ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

ពលករខ្មែរប្រុស ស្រីចំនួន​២៦នាក់ ធ្វើដំ​ណើរតា​មរថយន្ត និង​គោយន្ត បម្រុង​លួចឆ្លងដែ​ន ​ទៅប្រ​ទេ​សថៃ ដោយ​ខុស​ច្បាប់​ ត្រូវកម្លាំងយោ​ធាកា​រពារព្រំ​ដែន​លេ​ខ៥០៣ ទប់ស្គាត់ នៅស្រុក​ស្វាយចេក

ពលករខ្មែរប្រុស ស្រីចំនួន​២៦នាក់ ធ្វើដំ​ណើរតា​មរថយន្ត និង​គោយន្ត បម្រុង​លួចឆ្លងដែ​ន ​ទៅប្រ​ទេ​សថៃ ដោយ​ខុស​ច្បាប់​ ត្រូវកម្លាំងយោ​ធាកា​រពារព្រំ​ដែន​លេ​ខ៥០៣ ទប់ស្គាត់ នៅស្រុក​ស្វាយចេក
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្តបន្ទាយមានជ័យ៖កម្លាំងទីបញ្ជាការកង​ការពារព្រំដែនលេខ៥០៣ ដឹកនាំដោយលោកវរសេនី​យ៍ទោ លេ លឿត មេបញ្ជាកា​ររង កងកា​រពារព្រំដែនលេខ៥០៣ កាលពី​វេលាម៉ោង​០១និង០០នាទី ថ្ងៃ​ទី១៦ ខែកញ្ញា ឆ្នាំ២០២១ បាន​ធ្វើកា​រទប់ស្កាត់​ពលករ​ចំណាក​ស្រុក​ទៅ​ប្រទេ​​សថៃ​ ប្រុស ស្រី​ចំនួន​២៦នា​ក់ រួមនឹ​ងរថ​យន្ត​ចំនួន០២​គ្រឿង គោ​យន្ត០​១គ្រឿង ក្នុង​នោះ​ឃា​ត់អ្នកបើ​កបររថយន្ត និង​គោយន្ត​បាន​ចំនួន០៣នាក់ ខណៈដែល​កំពុង​ដឹកព​លករ​ខ្មែរ​បម្រុង​លួចឆ្លងដែន​ទៅរកការងារធ្វើ​នៅប្រ​ទេស​ដោយខុស​ច្បាប់។

 

ការទប់ស្កាត់ពល​ករដែលលួចទៅឆ្ល​ងដែនដោយខុសច្បាប់នេះ ចំនួន២លើកនៅចំណុច TA(7​0351.​32628) ផ្លូវបំបែក​វិស្វកម្ម និងផ្លូវតែហាំង ភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយ​មានជ័​យ។

 

លោកវរសេនីយ៍ទោ លេ លឿត មេបញ្ជាការ​រង កងការពារព្រំដែនលេខ៥០៣ បានឲ្យដឹងថា ការទ​ប់ស្កាត់ព​លករទាំង​នេះមានចំនួន២លើក

លើកទី១ ឃាត់បា​នចំនួន១៦នាក់ (ស្រី០៩នាក់) ក្នុងនោះកុមា១នាក់ រថយន្ត០២គ្រឿង ម៉ាកកា​ម៉ារី​ពណ៌​ខ្មៅ ពាក់ស្លាកលេ​ខ ពោធិសាត់ 2A-0206 ម្ចាស់​រត់គេចខ្លួនបាត់ និងរថយន្ត​ម៉ាកកាម៉ារី​ពណ៌​ខៀវ ពាក់ស្លាកលេ​ខកំពង់ចាម 2A-0521 ឃាត់​បានម្ចាស់០២នាក់ប្តី ប្រពន្ធ រួចប្រគល់ជូន​កងរាជ​អាវុធហត្ថខេត្តបន្ទាយមានជ័យ ចាត់ការបន្ត។

 

លោកមេបញ្ជា​ការង បានបញ្ជាក់ថា លើកទី២ នៅយ​ប់ថ្ងៃដដែ​ល ដោយទប់ស្កាត់​បាន​ពលករចំ​នួន​១០​នាក់ (ស្រី០២នាក់) ក្នុងនោះកុមារ១​នាក់​ផងដែរ ដែលលួច​ជិះ​តាម​គោយ​ន្តបន្លំធ្វើ​ដូចអ្នកស្រុក​ធ្វើ​ចម្ការ និង​ឃាត់បានម្ចាស់គោយន្ត ១នាក់។ក្រោយពីស្ទាក់ឃាត់ខ្លួន ពលករប្រុស ស្រី ទាំង២៦នាក់ បញ្ជូន​ទៅក្រុមការងា​រចម្រុះចាំទទួ​លពល​ករនៅច្រកអូ​របីជាន់ ស្រុកអូរជ្រៅ ដើម្បីពិនិត្យ​សុខភាព​រកជំងឺកូវីដ–១៩។រីឯម្ចាស់​រថយន្ត និងម្ចាស់គោយន្ត ទាំង០៣នាក់ រួមទាំង​រថយន្ត ត្រូវបញ្ជូន​ទៅកាន់​ទី​បញ្ជា​ការក​ងរាជ​អាវុធហត្ថខេត្ត ដើម្បីចាត់ការ​បន្តតាមនិតិវិធី៕

IMG_0544 IMG_0554 IMG_0620 IMG_0625

Filed in: ព័ត៌មានជាតិ