅគេហដ្ឋានស្ថិតនៅ គីឡូម៉ែត្រលេខ៨ ផ្លូវជាតិលេខ៥ សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ ក្នុងសភាពស្ងប់ស្ងាត់គួរឲ្យស្រងេះស្រង៉ោច។ កាយវិការួបរួមគ្នា ដ៏គួរឲ្យគោរពរបស់ក្រុមអតីតសិស្សបាក់ទូកមួយនេះ គឺជាគុណធម៌ដែលពួកគាត់តែងតែធ្វើជាប់ជាប្រចាំមកជាច្រើនឆ្នាំហើយ ស្របតាមពាក្យស្លោកដែលពួកគាត់បានបង្កើតឡើង ហើយកាយវិកានាពេលនេះ ក៏ទទួលបានការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅពីក្រុមគ្រួសារនៃសព៕

Filed in: ព័ត៌មានជាតិ