ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

បញ្ជូនមេ​ខ្យល់​ នាំម​នុស្សឆ្លងដែ​នខុសច្បាប់​ ទៅរក​កា​រងាធ្វើ​នៅប្រ​ទេសថៃ ​​ចំនួន៦នាក់ ទៅសា​លាដំបូង​ខេត្តបន្ទាយមានជ័យ

បញ្ជូនមេ​ខ្យល់​ នាំម​នុស្សឆ្លងដែ​នខុសច្បាប់​ ទៅរក​កា​រងាធ្វើ​នៅប្រ​ទេសថៃ ​​ចំនួន៦នាក់ ទៅសា​លាដំបូង​ខេត្តបន្ទាយមានជ័យ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្តបន្ទាយមានជ័យ៖កម្លាំ​ងនគរបាលការិយាល័យ​ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៅ​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ២០២១ បញ្ជូនខ្លួន​មេខ្យល់នាំមនុស្ស​ឆ្លងដែនខុសច្បាប់ទៅរកការងារធ្វើនៅ​ប្រទេសថៃ​ចំនួន៦នាក់ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនិតិវិធី។

 

លោកវរសេនីយ៍ឯក សៅ សារឿន អធិកា​រនគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹថា មេខ្យល់ទាំង៦នាក់ រួមមានៈ

/ ឈ្មោះ ផុន សុហុង ភេទប្រុស អាយុ២៥ឆ្នាំ

/ ឈ្មោះ ប្រាក់ វណ្ណៈ ភេទប្រុស អាយុ៣៦ឆ្នាំ

/ ឈ្មោះ វេត សារុំ ភេទប្រុស អាយុ២៦ឆ្នាំ

/ ឈ្មោះ កែវ សិរី ភេទប្រុស អាយុ៣១ឆ្នាំ

/ ឈ្មោះ លី ប៊ុនថន ភេទប្រុស អាយុ៣៦ឆ្នាំ ទាំង៥នាក់ ស្នាក់នៅ​ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមាន​ជ័យ​ និង៦/ ឈ្មោះ ម៉ឺន រុន ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅភូមិ​ប៉ារ៉ៃ ឃុំប៉ារ៉ៃ ស្រុកស្រះកែវ ខេត្ត​ស្រះកែវ ប្រ​ទេសថៃ ។

 

លោកអធិកា​របញ្ជាក់ថា អ្នកទាំង៦នាក់ ក្នុងនោះ​៥នាក់ ត្រូវបានកម្លាំងនគរបាល​ការពារព្រំ​ដែនគោក​លេខ៩១១ ក្នុង​ភូមិសាស្ត្រក្រុង​ប៉ោយប៉ែតឃាត់ខ្លួ ចំ​ណែក១នា​ក់ទៀត ត្រូវបានសមត្ថកិច្ច​ថៃឃាត់​ខ្លួន​ប្រគល់នគរបាល​ការពារព្រំដែនគោកលេខ៩១១ រួចន​គរបាលកា​រពារព្រំដែនគោកលេខ៩១១ បា​នបញ្ជូនមេ​ខ្យល់ទាំង៦​នាក់ឲ្យកម្លាំង​ជំនាញអធិការដ្ឋា​ននគរបាលក្រុងប៉ោយប៉ែត ដើម្បីរៀប​ចំសំណុំ​រឿងតាមនិតិវិធីច្បាប់ ដោយ​ពាក់ព័ន្ធក្នុងករណីនាំចេញ​ដោយមិនស្របច្បាប់ សម្រា​ប់ឆ្លង​ដែន។

លោកស្រី ឧត្តមសេនីយ៍ត្រី ឌី​ សុជាតិ ស្នងការរង ទទួលផែនការងារ​ប្រឆាំងការជួញដូ​រមនុស្ស និងកា​រពារ​អនីតិជន បានបញ្ជាក់ថា មេខ្យល់ទាំង៦​នាក់ ត្រូវបាននគរបាលជំនាញ ការិយាល័យប្រ​ឆាំងការជួញដូរមនុ​ស្សនិង​ការពារអនីតិជន បញ្ជូនខ្លួន​ទៅសាលាដំបូងខេត្ត ដើម្បីចាត់​ការតាមនិតិវិធី ហើយ​នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ៕

Filed in: ព័ត៌មានជាតិ