ទាន់ហេតុការណ៍
ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម==>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកអត្រា ៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន ៦%)==>សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ឯកឧត្តម ជិន ហ៊ួនទួន (Tran Huy Tuan) លេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិញប៊ិញ==>សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ៖ ចេញ​សារាចរ​ឲ្យ​រិ​ត​បន្តឹង​វិធានការ​សន្សំ​សំចៃ​លើ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ និង​អគ្គី​ស​នី​នៅ​ក្នុង​នោះ វិធានការ​ពិសេស​មួយ​ គឺ​ការ​សម្របសម្រួល​ចរាចរណ៍ ពីព្រោះ​ការ​កកស្ទះ​ក៏​ជា​កត្តា​លី​ករ​ឲ្យ​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ​ខ្ពស់==>បង្ក្រាបទីតាំងឆបោក Online Scam បានឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី៦នាក់ ខ្មែរម្នាក់ និងថ្នាំញៀនមួយចំនួន

សមត្ថកិច្ចចម្រុះខេត្តកំពង់ឆ្នាំង ចុះបង្ក្រាបបទល្មើសនេសាទ ដោយរឹបអូសបានឧបករណ៍ល្មើសមួយចំនួនធំ នៅស្រុកជលគិរី និងស្រុកកំពង់លែង

សមត្ថកិច្ចចម្រុះខេត្តកំពង់ឆ្នាំង ចុះបង្ក្រាបបទល្មើសនេសាទ ដោយរឹបអូសបានឧបករណ៍ល្មើសមួយចំនួនធំ នៅស្រុកជលគិរី និងស្រុកកំពង់លែង
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(កំពង់ឆ្នាំង)៖ សមត្ថកិច្ចចម្រុះខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ បានសហការចុះបង្ក្រាបបទល្មើសនេសាទ នៅក្នុងភូមិសាស្ត្រ ស្រុកកំពង់លែង និងស្រុកជលគិរី ក្នុងរដូវបិទនេសាទ ដោយរឹបអូសបាន ឧបករណ៍នេសាទល្មើសច្បាប់មួយចំនួនធំ និងលែងត្រីចម្រុះចំនួន៥០គីឡូក្រាម ចូលក្នុងទន្លេវិញ។

នៅក្នុងកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខាងលើនេះ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា សមត្ថកិច្ចជលផលសរុបចំនួន២៤នាក់ ក្នុងនោះមានកម្លាំងសង្កាត់នេសាទ ផ្នែកនេសាទ មន្ត្រីខណ្ឌរដ្ឋបាលជលផល និងសហគមន៍នេសាទ បានប្រើប្រាស់កាណូតបាឡាស្មាច់ចំនួន៥គ្រឿង ចុះបង្ក្រាបបទល្មើសនេសាទក្នុងរដូវបិទនេសាទ នៅចំណុចភ្នំទេពី ចំណុចអង្គរទ្វីប និងតំបន់អភិរក្សស្ដីដកគង ស្ថិតក្នុងភូមិសាស្ត្រស្រុកកំពង់លែង និងស្រុកជលគិរី។

លោកបានបន្តថា ប្រតិបត្តិការចុះបង្ក្រាបបទល្មើសនេសាទថ្ងៃនេះ គឺស្ថិតនៅក្នុងអំឡុងពេលបិទនេសាទនៅឡើយរដូវបិទនេសាទកំណត់យកចាប់ពីថ្ងៃទី១ ខែឧសភារហូត ដល់ថ្ងៃទី១ ខែតុលា។ រីឯការបង្ក្រាបបទល្មើសនេសាទផងដែរ ដរាបណាប្រជាពលរដ្ឋនៅតែបន្តការប្រើប្រាស់នូវឧបករណ៍នេសាទលខុសច្បាប់ លោកក៏នៅតែបន្តធ្វើការបង្ក្រាបដោយពុំមានការយោគយល់នោះឡើយ។ ព្រោះកន្លងមក មន្ត្រីជំនាញរដ្ឋបាលជលផល ធ្លាប់បានធ្វើការអប់រំណែនាំដល់ប្រជានេសាទ នៅតាមបណ្តាសហគមន៍ ស្តីពីការប្រើប្រាស់ឧបករណ៍នេសាទឱ្យត្រូវទៅតាមច្បាប់ ស្តីពីជលផលជាច្រើនលើកច្រើនសារមកហើយ ពិសេសក្នុងរដូវបិទនេសាទ គឺហាមដាច់ខាត មិនអនុញាតឱ្យពួកគាត់ធ្វើការនេសាទ ដោយឧបករណ៍នេសាទខុសពីច្បាប់កំណត់នោះឡើយ។

បើតាមលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានបញ្ជាក់ថា លទ្ធផលនៃការបង្ក្រាបគឺទី១៖ បានរើរុះ និងបំផ្លា ញរបាំងស្បៃមុងចំនួន៣៥កន្លែង មានប្រវែង២ពាន់ម៉ែត្រ, លបលូស្បៃមុងចំនួន៣៥គ្រឿង, ចាក់លែងកូនត្រីចម្រុះប្រមាណ៣០០គីឡូក្រាម, ទី២៖ បំផ្លាញរបាំងសាច់អួនចំនួ ន៤កន្លែង មានប្រវែង៦០០ម៉ែត្រ, លបលូសាច់អួនចំនួន ៦គ្រឿង និងចាក់លែងត្រីចម្រុះចំនួន៥០គីឡូក្រាម ចូលក្នុងទន្លេវិញ។
ជាតិក្នុងឱកាសនេះលោកក៏សូមអំពាវនាវដល់ប្រជានេសាទ សូមកុំប្រើប្រាស់ឧបករណ៍នេសាទល្មើសច្បាប់នៅក្នុ ងរដូវបិទនេសាទ និងរដូវបើក ដែលនាំឱ្យបាត់បង់ពូជត្រីគ្រប់ប្រភេទនៅក្នុងរដូវត្រីពងកូននេះ។

ជាមួយគ្នានេះដែរសូមប្រជានេសាទទាំងអស់ សហការចង្អុលបង្ហាញទីតាំងបទល្មើសនេសាទ នៅគ្រប់ទីកន្លែង ដើម្បីឱ្យសមត្ថកិច្ចជលផល ចុះទប់ស្កាត់ និងបង្ក្រាបឱ្យបានទាន់ពេលវេលា ដើម្បីរួមគ្នាការពារមច្ឆាជាតិឱ្យបានគង់វង្ស ទុកឱ្យកូនចៅជំនាន់ក្រោយ៕

Filed in: ព័ត៌មានជាតិ