ទាន់ហេតុការណ៍
ក្នុងពេលបំពេញទស្សនកិច្ចនាយករដ្ឋមន្ត្រីកាណាដា នឹងចុះហត្ថលេខា លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយកម្ពុជា==>អតីតពលករមកពីថៃ និងពលរដ្ឋជាង១ម៉ឺន៣ពាន់នាក់ បានធ្វើតេស្តទទួលស្គាល់ជំនាញ==>យោធាតំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ធំ បង្ក្រាប​ឧបករណ៍​នេសាទ​ របាំង​ស្បៃ​មុង​ប្រវែង​ជាង​ ១,២០០​ ម៉ែត្រ​​ ដែល​នៅ​តែ​ដាក់​បំពាន​រំលោភ​ច្បាប់ ​ស្ដីពី​ពីជលផល​នៅ​ក្នុង​ភូមិ​សាស្ត្រ​ ឃុំ​សំព្រោច​ ស្រុក​ស្ទោង​==>ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក

ឯកឧត្តម រដ្ឋមន្រ្តី វេង សាខុន បានទទួលជួបនាយកគ្រប់គ្រងធនាគារពិភពលោកថ្មី ប្រចាំ​នៅព្រះ​រាជាណាចក្រកម្ពុនៅទីស្តីកា​រក្រសួងក​សិកម្មរុក្ខាប្រមាញ់ និងនេសាទ

ឯកឧត្តម រដ្ឋមន្រ្តី វេង សាខុន បានទទួលជួបនាយកគ្រប់គ្រងធនាគារពិភពលោកថ្មី ប្រចាំ​នៅព្រះ​រាជាណាចក្រកម្ពុនៅទីស្តីកា​រក្រសួងក​សិកម្មរុក្ខាប្រមាញ់ និងនេសាទ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

រាជធានីភ្នំពេញ៖វេលាម៉ោង១០ព្រឹក ថ្ងៃពុធ ៩កើត ខែ ភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹ​ងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២​១ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួប​លោកជំទាវ​Maryam​Salim និងសហការី ដើម្បីសម្តែងការគួរសមប​ន្ទាប់ពីលោកជំទាវ​ ត្រូវបានតែងតាំង​ជានាយក​គ្រប់គ្រង​ធនាគារ ពិភព​លោកថ្មីប្រចាំ​នៅព្រះរាជាណាចក្រកម្ពុជា។

 

ជាបឋម ក្នុងនា​មរាជរដ្ឋាភិបាល និងក្រសួង ឯកឧត្តមរដ្ឋមន្ត្រីតាមរយ:លោកជំទាវ បានថ្លែង អំណ​រគុណ​យ៉ាងជ្រាលជ្រៅជូន​ចំពោះធនាគារពិភពលោក ដែលបានជួយឧបត្ថម្ភ គាំទ្រដល់គម្រោង​អភិវឌ្ឍវិស័យកសិ​កម្មដែលគម្រោង​ទាំងអស់នោះបាន និងកំពុងដើរតួនាទី​យ៉ាងសំខាន់​ក្នុងការធ្វើ​ឲ្យប្រសើរ​ឡើងនូវ​កម្រិតជីវភាព និរន្តរភាពនៃកំណើនសេដ្ឋកិច្ចគ្រួសារ និងឱកាសការងារ តាមរយ:​ការប្រើប្រាស់បច្ចេកវិទ្យា​សមស្រប ការធ្វើពិពិធកម្មកសិកម្ម ការសម្របខ្លួនទៅ​នឹងការប្រែ​ប្រួលអាកា​សធាតុ ការធានាសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ការគ្រប់គ្រងធ​នធានធម្មជាតិ​ប្រកបដោយនិ​រន្តរភាព។

 

ជាងនេះទៅទៀត សមិទ្ធផលរប​ស់គម្រោងទាំងអស់នេះ វាបានបង្ហាញឲ្យឃើញពី​កិច្ចសហ​ប្រតិ​បត្តិការរ​វាងភាគីទាំងពីរក្នុងឆន្ទ:រួម​មួយគឺធ្វើការអភិវឌ្ឍវិស័យ​កសិកម្មកម្ពុជាឲ្យមានកា​ររីកចម្រើន ធានាបាន​នូវសន្តិ​សុខស្បៀង កែប្រែកម្រិតជីវភាព បង្កើនបរិមាណផលិត ក៏ដូចជាពង្រីកសក្តានុ​ពលផលិតតាមរយ:ការអនុវត្តបច្ចេកវិទ្យាសមស្រប ទំនើបទាន់សម័យ ធននឹងការប្រែប្រួល​អាកា​សធាតុ បរិយាប័ន្ន និងនវានុវត្តន៍ សំដៅឈានទៅសម្រេចឲ្យបា​ននូវចក្ខុវិស័យរបស់រាជ​រដ្ឋាភិបាល​ក្នុងការ​នាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិ។

 

នាឱកាសនេះ ក្នុងនាមឲ្យធនាគា​រពិភពលោកប្រចាំងនៅព្រះរាជាណាចក្រកម្ពុជា លោកជំទាវ បានថ្លែងអំណរ​គុណចំពោះ​ពេលវេលារបស់ឯកឧត្តមរដ្ឋមន្ត្រី ដែលបានអនុញ្ញាត​ឱ្យក្រុមការងា​រចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ​សំខាន់ៗមួយចំនួន​ដែលភាគីទាំងពី​រនឹងបន្តពង្រឹងកិច្ចស​ហប្រតិបត្តិការក្នុង​អាណត្តិរបស់លោកជំទាវឲ្យកាន់តែរឹងមាំ និងទទួលបាន​ជោគជ័យ សំដៅដល់ការអភិវឌ្ឍវិស័យកសិកម្មប្រកបដោយនិរន្តរភាព និងជាពិសេសក្នុង​បរិបទ នៃការរីករាលដាល ជំងឺឆ្លងកូវីដ–១៩។ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនភ្ញៀវថា ដើម្បីដើ​រឲ្យទាន់ស្ថានការណ៍វិវត្តន៍ទាំងផ្នែកសេដ្ឋកិច្ច និងសង្គម ជាពិសេសក្នុង និងក្រោយបរិបទ នៃការរីករា​លដាលជំងឺឆ្លង កូវីដ–១៩ ឯកឧត្តមរដ្ឋមន្ត្រីបានលើកសំណើជូនលោកជំទាវ ធ្វើការ​ពិនិត្យពិចារ​ណានូវលទ្ធភាពដល់​ការគាំទ្រលើគម្រោងសំខាន់បីដូចខាងក្រោម ៖

ទី១– ការគាំទ្រដ​ល់ខ្សែច្រវាក់ផលិតកម្មបន្លែ ការពង្រឹងផលិតភាពផលិតកម្មបន្លែនៅទូទាំងប្រទេស និងដោយឡែក​ក្នុងតំបន់ជុំវិញរាជធានីភ្នំពេញ ដើម្បីធានា​បរិមាណផ្គត់ផ្គង់ គុណភាព សុវត្ថិភាព និងតម្លៃ ដោយធ្វើការចងក្រងបណ្តុំផលិត តភ្ជាប់ជាមួយបណ្តាញទីផ្សារ កន្លែងប្រមូលផ្តុំ រចនា​សម្ព័ន្ធស្តុក និងការដឹកជញ្ជូន។

ទី២– បន្តធ្វើទំនើបកម្មវិស័យ​កសិកម្ម ដើម្បីលើកកម្ពស់ខ្សែច្រវាក់តម្លៃបន្ថែម កសាង និងកែលម្អហេ​ដ្ឋារចនាសម្ព័ន្ធគាំទ្រដែលបម្រើដល់ផលិតកម្មដំណាំផ្លែឈើ ការកែច្នៃ និងការនាំចេញ ជាមួយនឹងកា​រលើកកម្ពស់ការផ្តល់សេវាផ្សព្វផ្សាយបច្ចេកទេសកសិកម្ម ការសិក្សាស្រាវជ្រាវ និងផលិតពូជ សំដៅ​បង្កើន​ទិន្ន​ផល ការគ្រប់គ្រង និងការប្រើប្រាស់ជី ថ្នាំកសិកម្ម ព្រមទាំងការកសាង និងពង្រឹងស​មត្ថភាព​ធនធាន​មនុស្ស និងសមត្ថភាពមន្ទីរពិសោធន៍ជាតិ។ កិច្ចការដ៏សំខាន់ និងចាំបាច់​ទាំងអ​ស់នេះ ទាមទារឲ្យក្រសួង និង​ភាគីពាក់ព័ន្ធខិតខំ និងពង្រឹងភារកិច្ចរបស់ខ្លួនឲ្យអស់លទ្ធភាព ដើម្បី​ឈានឆ្ពោះទៅសម្រេចឲ្យបាន​នូវចក្ខុវិស័យរបស់រាជរដ្ឋាភិ​បាលក្នុងការនាំចេញក​សិផលកម្ពុជា​ទៅកាន់ទីផ្សារអន្តរជាតិ។

ទី៣– ការអភិវឌ្ឍវិស័យវារីវប្បកម្ម សំដៅលើកកម្ពស់ផលិតភាពផលិតកម្ម ធានាបានគុណភាព សុវតិ្ថភា​ព ពង្រឹង និងពង្រីកកា​រងារស្រាវជ្រាវ បង្កាត់ និងផ្សព្វផ្សាយពូជត្រី និងចំណីឲ្យបានទូលំទូ​លាយ រួមទាំងការបណ្តុះ​បណ្តាលធនធានមនុស្សផងដែរ។ ជាងនេះទៅទៀត ការកសាង ខ្សែច្រវា​ក់ផលិត​កម្ម តម្លៃបន្ថែម ទីផ្សារ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់ៗនៅតែជាអាទិភាព។

 

ឯកឧត្តមរដ្ឋមន្ត្រី ជាថ្មីម្តងទៀតស្នើសុំឲ្យធ​នាគារពិភពលោកជួយពិនិត្យ ពិចារណា និងផ្តល់កា​រគាំ​ទ្រតាមរយ:គម្រោងដែលក្រសួងចង់បានដើម្បីបង្កើនផលិតភាពផលិតកម្ម លើកកម្ពស់គុណ ភា​ព សុវត្ថិភាព ពង្រឹងខ្សែច្រវាក់ផលិតកម្មកែច្នៃ ឆ្លើយតបតាមតាមស្តង់​ដារនាំចេញកសិផ​លកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមថានឹងបន្តពង្រឹង​កិច្ចសហការជាមួយធ​នាគារ ពិភពលោក ដើម្បីអភិវឌ្ឍវិស័យកសិកម្មឲ្យមានការរីកចម្រើននាពេលអនាគត។

 

ក្នុងការឆ្លើយតបលោកជំទាវMaryamSalimបានបញ្ជាក់ថា៖នឹងយកសំណើនេះទៅពិ​និត្យពិចារ​ណាឲ្យបា​នលម្អិតជាមួយក្រុ​មជំនាញ និងដៃគូ​ពាក់ព័ន្ធផ្សេងទៀត​ហើយសង្ឃឹមថាធ​នាគារនឹ​ងបន្តកិច្ចស​ហការឲ្យកាន់តែរឹងមាំជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឲ្យកាន់តែល្អប្រ​សើរថែមទៀត៕

Filed in: ព័ត៌មានជាតិ