ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បញ្ជូនមន្ត្រីនគរបាល៤១នាក់ ​ទៅរៀនពីវិធីយកសំណាក យកចំណេះ​មក​អនុវត្តក្នុង​អង្គភាព

ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បញ្ជូនមន្ត្រីនគរបាល៤១នាក់ ​ទៅរៀនពីវិធីយកសំណាក យកចំណេះ​មក​អនុវត្តក្នុង​អង្គភាព
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ ស្នងការនគរបាល​ខេត្តបន្ទាយ​មានជ័យ បានបញ្ជូន​មន្ត្រីនគរបាល​ទាំង៩ស្រុក ក្រុង វ​រសេនាតូចការពារព្រំដែនគោកទាំង៤ ក្នុង​មួយ​អង្គភាពចំនួន៣នាក់ និងការិយាល័យជំនាញចំណុះស្នង​ការដ្ឋានចំនួន២នាក់សរុប៤​១នាក់ទៅ​រៀន​ពីវិធីយកសំ​ណាក ដើម្បីងាយស្រួ​លក្នុងការយកសំណាកពិនិត្យរកកូវីដ.១៩ តាមរយៈកា​រធ្វើតេ​ស្តរ​ហ័ស និងរបៀប​នៃការស្លៀក ពាក់ ខោ អាវ ភី ភី អ៊ី តាមបណ្តាអង្គភាព អធិការដ្ឋាន​នគរបា​ល វរសេនាតូចនិ​ងការិយាល័​យចំណុះ។

 

លោកឧត្តម សេនីយ៍ទោ សិទ្ធិ ឡោះ ស្នង​ការនគរបាល​ខេត្តបន្ទាយមានជ័យ បានប្រាប់អ្នកយកព័​ត៌​មានឲ្យដឹងថា លោកបា​នចាត់តាំងមន្ត្រីនគរ​បាលក្រោមឱវាទ ក្នុង១អង្គភាព​ចំនួន៣នាក់ និងមន្ត្រី​នគរ​បាលកា​រិយាល័យបុគ្គលិកចំនួន២នាក់ សរុចំនួន៤១នាក់ ទៅរៀ​នពីវិធីយក​សំណាកពិនិត្យរក​វីរុសកូវីដ១៩ តាមរយៈការធ្វើតេស្តរ​ហ័សនិងរបៀបនៃការស្លៀក ពាក់ ខោ អាវ ភី ភី អ៊ី ជាមួយមន្ត្រី​សុខាភិបាល ស្រុក ក្រុង។

 

លោកឧត្តម សេនីយ៍ទោ សិទ្ធិ ឡោះ បានបញ្ជាក់ឲ្យដឹងបន្តទៀតថា នគរបាលទាំង៤១នា​ក់នោះរៀន​មានពី​របៀប​គឺរបៀប​នៃការស្លៀកពាក់ ខោ និង អាវភី ភី អ៊ី និងរបៀបនៃ​កា​រត្បាល់ច្រមុះ បំពង់.ក គឺរៀន​និង​អនុវត្តជា​ក់ស្តែងផ្ទាល់ជា​មួយមន្ត្រីសុខាភិបាល ស្រុក ក្រុង ដែលពួក​គាត់ប្រចាំ​ការនៅ​តាមម​ណ្ឌល​ធ្វើចត្តា​ឡីស័ក ហើយការរៀននេះ​មិនកំណត់ពីពេល​វេលានោះឡើយ និយាយរួមគឺមួយ​ចេះក្រោយ​ពីទទួលបាននូវចំណេះដឹងគ្រប់គ្រាន់ប្រើប្រាស់បានហើយនោះ គឺយកចំណោះ​ដឹងនោះមក​អនុវត្តផ្ទា​ល់​នៅតាមអង្គភាពរៀងៗខ្លួនតែម្តង៕

Filed in: ព័ត៌មានជាតិ